បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​​​ លែង​ចង់​រស់​ សម្រេច​ចង.ក​សម្លាប់​ខ្លួន

បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​​​ លែង​ចង់​រស់​ សម្រេច​ចង.ក​សម្លាប់​ខ្លួន



បាត់ដំបង​ ៖​ បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​ បាន​​​​ធ្វើ​អត្តឃាត​ ដោយ​ចង.ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ឈើ​បន្ទាប់​ពី​​​​ចាក​ចេញពី​ស្រុក​កំណើត​មក​ស៊ី​ឈ្នួល​ធ្វើជា​កម្មករ​ឲ្យ​គេ។

ការ​ភ្ញាក់ផ្អើល​នេះ​ គឺ​បាន​កើត​ឡើង ​ដោយសារតែ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក នា​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​ដីក្រហម​ ឃុំ​តា​សែន ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង។ ជនរងគ្រោះ​មាន​ឈ្មោះ​ខេន ម៉​ច់​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ ​​​មុខរបរ​ជា​កម្មករ​ មាន​ទីលំនៅ​ភូមិ​អណ្ដូង​តា​ស្រែ​ន ឃុំ​ច្រេះ ស្រុក​មេសាង ខេត្ត ព្រៃវែង បច្ចុប្បន្ន​បាន​មក​ស្នាក់នៅ​ធ្វើ​កម្មករ​ក្នុង​ភូមិ​អូរ​ដា ឃុំ​អូរ​ដា​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង។

ការ​ប្រទះឃើញ​នេះ​ គឺ​ដោយសារតែ​ជនរងគ្រោះ​បាន​យក​កន្សែង​ចង.ក​ នៅ​លើ​ដើម​អា​ចៀង​នៅ​ក្នុង​ដី​ចម្ការ​មួយ​កន្លែង ហើយ​បើ​តាម​ប្រភព​មួយ​ចំនួន ​ដែល​ជា​កម្មករ​ដូចគ្នា​បាន​និយាយ​ថា កន្លងមក​គេ​ធ្លាប់​បាន​ឮ​ជនរងគ្រោះ​ពោល​ជា​ញឹកញាប់​អំពី​បញ្ហា​ជីវភាព​ក្រលំបាក​ខ្លាំង​ពេក ហើយ​គេ​មិន​ចង់​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ទេ ​ នៅ​ទីបំផុត​ស្រាប់តែ​គេ​បាន​សម្លាប់​ខ្លួន​បាត់​ទៅហើយ។

បច្ចុប្បន្ន​ក្រោយពេល​សមត្ថកិច្ច​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឃើញ​ថា ​ជនរងគ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ដោយ​ចង ក​សម្លាប់​ខ្លួន​មែន ទើប​ធ្វើការ​ប្រគល់​សព​ទៅ​ឲ្យ​សាច់ញាតិ​ និង​ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕