សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបន្តរីកចម្រើនទៅមុខ ទោះបីមានការរំខានខ្លះៗក៏ដោយ, សម្តេចនឹងគៀងគរអ្នកវិនិយោគទុនរុស្ស៊ីបន្ថែមទៀតមកកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook នៅវេលាថ្ងៃត្រង់នេះថា កម្ពុជាបន្តរីកចម្រើនទៅមុខ ទោះបីមានការរំខានខ្លះៗក៏ដោយ សម្តេចខិតខំបម្រើប្រទេសជាតិ និងចង់ឃើញកម្ពុជាកាន់តែរីក ចម្រើនទៅមុខ ដែលផ្ទុយស្រឡះពីក្រុមអគតិមួយចំនួនដែលតែងតែ រិះរកគ្រប់ល្បិចកលដើម្បីបង្កអស្ថេរភាពសង្គម និងបំផ្លាញសន្តិភាព។ នៅក្នុងខែឧសភានេះ សម្តេចនឹងអញ្ជើញទៅបំពេញ ទស្សនៈកិច្ចនៅប្រទេសរុស្ស៊ី (Russia) ដើម្បីរឹតចំណងមិត្តភាព បង្កើនកិច្ចសហប្រតិបត្តិការ និងទាក់ទាញទេសចរណ៍ ព្រមទាំងគៀងគរអ្នកវិនិយោគទុនច្រើនថែមទៀត ពីទីនោះ (រុស្ស៊ី) មកវិនិយោគនៅកម្ពុជា, នេះបើយោងតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទាំងស្រុងយ៉ាងដូច្នេះថា៖ «កម្ពុជាបន្តរីកចម្រើនទៅមុខ ទោះបីមានការរំខានខ្លះៗក៏ដោយ ដោយសារប្រទេសមាន សន្តិភាពពេញលេញចាប់តាំងពីឆ្នាំ១៩៩៨ គឺបានធ្វើឲ្យសេដ្ឋកិច្ចជាតិរីកលូតលាស់ទៅមុខ ដែលក្នុងនោះកំណើន GDP នៅរក្សាកំណើនបាន ៧% នៅក្នុងឆ្នាំនេះ និងបន្តនៅឆ្នាំបន្តបន្ទាប់។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងដល់ ពាណិជ្ជករជាតិ និងអន្តរជាតិជាពិសេសដល់បងប្អូនប្រជាពលរដ្ឋដើម្បីមាន ឱកាសកាន់តែច្រើនក្នុងការអភិវឌ្ឍគ្រួសារ ក៏ដូចជាការចូលរួម […]