ម្ចាស់​សណ្ឋាគារ​កោះ​តា​គៀវ បើកឡាន​បុក​ម៉ូតូ​ធ្លាក់​ប្រឡាយ​របួសធ្ងន់​

ម្ចាស់​សណ្ឋាគារ​កោះ​តា​គៀវ បើកឡាន​បុក​ម៉ូតូ​ធ្លាក់​ប្រឡាយ​របួសធ្ងន់​



កោះកុង ៖ អ្នក​បើក​ម៉ូតូ​ម្នាក់​ ត្រូវ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា បាន​រងរបួស​ធ្ងន់ ក្រោយពី​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ ហើយ​ត្រូវ​បាន​រថយន្ត​រ៉េ​ង​រ៉ូ​វ័រ (Range Rover) មួយ​គ្រឿង​ជា​របស់​ម្ចាស់​សណ្ឋាគារ​កោះ​តា​គៀវ ក្រុង​ព្រះ​សីហនុ​បុក។
ករណីនេះ បាន​កើតឡើង​កាលពី​ព្រឹក​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ចំណុច​ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង។

បើ​តាម​សមត្ថកិច្ច មុន​ពេល​កើតហេតុ រថយន្ត​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះសីហនុ បំណង​ចូល​ទៅ​ខេត្ត​កោះកុង ​ដើម្បី​ឆ្លង​ព្រំដែន​ទៅកាន់​ប្រទេស​ថៃ បន្ទាប់មក​ក៏​មាន​ម៉ូតូ១​គ្រឿង​ឆ្លង​ផ្លូវ ធ្វើ​ឲ្យ​រថយន្ត​ជ្រុល​បុក ចំណែក​រថយន្ត​រ៉េ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ក្បែរ​នោះ​។​

ក្រោយ​កើតហេតុ អ្នក​ជិះ​ម៉ូតូ​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយ​រង​របួស​បាក់ជើង ចំណែក​អ្នក​ជិះ​នៅ​ក្នុង​រថយន្ត គ្រាន់តែ​រង​របួស​បន្តិច​បន្តួច​ប៉ុណ្ណោះ៕

ម្ចាស់​សណ្ឋាគារ​កោះ​តា​គៀវ បើកឡាន​បុក​ម៉ូតូ​ធ្លាក់​ប្រឡាយ​របួសធ្ងន់​

ម្ចាស់​សណ្ឋាគារ​កោះ​តា​គៀវ បើកឡាន​បុក​ម៉ូតូ​ធ្លាក់​ប្រឡាយ​របួសធ្ងន់​