កប់ខ្មោច​ត្រី​ផ្សោត​ញី​១​ក្បាល​លើ​កោះ

​ខេត្ត​ក្រចេះ ៖ ​អភិរក្ស​របស់​អង្ក​ការ​​ WWF និង​មន្ត្រី​ឆ្មាំ​ទន្លេ​​មាន​​ភារកិច្ច​អភិរក្ស​ត្រី​ផ្សោត បាន​សម្រេច​ធ្វើកា​រ​ ​កប់ខ្មោច​ត្រីផ្សោត​ញី​មួយ​​ក្បាល​​នៅ​​​លើ​កោះ ដោយ​មិន​បាន​នាំ​មក​ធ្វើ​ កោសល្យ​វិច័យ​រក​មូលហេតុ​ នៃ​ការ​ងាប់​ដូច​សព្វ​ដង​នោះ​​ទេ ក្រោយ​ពី​មើលឃើញ​ថា​ ការ ងាប់​​របស់​ត្រី​ផ្សោត​មួយ​នេះ ​មិន​បណ្តាល​មក​ពី​ជំងឺ​ គឺ​ងាប់​​ដោយសារ​រុំ​ជាប់​​មង ​។

ក្រុម​មន្ត្រី​ឆ្មាំ​​ មាន​​ភារកិច្ច​អភិរក្ស​ត្រី​ផ្សោត​​ នៅ​ខេត្តក្រចេះ​​បាន​ឱ្យ​​ដឹង​ថា ត្រី​ផ្សោត​មេ​មួយ​​ក្បាល​មាន​ទម្ងន់​​ជាង​៨០​គីឡូក្រាម ត្រូវ​បាន​គេ​​ប្រទះ​ឃើញ​​អណ្តែត​ទឹ​ក​ទន្លេ​​មេគង្គ នៅ​ចំណុច​​អន្លង់​កោះ​ផ្តៅ ក្នុងស្រុក​សំបូរ ខេត្តក្រចេះ ក្បែរ​និង​​អន្លង់​អភិរក្ស​របស់​ឆ្មាំ​ទន្លេ ។

ក្រោយ​ពី​មានការ​ ប្រទះ​ឃើញ​​ងាប់​អណ្តែត​ទឹក​​របស់​ត្រី​ផ្សោត ដែល​ជា​ពពួក​ឋ​និក​សត្វ​ទឹកសាប​ដ៏​កម្រ​មួយ​ក្បាល​នេះ ក្រុម​មន្ត្រី​ក៏​បាន​សម្រេច​ស្រង់​ខ្មោច​ត្រី​​នេះ មក​លើគោក​​ និង​បាន​កប់​ចោល​នៅ​និង​លើ​កោះ​ កាលពី​ថ្ងៃ​ទី​១០ ឧសភា​ ។ ទោះជា​យ៉ាងណា​ ការ​ងា​ប់រប​ស់ត្រី​ផ្សោត​មួយ​នេះ គឺ​ត្រូវ​ក្រុម​មន្ត្រី​មិន​បាន​យក​​សំណាក​ មក​ធ្វើ​កោ​ស​ល្យ​វិ​ច័យ​​រក​មូលហេតុ​នោះ​ទេ ។ នៅ​ពេល​ដែល​គេ​ឃើញ​ថា មាន​មង​បាន​រុំ​នៅ​ជាប់​ និងកន្ទុយ​ផ្សោត ទើប​សន្និដ្ឋាន​ថា ការងា​ប់រប​ស់ត្រី​ផ្សោត​នេះ គឺ​បណ្តាល​មក​ពី​ជាប់​មង​។

មានការ​កត់សម្គាល់​ឃើញ​ថា ក្នុងអំឡុងពេល​២​ខែ​​ជាប់​​ៗ​គ្នា នៅ​ដើមឆ្នាំ​២០១៦​​នេះ មាន​ត្រី​ផ្សោត​ធំ​ៗ​ញី​-ឈ្មោល​២​ក្បាល​​ហើយ ដែល​គេ​បាន​ប្រទះ​ឃើញ​ងាប់​អណ្តែត​ទឹកទន្លេ​នេះ​ ។ កាលពី​ថ្ងៃ​ទី​៥ មេ​សា កន្លងមក ​មាន​ត្រី​ផ្សោត​ឈ្មោល​ធំ​​មួយ​ក្បាល ទម្ងន់​ជាង​២០០​គីឡូក្រាម ​ត្រូវ​​គេ​ប្រទះ​ឃើញ​ងាប់​អណ្តែត​ទឹក​ មក​ទើ​រនៅ​មាត់ច្រាំង​ទន្លេ ក្នុង​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ​។ ហើយ​នេះ​ជា​ការ​ងាប់​លើក​ទី​២របស់​សត្វ​ត្រី​ផ្សោត​ញី​មួយ​ក្បាល ​ក្នុង​សភាព​ហើម​ស្អុយរលួយ​នៅ​ថ្ងៃ​ទី​១០ ឧសភា ។

នៅ​ជុំវិញ​ការងា​ប់រប​ស់ត្រី​ផ្សោត​ដ៏​កម្រ និង​បាន​ងាប់​ជា​បន្តបន្ទាប់​គួរ​ឱ្យ​យ​ព្រួយបារម្ភ​នេះ ប្រធាន​ឆ្មាំ​អ​ភ​រិ​ក្ស និង​ជា​នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត លោក​ម៉ុ​ក ពន្លក បាន​បញ្ជាក់ថា ការងា​ប់រប​ស់ត្រី​ផ្សោត​ញី​មួយ​ក្បាល​នេះ​ គឺ​បណ្តាល​មក​ពី​រុំ​ជាប់​មង​។ លោក​ថា ត្រី​ផ្សោត មួយ​ក្បាល​នេះ​ងាប់​នៅ​ក្បែរ​អន្លង់​អភិរក្ស​កោះ​ផ្តៅ ដែល​ជា​អន្លង់​មួយ​នៅ​ប៉ែក​ខាងលើទ​ន្ល​មេគង្គ​ ក្នុងស្រុក​សំបូរ ដែលសំបូរ​​ទៅ​ដោយ​ត្រី​មេ​ពូជ និង​ផ្សោត​រស់នៅ​។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា  ត្រូវបានប្រជា នេសាទសមុទ្រ ប្រទះឃើញនៅ វេលាម៉ោង ១២ថ្ងៃត្រង់ ទី៤ ខែតុលា ឆ្នាំ២០១៥ ចំណុចមុខកំពង់ផែគីឡូ១២ ចម្ងាយប្រម៉ាណ១គីឡូម៉ែត្រកន្លះ ស្ថិតក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

ប្រជានេសាទ បានឲ្យដឹងថា ក្រោយពីពួកគេបានប្រទះឃើញត្រីខាងលើរួចហើយ ក៏ចង អូសតាមទូក របស់ខ្លួនយកមកទុកក្រោមស្ពានកោះតូច នៃផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ស្ថិតក្នុងភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ ត្រីមានទម្ងន់ប្រម៉ាណជិត២០០គីឡូក្រាម និងប្រវែង ២ម៉ែត្រ។

លោក ស សរិន នាយខណ្ឌរដ្ឋបាលជលផលកំពត បានឲ្យដឹងថា ត្រីដែលងាប់ ១ក្បាលនេះ គឺជាត្រី ផ្សោតក្បាលត្រឡោក ឬគេហៅថាត្រី ឌូហ្វ៊ីន វាតែងតែរស់នៅប្រភព នៃសមុទ្រខាងក្រៅ ឬមហា សមុទ្រ។ ប៉ុន្តែទោះជាយ៉ាងណាក្តី មិនទាន់មានប្រភពណាមួយ បញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យត្រី ១ក្បាលនេះ ងាប់មកពីមូលហេតុអ្វីនោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កប់ខ្មោច​ត្រី​ផ្សោត​ញី​១​ក្បាល​លើ​កោះ

កប់ខ្មោច​ត្រី​ផ្សោត​ញី​១​ក្បាល​លើ​កោះ

កប់ខ្មោច​ត្រី​ផ្សោត​ញី​១​ក្បាល​លើ​កោះ

កប់ខ្មោច​ត្រី​ផ្សោត​ញី​១​ក្បាល​លើ​កោះ