ក្មេង​ប្រុស​អាយុ 4 ឆ្នាំ​ម្នាក់​ក្លាយ​ជា “Dr. Harvey” ក្រោយ​ពី​ជួយ​ជីវិត​មិត្ត​រួម​ថ្នាក់

ក្មេង​ប្រុស​អាយុ 4 ឆ្នាំ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Harvey Price ដែល​ជា​សិស្ស​នៃ​សាលា​បឋម​សិក្សា​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ Wales ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ក្រៅ​ថា​ “Dr. Harvey” បន្ទាប់​ពី​រូបគេ​បាន​ជួយ​ជីវិត​មិត្ត​រួម​ថ្នាក់​​របស់​គេ​ម្នាក់។

នៅ​ថ្ងៃ​មួយ​មិត្ត​រួម​ថ្នាក់​ស្រី​ម្នាក់​របស់​ Harvey ដែល​មាន​ឈ្មោះ​ថា Aniya Williams បាន​ឈ្លក់​​ និង​ពិបាក​ដក​ដង្ហើម​បន្ទាប់​គេ​បាន​ផឹក​​ទឹក​ ហើយ​ញ៉ាំ​ស៊ាំងវិច​អស់​មួយ​ដុំ ភ្លាមៗ​នោះ Harvey ក៏​បាន​ប្រើ​ប្រាស់​វិធី​សង្គ្រោះ​បឋម​ដែល​គេ​បាន​រៀន​ជួយ​សង្គ្រោះ​មិត្ត​រួម​ថ្នាក់​របស់​គេ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ ម្ដាយ​របស់ Aniya បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ខ្លាំង​ទៅ​ដល់​ Harvey ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​របស់​កូន​ស្រី​គាត់ ហើយ​ Harvey ក៏​ត្រូវ​បាន​អ្នក​គ្រប់​គ្នា​ដាក់​ឈ្មោះ​មួយ​ទៀត​ឲ្យ​គេ​ថា Dr. Harvey។

Harvey បាន​បង្ហាញ​ឲ្យ​ម្ដាយ​នៅ​ជុំវិញ​ពិភព​លោក​ដឹង​ថា​ “កូន​របស់​ពួកគេ​មិន​មែន​ក្មេង​ពេក​ក្នុង​ការ​រៀន​អំពី​វិធី​សង្គ្រោះ​បឋម​នោះ​ទេ” ៕

ប្រែសម្រួល ៖ ជលស័យ
ប្រភព ៖


  • ក្មេង​ប្រុស​អាយុ 4 ឆ្នាំ​ម្នាក់​ក្លាយ​ជា “Dr. Harvey” ក្រោយ​ពី​ជួយ​ជីវិត​មិត្ត​រួម​ថ្នាក់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កំសាន្ត
Tags: