ប្រការ​៥​យ៉ាង​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​តាម​វិធី​ធម្មជាតិ

ការ​បន្ថយ​សម្ពាធ​ឈាម​ដោយ​មិន​ទទួលទាន​ថ្នាំ​គឺ​ងាយ​ស្រួល​ជាង​អ្វី​ដែល​អ្នក​គិត​ទៅ​ទៀត។ ការ​ផ្លាស់ប្ដូរ​នៃ​ការ​រស់នៅ និង ការ​ទទួលទាន​គឺ​អាច​ជួយ​បាន។ មាន​វិធី​ធម្មជាតិ​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​បាន​ដូច​ខាងក្រោម​នេះ៖
១. ឈប់​ជក់​បារី
អ្នក​បាន​ដឹង​រួច​មក​ហើយ​ថា​ការ​ជក់​បារី​ជះ​ផល​ប៉ះពាល់​អ្វីខ្លះ​ដល់​សុខភាព។ ដូច្នេះ​ការ​ឈប់​ជក់​បារី​គឺ​ជា​វិធី​ដ៏​ល្អ​ប្រសើរ​មួយ​ដើម្បី​ជៀសវាង​ការ​បំផ្លិច​បំផ្លាញ​សរសៃ​ឈាម។
២. កាត់​បន្ថយ​ការ​ទទួលទាន​ប្រៃ​ពេក
មាន​ន័យ​ថា​យើង​មិន​ត្រឹម​តែ​កាត់​បន្ថយ​សារធាតុ​សូដ្យូម​នៅ​ក្នុង​អំបិល​នោះ​ទេ​ដែល​កាត់​បន្ថយ​ប្រហែល​១៥​ភាគ​រយ​គឺ​សំខាន់​ត្រូវ​មើល​លើ​សារធាតុ​សូដ្យូម​នៅ​ក្នុង​អាហារ​កែ​ច្នៃ។
៣. ការ​ហាត់ប្រាណ
អ្នក​ដែល​ធ្វើ​ចលនា​និង​ហាត់ប្រាណ​ទៀងទាត់​មាន​សមត្ថភាព​ជួយ​កាត់​បន្ថយ​ការ​ទទួលទាន​ថ្នាំ​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ ជ្រើសរើស​កាយ​វិការ​ហាត់ប្រាណ​ណា​ដែល​សាក​សម​ជាមួយ​អ្នក​ដូចជា​ការ​រត់ ការ​ជិះ​កង់ ការ​ហែល​ទឹក ឬ ការ​ដើរ។ តែ​ប្រសិន​បើ​អ្នក​មិន​បាន​ហាត់​ប្រាណ​នោះ​សូម​ចាប់​ផ្តើម​ដោយ​ការ​ហាត់​ប្រាណ​ដោយ​ការ​រាំ​ក៏​បាន​ដើម្បី​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ស៊ីស្តូលីក (Systolic) ពី​កំរិត​៣​ទៅ​៥។
៤. ដក​ដង្ហើម​វែងៗ
ព្យាយាម​ធ្វើ​សមាធិ​និង​ដក​ដង្ហើម​យឺតៗ​ដូច​ជា​ការ​ធ្វើ​យូហ្គា(Yoga) ថៃជី (Tai Chi) និង ជីកុង (Qigong)។ វា​ជួយ​កាត់​បន្ថយ​ស្ត្រេស​ដែល​មាន​តួនាទី​ធ្វើ​អោយ​អង់ស៊ីម​រេនីន​ប្រសើរ​ឡើង។ សូម​អនុវត្ត​អោយ​បាន​៥​នាទី​នៅ​ពេល​ព្រឹក​និង​ពេល​យប់ ដោយ​ស្រូប​ខ្យល់​ដង្ហើម​ចូល​អោយ​បាន​វែងៗ​និង​បញ្ចេញ​ចោល។
៥. ថែ​រក្សា​ទំងន់​អោយ​នៅ​ថេរ
អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​ដែល​មាន​សុខភាព​និង​តុល្យភាព​ដោយសារ​តែ​ការ​លើស​ទំងន់​ធ្វើ​អោយ​មាន​បញ្ហា​ដល់​សុខភាព​របស់​អ្នក​បាន។ តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​បញ្ចេញ​ថា​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែល​កើត​ទៅ​លើ​អ្នក​លើស​ទំងន់​គឺ​កើត​តាម​រយៈ​ទំងន់​ដែល​បាន​លើស។ តែ​នៅ​ពេល​ដែល​អ្នក​ស្រក​គីឡូ​វិញ ជំងឺ​សម្ពាធ​ឈាម​ខ្ពស់​ក៏​ស្រក​ទៅ​តាម​គីឡូ​ដែរ៕
ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ wellnessbin


  • ប្រការ​៥​យ៉ាង​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​តាម​វិធី​ធម្មជាតិ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ចំនេះដឹង
Tags: