​កំណែ​ប្រែ​ថ្មី​របស់​Facebook Messengerនៅ​លើ​android ធ្វើ​អោយ​អ្នក​ប្រើ​iPhone​ចង់​ដាច់​ផ្ងារ

កាល​ពី​បី​ឆ្នាំ​មុន​Facebook បាន​សម្រេច​ចិត្ត​បិទ​មុខ​ងារ​ដែល​អាច​ទទួល​សារ​ដែល​ផ្ញើ​ចូល​មក​ទូរស័ព្ទ​ដោយ​ផ្ទាល់​(Text Message) រួច​ម្តង​មក​ហើយ​ដោយ​សារ​តែ​កាល​ណោះ​ក្រុមហ៊ុន​ផ្ដោត​តែ​លើ​ការ​អភិវឌ្ឍន៍​កម្មវិធី​Messenger របស់​ខ្លួន។​ដោយ​សារ​តែ​ពេល​នេះ​Messenger បាន​ទទួល​ជោគ​ជ័យ​យ៉ាង​លើស​លប់​រួច​មក​ ក្រុមហ៊ុន​បាន​សម្រេច​ចិត្ត​នាំ​យក​មុខ​ងារ​នេះ​ត្រលប់​មក​វិញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ បាន​សេចក្ដី​ថា​នា​ពេល​ខាង​មុខ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​Android អាច​ប្រើ​ប្រាស់​Messenger ជា​ប្រអប់​សារ​ចេញ​ចូល​តែ​មួយ​មិន​ថា​សារ​ពី​ហ្វេសប៊ុក​ឬ​ក៏​សារ​ពី​ទូរស័ព្ទ​នោះ​ទេ។​ម្យ៉ាង​ទៀត​បើ​តាម​ការ​អោយ​ដឹង​នោះ​វា​ក៏​អាច​ផ្ដល់​ភាព​ងាយ​ស្រូល​ជាង​មុន​ផង​ដែរ​ក្នុង​ការ​ផ្ញើ​សារ​តាម​រយះ​ទូរស័ព្ទ​នៅ​ពេល​ដែល​យើង​គ្មាន​អ៊ីនធឺណិត​​នៅ​តែ​អាច​ផ្ញើ​សារ​បាន​ដូច​ប្រើ​Chat អញ្ចឹង​ដែរ។

លើស​ពី​នេះ​ទៅ​ទៀត​អ្វី​ដែល​ធ្វើ​អោយ​បណ្តា​អ្នក​ប្រើ​ប្រាស់​iPhone អន់​ចិត្ត​មិន​ស្ទើរ​នោះ​គឺMessenger​នៅលើ​ Android អាច​លេង​ច្រើន​Account បាន​ហើយ​ដូច​មាន​ន័យ​ថា​យើង​អាច​Log out បាន​ហើយ​។​​
សម្រាប់​មុខ​ងារ​ថ្មី​ទាំង​ពីរ​នេះ​លោក​អ្នក​អាច​សាក​ល្បង​មើល​ថា​វា​Updateរួច​ហើយ​ឬ​នៅ ដោយ​គ្រាន់​តែ​ចុច​ទៅ​មើល​Setting ក្នុង​Messenger របស់​លោក​អ្នក​បើ​សិន​ជា​មាន​ពាក្យ​ថាChange to SMS App និង
Add account នោះ​វា​ពិត​ជា​Update រួច​រាល់​ហើយ។​

សម្រាប់​ប្រិយមិត្ត​ដែល​ប្រើiPhone ត្រូវ​រង់​ចាំ​យូរ​បន្តិច​ហើយ​មើល​ទៅ​ព្រោះ​រាល់​លើក​Facebook តែង​តែ​ធ្វើ​កំណែ​ប្រែ​សាក​ល្បង​នៅ​លើ​iPhone មុន​នឹង​ឈាន​ដល់​Android ប៉ុន្តែ​លើក​នេះ​បែរ​ជា​ក្រុមហ៊ុន​ងាក​ទៅ​រក​Android មុន​ម្ដង៕

​​​​​​​​​ប្រភព ៖  

ប្រែសម្រួលដោយ៖ Leng Kim


  • ​កំណែ​ប្រែ​ថ្មី​របស់​Facebook Messengerនៅ​លើ​android ធ្វើ​អោយ​អ្នក​ប្រើ​iPhone​ចង់​ដាច់​ផ្ងារ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កីឡា
Tags: