អស្ចារ្យ​មែន​!!! Huawei ផ្តល់​ជូន​អតិថិជន​ហួស​ពី​ការ​គិត​នៅ​ក្នុង​ឆ្នាំ​២០១៦

អស្ចារ្យ​មែន​!!! Huawei ផ្តល់​ជូន​អតិថិជន​ហួស​ពី​ការ​គិត​នៅ​ក្នុង​ឆ្នាំ​២០១៦



នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៦​នេះ ក្រុមហ៊ុន Huawei គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ និង​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ផ្នែក​ស្មា​ត​ហ្វូ​ន គឺ​តែងតែ​នាំ​មក​នូវ​ស្ទីល​ថ្មី​ៗ ប្លែក​ៗ​នៃ​ជីវិត​សម្រាប់​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​។ ក្រោយ​ពី​មានការ​សម្ភោ​ធ​ជា​ផ្លូវការ Huawei Mate 8 កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ដែល​ជា​ម៉ូ​ឌែ​ល​ថ្មី​បំផុត ល្បី​ថា​លក់ដាច់​ជាងគេ​នៅ​ទូ​ទាំង​ពិភពលោក បាន​ធ្វើ​អោយ​ទីផ្សារ​ទាំងមូល​នៅ​លើ​ពិភពលោក​រំជើបរំជួល​យ៉ាង​ខ្លាំង ។

ឥឡូវនេះ ក្រុមហ៊ុន Huawei មានការ​ផ្តល់​ជូន​នូវ​តម្លៃ​យ៉ាង​ពិសេស​ជូន​ទៅ​ដល់​អតិថិជន​របស់​ខ្លួន ចាប់តាំងពី​ថ្ងៃ​ទី​៦​ខែឧសភា​ឆ្នាំ​២០១៦​នេះ​តទៅ នៅ​គ្រប់​ហាង​ទាំងអស់ និង​នៅ​កន្លែង​ដាក់​តាំង​បង្ហាញ​ផលិតផល​របស់​ក្រុមហ៊ុន Huawei កម្ពុជា​។

គួរ​ប​ព្ជា​ក់​ផង​ដែរ​ថា Huawei GR5 ជា​ប្រភេទ​ទូរ​សព្ទ័​ស៊េរី G  មាន​អេ​ក្រង់​រហូត​ដល់ 5.5 អ៊ី​ញ​កម្រិត Full HD ប្រើប្រាស់​បច្ចេកវិទ្យា​ស្គេ​ន​ក្រ​យ៉ៅ​ដៃ​ដើម្បី​បញ្ជា​មុខងារ​នានា មាន​សមត្ថភាព​ថ្ម​កាន់​បាន​យូរ​ពេញ​មួយ​ថ្ងៃ​បើ​ប្រៀប​ទៅ​នឹង​ស្មា​ត​ហ្វូ​ន​ដទៃ​ទៀត ជាមួយនឹង​រូបរាង​ដ៏​ស្អាត​ទាក់ទាញ ភ្លឺ​រលោង គួរ​ជាទី​ពេញចិត្ត​។

Huawei G7 Plus មាន​រាងស្តើង មាំ internet ដើរ​លឿន​មិនធម្មតា ជា​ប្រភេទ​ទូរស័ព្ទ​ដែល​មាន​អេ​ក្រង់​ធំ ភ្លឺ ច្បាស់ ត្រជាក់​ភ្នែក មាន​កាមេរ៉ា​ខាង​មុខ​ទំហំ 13 មេ​ហ្គា​ភី​សែ​ល ជាមួយនឹង Dual LED Flash រឺ​ឯ​កាមេរ៉ា​ខាង​មុខ មាន​ទំហំ 5 មេ​ហ្គា​ភី​សែ​ល តម្រូវ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ថតរូប selfie ប្រើ​បាន​ស៊ី​ម​ពីរ មាន​ពីរ​ពណ៌​សម្រាប់ ជ្រើសរើស គឺ​ពណ៌​ស និង​ពណ៌​ខ្មៅ​។

Huawei Y6 Pro ជា​ប្រភេទ​ទូរស័ព្ទ​ដែល​មាន​រូបរាង​ស្រស់​ស្អាត ថាមពល​ថ្ម​ប្រើ​បាន​យូរ 4000 mAh I standby បាន​រហូត​ដល់ 720​ម៉ោង សាក​ថ្ម​បាន​លឿន ឆាប់​ពេញ ថែម​ទាំង​អាច​សាក​ថ្ម​ទៅ​ទូរ​ស័​ព្ធ​ផ្សេង​ទៀត​បាន មាន​អង្គ​ប្រតិបត្តិការ Android OS, v5.1 (Lollipop) កាមេរ៉ា autofocus ចាប់​រូបភាព​បាន​រហ័ស និង​ច្បាស់​ល្អ​។

អតិថិជន​ចំណេញ​ទ្វេរ​ដង​ពី​ការ​ផ្តល់​ជូន​ពិសេស​នេះ តួយ៉ាង​ខាងក្រោម​នេះ​គឺជា​ការ​ប្រៀបធៀប​តម្លៃ​នៅ​មុន និង​ក្រោយ​ពេល​បញ្ចុះតម្លៃ​៖

  • Huawei GR5 តម្លៃ​ពី​មុន 259$ ប៉ុន្តែ​ឥឡូវនេះ​តម្លៃ​តែ 239$ ប៉ុណ្ណោះ
  • Huawei GR3 តម្លៃ​ពី​មុន 209$, ប៉ុន្តែ​ឥឡូវនេះ​តម្លៃ​តែ 185$ ប៉ុណ្ណោះ
  • Huawei Y6Pro តម្លៃ​ពី​មុន 174$ ប៉ុន្តែ​ឥឡូវនេះ​តម្លៃ​តែ 165$ ប៉ុណ្ណោះ
  • Huawei Y6 (2GB) តម្លៃ​ពី​មុន 144$ ប៉ុន្តែ​ឥឡូវនេះ​តម្លៃ​តែ 135$ ប៉ុណ្ណោះ
  • Huawei G7Plus តម្លៃ​ពី​មុន 329$ ប៉ុន្តែ​ឥឡូវនេះ​តម្លៃ​តែ 299$ ប៉ុណ្ណោះ
  • Huawei P8 lite តម្លៃ​ពី​មុន 195$ ប៉ុន្តែ​ឥឡូវនេះ​តម្លៃ​តែ 179$ ប៉ុណ្ណោះ
  • Huawei Y6 (1GB) តម្លៃ 123$, G Play Mini តម្លៃ 159$, Huawei Y5C តម្លៃ​ពី​មុន 84$ ប៉ុន្តែ​ឥឡូវនេះ​តម្លៃ​តែ 79$ ប៉ុណ្ណោះ​។

លោក Cody, ប្រធាន​ផ្នែក​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​លក់​បន្ត (retail manager) របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា “​ការ​ផ្តល់​ជូន​ពិសេស​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៦​ខែឧសភា​ឆ្នាំ​២០១៦​នេះ​តទៅ​ហើយ ដោយ​គ្មាន​ការ​កំណត់ ដើម្បី​អាច​អោយ​អតិថិជន​របស់​យើង​សប្បាយ​រីករាយ​ក្នុង​ការ​ទទួល​បាន​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ តម្លៃ​វិញ​រឹតតែ​ពិសេស​មិន​ធ្លាប់​មាន​។ យើងខ្ញុំ​មាន​កិត្តិយស​ក្នុង​ការ​រៀបចំ​នូវ​កម្មវិធី​ពិសេស​នេះ ដើម្បី​អាច​អោយ​អតិថិជន​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ទ្វេរ​ដង ទាំង​គុណភាព និង​តម្លៃ​។​”

អំពី​ក្រុមហ៊ុន Huawei Consumer BG
ផលិតផល និង​សេវាកម្ម​របស់ Huawei មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​ជាង 17០ ហើយ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​មួយ​ភាគ​បី នៃ​ប្រជាជន​ទូ​ទាំង​សកលលោក ដោយ​ជាប់​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លក់ដាច់​ជាងគេ​បំផុត​លំដាប់ថ្នាក់​លេខ​៣ ក្នុង​ឆ្នាំ ២០១៥​។ ការិយាល័យ R&D ចំនួន​១៦​កន្លែង​ត្រូវ​បាន​រៀបចំ​ឡើង​លើ​ទឹកដី​សហរដ្ឋអាមេរិក អា​ល្លឺ​ម៉​ង់ ស្វី​ដិ​ន រុ​ស្ស៊ី ឥណ្ឌា និង​ចិន​។ Huawei Consumer BG គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Huawei ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​៣ ដែល​ធ្វើការ​ផលិត និង​គ្រប់គ្រង​លើ​ស្មា​ត​ហ្វូ​ន កំ​ព្យូ​ទ័​រ និង​tablets ឧបករណ៍​ប្រើប្រាស់​ដែល​អាច​ពាក់​នឹង​ខ្លួន​បាន និង​សេវា​ផ្ទុក​ឯកសារ​លើ​អ៊ិ​ន​ធើ​ណិ​ត (Cloud services) ។​ល​។ បណ្តាញ​របស់ Huawei នៅ​ជុំវិញ​សកលលោក ត្រូវ​បាន​បង្កើត​ឡើង អស់​រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ​ក្រោម​ជំនាញ​ផ្នែក​ទូរគមនាគមន៍ និង​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​នាំ​យក​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយបង្អស់​ជូន​អតិថិជន​របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក​បាន​ប្រើប្រាស់​៕ 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​៖ http://consumer.huawei.com.kh
សម្រាប់​ព័ត៌មាន​ថ្មី​ៗ​ពី Huawei Consumer BG សូម​តាមដាន​ជាមួយ​ពួក​យើង​តាម​រយៈ​៖
Facebook: facebook.com/HuaweiDevice
Twitter: twitter.com/HuaweiDevice
YouTube: youtube.com/HuaweiDevice
Instagram: https://instagram.com/huaweiconsumer

Contact:
អ្នកតំណាង​៖ ង៉ោ ម៉េ​ង​ហ៊ួ​ង
លេខ​ទូរស័ព្ទ​៖ 010 44 99 06
អ៊ីមែល​៖ [email protected]

អស្ចារ្យ​មែន​!!! Huawei ផ្តល់​ជូន​អតិថិជន​ហួស​ពី​ការ​គិត​នៅ​ក្នុង​ឆ្នាំ​២០១៦

អស្ចារ្យ​មែន​!!! Huawei ផ្តល់​ជូន​អតិថិជន​ហួស​ពី​ការ​គិត​នៅ​ក្នុង​ឆ្នាំ​២០១៦