លិច​ឮថាក្លិប​បិសាច​ក្រហម​ Manchester United កំពុង​ពិចារណា​ដេញ​ថ្លៃ Robert Lewandowski​

បន្ទាប់​ពី​ក្លិប Man Utd បាន​ទិញ​យក​កីឡាករ​ខ្សែ​បម្រើ Bastian Schweinsteiger អាយុ​ ៣០ ឆ្នាំ ​ពី​ក្លិប Bayern Munice កាល​ពី​ពេល​ថ្មីនេះ​ ឥឡូវនេះ​បាន​លិច​ឮ​ព័ត៌មាន​ថា​ក្លិប Man Utd​ កំពុង​តែ​មាន​បំណង​ចង់​ដេញថ្លៃ​យក​អតីត​ខ្សែប្រយុទ្ធរបស់​ក្លិប Borussia Dortmund ពី​ក្លិប Bayern Munice គឺ​កីឡាករ​ Robert Lewandowski។
ខ្សែ​ប្រយុទ្ធ​ជំរើស​ជាតិ​ប្រទេស​ប៉ូឡូញ អតីត​កីឡាករ​ឆ្នើម​របស់​ក្លិប​ Borussia Dortmund ក្នុង​ក្របខណ្ឌ​ Bundesliga នៃ​ប្រទេស​អាល្លឺម៉ង់​ បាន​បង្ហាញ​ខ្លួន​ ៥៣ លើក ស៊ុត​បញ្ចូល​ទី​បាន ៣០ គ្រាប់ ក្នុង​រយៈ​ពេល​១២​ខែ។ កីឡាករ​រូប​នេះ​ធ្លាប់​លេង​ឲ្យ​ក្លិប Borussia Dortmund កាល​ពី​ឆ្នាំ ២០១០ដល់ឆ្នាំ ២០១៤ បន្ទាប់​មក​បាន​ផ្ទេរ​ទៅ​កាន់​ក្លិប Bayern Munice។

​បើ​យោង​ទៅ​តាម​ការ​សែត​ The Telegraph  អ្នក​គ្រប់គ្រង​ ក្លិប​បិសាច​ក្រហម​ លោក Louis Van Gaal បាន​ចាប់​អារម្មណ៍​លើ​កីឡាករ​ខ្សែប្រយុទ្ធ​វ័យ ​២៦​ឆ្នាំ​ ខណៈ​ដែល​លោក​មាន​បំណង​ចង់​ទិញ​យក កីឡាករ Edinson Cavani និង Karim Benzema។

Lewandowski បាន​ចាប់​ផ្តើម​អាជីព​របស់​ខ្លួន​ជា​កីឡាករ​នៅ​ក្លិប​ប៉ូឡូញ​ Znicz Pruszkow នៅ​ឆ្នាំ 2006 មុន​ពេល​ផ្លាស់​ទៅ​ Poznan ពីរ​ឆ្នាំ​ក្រោយ​មក​បាន​ផ្ទេរ​ទៅ​កាន់​ក្រុម Dortmund ក្នុង​ឆ្នាំ 2010 ៕

ប្រែសម្រួលដោយៈ សូររីកា
ប្រភព៖ 


  • លិច​ឮថាក្លិប​បិសាច​ក្រហម​ Manchester United កំពុង​ពិចារណា​ដេញ​ថ្លៃ Robert Lewandowski​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:វីដេអូ
Tags: