ឧកញ៉ា ទ្រី ភាព ប្រកាសមិនចូលរួមដេញថ្លៃឈើ ៧ម៉ឺនម៉ែត្រគូប ដែលរឹបអូសបានពីការជួញដូរ

ភ្នំពេញ៖ ឧកញ៉ា ទ្រី ភាព ប្រធានក្រុមហ៊ុនទ្រីភាពគ្រុប ជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណក្នុងការប្រ​មូលទិញ​អនុផលព្រៃ​ឈើនៅកម្ពុជា បានប្រកាសថា ខ្លួននឹងមិនចូលរួមដេញថ្លៃឈើប្រមាណ ៧ម៉ឺនម៉ែត្រគូប ដែលរឹបអូសបានពីការជួញដូរ​ខុសច្បាប់នោះឡើយ ព្រោះមិនចង់ឲ្យជាប់ ពាក់ព័ន្ធនឹងការនិន្ទារិះគន់នានាក្នុងសំណុំរឿងព្រៃឈើ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដានាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសឲ្យដឹងថា សម្តេចបានឯកភាពឲ្យបង្កើតគណៈកម្មការធ្វើការដេញថ្លៃឈើប្រមាណ ៧ម៉ឺនម៉ែត្រគូប ដែលរឹបអូសបានពីបទល្មើសព្រៃឈើសម្រាប់ប្រើប្រាស់ក្នុងស្រុក ហើយថវិកាទទួលបានពីឈើ ត្រូវយកទៅប្រើប្រាស់ក្នុងវិស័យអប់រំ។ ការបង្កើតគណៈកម្មការដេញថ្លៃលើឈើ ដែលរឹបអូសបាននេះ ធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ មិនមានលទ្ធភាពក្នុងការ ប្រមូលយកឈើទាំងអស់នោះ។ ឆ្លើយតបនិងការប្រកាសឲ្យមានការដេញថ្លៃឈើពីប្រមុខរាជរដ្ឋាភិបាលនេះ ឧកញ៉ា ទ្រី ភាព បានថ្លែង ថា ក្រុមហ៊ុនលោកនឹងមិនចូលរួមការដេញថ្លៃឈើនេះឡើយ។ បើតាមឧកញ៉ា ទ្រី ភាព ការមិនចូលរួមដេញថ្លៃឈើ ព្រោះលោកមិនចង់ជាប់ពាក់ព័ន្ធ និង មិនចង់ឲ្យមានការរិះគន់រូបលោកក្នុង សំណុំរឿងឈើនេះតទៅទៀត។ ឧកញ៉ា ទ្រី ភាព ក៏បានប្រកាស​ផងដែរថា ក្រុមហ៊ុនរបស់លោកឈប់រកស៊ីជំនួញឈើទៀតហើយ ហើយការរកស៊ីនាពេលកន្លងមក មានជនខិលខូចយកឈ្មោះក្រុមហ៊ុនលោក ដើម្បីបិទបាំងសកម្មភាពល្មើសច្បាប់របស់ពួកគេតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា […]