មាស សុខ​សោភា៖ តោះ នាំ​គ្នា​និយាយ​ថា កូន​ស្រលាញ់​ម៉ាក់ ជាមួយ Huawei Mate 8 និង GR5 ទាំង​អស់​គ្នា

កាល​ពី​ថ្ងៃ​ទី៨-ឧសភា ព្រឹត្តិការណ៍ “ទិវា​រំលឹក​គុណ​មាតា​ពិភព​លោក​របស់​ក្រុមហ៊ុន Huawei” (Huawei Mother’s Day) បាន​ធ្វើ​ឲ្យ​កក្រើក​រំជើប​រំជួល​ក្ដុកក្ដួល​ក្នុង​អារម្មណ៍​របស់​មហាជន​គ្រប់​រូប ទាំង​អ្នក​លេង​ហ្វេសប៊ុក និង​អ្នក​ដែល​មាន​វត្តមាន​ផ្ទាល់​ក្នុង​កម្ម​វិធី នៅ​រោង​ភាពយន្ត Major Cineplex ផ្សារ​ទំនើប AEON Mall ជាមួយ​នឹង​កំពូល​តារា​ចម្រៀង​ដ៏​ល្បី កញ្ញា មាស សុខសោភា ឯក​អគ្គរាជ​ទូត​សុឆន្ទៈ​របស់​ Huawei ប្រចាំ​កម្ពុជា។

 

មាស សុខ​សោភា៖ តោះ នាំ​គ្នា​និយាយ​ថា កូន​ស្រលាញ់​ម៉ាក់ ជាមួយ Huawei Mate 8 និង GR5 ទាំង​អស់​គ្នា

 

បទ​ចម្រៀង​របស់​កញ្ញា មាស សុខសោភា តែង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ប្រិយមិត្ត មិន​ថា ចាស់​ ឬ​ក្មេង​នោះ​ទេ  ក្នុង​នោះ បទ​ចម្រៀង​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ចូលរួម​ក្នុង​កម្មវិធី​ខ្លាំង​ជាង​គេ​នោះ​គឺ​បទ “​លើ​លោក​នេះ ខ្ញុំ​ស្រលាញ់​ម៉ាក់​ខ្ញុំ​ជាង​គេ​”។ បទ​ចម្រៀង​របស់​នាង​មួយ​បទ​នេះ បាន​ធ្វើ​អ្នក​ចូល​រូ​ម​ក្នុង​កម្មវិធី​ទាំង​អស់ ទប់​ទឹក​ភ្នែក​មិន​បាន ​ដោយ​សារ​តែ​ការ​ដាក់​មនោ​សញ្ចេតនា គួប​ផ្សំ​នឹង​អត្ថន័យ​នៃ​បទ​ចម្រៀង​ដែល​បាន​បង្ហាញ​ពី​ក្ដី​ស្រលាញ់​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​អ្នក​ម្តាយ។

 

លោក អែម យុទ្ធូ នាយក​ទីផ្សារ​ជាន់​ខ្ពស់​របស់​ Huawei ប្រចាំ​កម្ពុជា ថ្លែង​ថា “នេះ​គឺ​ជា​លើក​ទី​១​ហើយ ដែល Huawei បាន​រៀបចំ​កម្មវិធី Huawei Mother’s Day នេះ​ឡើង​។ កម្មវិធី​នេះ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ ទាក់​ទាញ​អ្នក​លេង​ហ្វេសប៊ុក និង​យុវជន-យុវតី​ជា​ច្រើន​ឲ្យ​មក​ចូលរួម​កម្សាន្ត​សប្បាយ បង្ហាញ​នូវ​អារម្មណ៍​ពិត បេះដូង​ពិត ទៅ​កាន់​ម្តាយ​ជា​ទី​ស្រលាញ់​របស់ខ្លួន​។

 

មាស សុខ​សោភា៖ តោះ នាំ​គ្នា​និយាយ​ថា កូន​ស្រលាញ់​ម៉ាក់ ជាមួយ Huawei Mate 8 និង GR5 ទាំង​អស់​គ្នា

 

ដំបូង ​យើង​ចាប់ផ្តើម​កម្មវិធី​នេះ​ឡើង​នៅ​លើ​​ហ្វេសប៊ុក ដោយ​គ្រាន់​តែ​តម្រូវ​ឲ្យ​អ្នក​លេង​ហ្វេសប៊ុក​ទាំង​អស់ ផ្ញើ​រូប​ថត​ជាមួយ​ម្តាយ​ជា​ទីស្រលាញ់ រូបថត​ក្រុម​គ្រួសារ ឬ​ក៏​រូបថត​ម្នាក់​ឯង​ដោយ​ភ្ជាប់ ជា​មួយ​សារ​និយាយ​ទៅកាន់​អ្នក​ម្ដាយ​។ បន្ទាប់​មក​ក្រុម​ការងារ​យើង នឹង​ឌីហ្សាញ​ដាក់​ក្នុង​ស៊ុម​រចនា​ឡើង​ដោយ​រូបរាង​ស្រស់​ស្អាត​របស់ Mate 8 និង GR5 ជា​កំពូល​ស្មាតហ្វូន ដែល​ទទួល​បាន​ការ​គាំទ្រ​ យ៉ាង​ខ្លាំង​ពី​អតិថិជន រួច​ផ្ញើ​ទៅ​ជូន​ពួកគាត់​វិញ ដើម្បី​ផ្លាស់​ប្តូរ Profile ឬ Cover ឬ​ក៏​បង្ហោះ​នៅ​លើ​ Timeline របស់​ខ្លួន​ជា​សាធារណៈ”។

 

លោក យុទ្ធូ បន្ត​ថា “អ្នក​លេង​ហ្វេសប៊ុក​ទាំង​អស់​ដែល​បាន​ប្តូរ Profile ឬ Cover ជាមួយ​នឹង​ការ​ឌីហ្សាញ ដាក់​នៅ​ក្នុង​ស៊ុម​រចនា​ឡើង​ដោយ​រូបរាង​របស់ Mate 8 និង  GR5 អាច​មាន​ឱកាស​ឈ្នះ រង្វាន់​ពិសេស​ពី​ក្រុមហ៊ុន Huawei គឺ​ឈ្នះ​រង្វាន់ Huawei Mate  8 វត្ថុ​អនុ​ស្សាវរីយ៍ និង​រង្វាន់​លួង​ចិត្ត យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៀត”។

 

ដោយ​សារ​តែ​ថ្ងៃ​នោះ​ គឺ​ជា​ថ្ងៃ​ដ៏​ពិសេស មាស សុខ​សោភា បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ថា​ “គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថា ថ្ងៃ​នេះ​គឺ​ជា​ទិវា​ដឹង​គុណ​ម្តាយ ហើយ​ម្ដាយ​គឺ​ជា​ស្ត្រី​ម្នាក់​ដែល​មាន​តម្លៃ និង​មាន​គុណូបការៈ​បំផុត​សម្រាប់​ជីវិត​របស់​យើង​ទាំង​អស់​គ្នា។ ខ្ញុំ​ជឿ​ថា ទាំង​អស់​គ្នា​ក៏​ដូចជា​រូប​ខ្ញុំ​ដែរ អ៊ីចឹង​តើ​ក្នុង​នាម​ជា​កូន យើង​បាន​និយាយ​ពាក្យ​ថា កូន​ស្រលាញ់​ម៉ាក់ ឬ​ម៉ាក់​ជា​មនុស្ស​ស្រី​ដែល​អស្ចារ្យ ណាស់​​សម្រាប់​កូន​ ទៅ​កាន់​អ្នក​ម្ដាយ​ហើយ​ឬ​នៅ”?

 

មាស សុខ​សោភា៖ តោះ នាំ​គ្នា​និយាយ​ថា កូន​ស្រលាញ់​ម៉ាក់ ជាមួយ Huawei Mate 8 និង GR5 ទាំង​អស់​គ្នា

 

និយាយ​មក​ដល់​ត្រង់​ចំណុច​នេះ សោភា បាន​ឈប់​បន្តិច រួច​និយាយ​បែប​លេង​សើច​ថា “ប្រហែល​ជា​មិន​ទាន់​ទេ​មើល​ទៅ ហើយ​អ្នក​ខ្លះ​អត់​និយាយ​តែ​ម្តង ដោយសារ​តែ​អៀន ដូចជា​រឹងៗ​មាត់​និយាយ​មិន​ចេញ​រាល់​ពេល​ដែល​ចង់​និយាយ​ម្តងៗ​។ តែ​បើ​គិត​ទៅ​គ្មាន​អី​ដែល​ត្រូវ​ខ្មាស​អៀន​ផង​ហ្នឹង ពាក្យ​តែ​ប៉ុន្មាន​ម៉ាត់​សោះ ដូច្នេះ​ខ្ញុំ​សូម​លើក​ទឹកចិត្ត​ឲ្យ​យើង​ហ៊ាន​និយាយ​ពាក្យ​នេះ​ចេញ​មក ដើម្បី​ឲ្យ​ម្តាយ​របស់​យើង​បាន​ដឹង​ថា យើង​ស្រលាញ់​ម្តាយ​យើង​ប៉ុណ្ណា គាត់​ពិសេស​យ៉ាងណា​សម្រាប់​យើង ងាយ​ទេ គ្រាន់​តែ​និយាយ​ថា ម៉ាក់ កូន​ស្រលាញ់​ម៉ាក់ ម៉ាក់​គឺ​ជា​វីរបុរស​របស់​កូន”។

 

“តោះ យើង​នាំ​គ្នា​និយាយ​ថា កូន​ស្រលាញ់​ម៉ាក់ ជាមួយ Huawei Mate 8 និង Huawei GR5 ទាំង​អស់​គ្នា។ សោភា បន្ថែម។

 

មាស សុខ​សោភា៖ តោះ នាំ​គ្នា​និយាយ​ថា កូន​ស្រលាញ់​ម៉ាក់ ជាមួយ Huawei Mate 8 និង GR5 ទាំង​អស់​គ្នា

 

ក្នុង​កម្មវិធី Huawei Mother’s Day ក៏​មាន​ដាក់​តាំង​បង្ហាញ​ម៉ូដែល​ទូរសព្ទ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ បំផុត គឺ Huawei Mate 8 និង GR5 ដែល​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ស្គែន​ក្រយៅ​ដៃ​ជំនាន់​២ ថាមពល​ថ្ម​ប្រើ​ប្រាស់​បាន​យូរ​ទ្វេ​ដង សមត្ថភាព​ខ្ពស់ ជាពិសេស​រចនា​យ៉ាង​ស្រស់​ស្អាត​ភ្លឺ​រលោង​មាន​ភាព​ទាក់​ទាញ​បំផុត។ អ្នក​ចូលរួម​ពី​គ្រប់ទិសទី​ទាំង​អស់ អាច​សាកល្បង​គុណភាព និង​មុខងារ​ពិសេស​ៗ​បាន​ដោយ​សេរី និង​តាម​តម្រូវ​ការ។

 

Huawei  Mother’s Day ធ្វើ​ឡើង​ក្នុង​គោលបំណង​រំលឹក​គុណ​អ្នក​ម្តាយ និង​បង្ហាញ​ពី​សេចក្តី​ស្រលាញ់​ចំពោះ​អ្នក​ម្តាយ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៨-ឧសភា ចាប់​ពី​ម៉ោង​២​រសៀល​ដល់​យប់ ហើយ​បាន​បញ្ចប់​ទៅ​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ​បំផុត​ជាមួយ​នឹង​វត្តមាន​តារា​ចម្រៀង តួកុន តារា​បង្ហាញ​ម៉ូដ និង​ពិធីករ​ល្បីៗ។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ consumer.huawei.com.kh ។ សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei Consumer BG សូម​តាមដាន​តាម៖

Facebook: facebook.com/HuaweiDevice
Twitter: twitter.com/HuaweiDevice
YouTube: youtube.com/HuaweiDevice
Instagram: instagram.com/huaweiconsumer

 

មាស សុខ​សោភា៖ តោះ នាំ​គ្នា​និយាយ​ថា កូន​ស្រលាញ់​ម៉ាក់ ជាមួយ Huawei Mate 8 និង GR5 ទាំង​អស់​គ្នា

 

អត្ថបទ៖ ពាណិជ្ជកម្ម​