អត្ថ​ប្រយោជន៍​នៃ​ផ្លែ​ល្ពៅ​ដែល​អ្នក​គួរ​តែ​ដឹង!!!

ផ្លែ​ល្ពៅ​អ្នក​ក៏​ធ្លាប់​បាន​ស្គាល់​ដែល​ព្រោះ​វា​ជា​ប្រភេទ​បន្លែ​មួយ​ប្រភេទ​និង​ជា​ឱសថ​ដ៏​ល្អ​ផង​ដែរ ហើយ​វា​ជា​អាហារ​រូបត្ថម្ភ​ដ៏​ល្អ​ដែល​មាន​ប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព​។

ចំណែក​ឯ​​សាច់​ល្ពៅ​អាច​យក​មក​ធ្វើ​ជា​បន្លែ​ស្ល​និង​អាច​ធ្វើ​ជា​បង្អែម​ក៏​បាន។មិន​តែ​ប៉ុណ្ណោះ​គ្រាប់​របស់​វា​ក៏​មាន​គុណ​ប្រយោជន៏​ជា​ច្រើន​ផង​ដែរ​សម្រាប់​សុភាព​និង​ជួយ​ព្យាបាល​ជំងឺ​ក្នុង​រាងកាយ។ខាង​ក្រោម​នេះ​ជា​ផល​ប្រយោជន៏​របស់​សាច់​និង​គ្រាប់​ល្ពៅ​៖

-សាច់ល្ពៅ​មាន​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ដែល​ល្អ​ដល់​សុខភាព​ពោះវៀន
-អាច​ជួយ​ការពារ​ការ​កើត​ជំងឺ​មហា​រីក​តម្រង​នោម
-ជួយ​កាត់​បន្ថយ​អាការ​ឈឺ​ចុក​សន្លាក់​ដែល​មាន​ការ​ពិបាក​ក្នុង​ការ​កម្រើក​ខ្លួន
-ជួយ​ព្យាបាល​រោគ​ដំបៅ​ក្នុង​ក្រពះ​និង​ពោះ​វៀន
-បាន​ជួយ​កម្ចាត់​ស្លេស្ម​ បំបាត់​ការ​ដង្ហក់​ ការ​កើត​ហឺត​ក្នុង​ផ្លូវ​ដង្ហើម
-មាន​ផ្ទុក​ជាតិ​ប៉ូតាស្យូម​ដែល​ជួយ​ទប់​ស្កាត់​ជំងឺ​លើស​ឈាម

-សម្បូរ​ទៅ​ដោយ​វីតាមីន​A​ដែល​អាច​ជួយ​ភ្នែក​ភ្លឺ​និង​ជួយ​ព្យាបាល​ជំងឺ​ភ្នែក
-មាន​ផ្ទុក​ជាតិ​ស័ង្កសី​ដែល​ជួយ​ពង្រឹង​និង​ទ្រទ្រង់​ប្រព័ន្ធ​ភាព​សុំា
-សម្បូរជាតិ​ប្រូតេអ៊ីន​សម្រាប់​ជួយ​ជួស​ជួល​និង​ការ​ពារ​កោ​សិកា​ស្បែក
-ជួយ​ទប់​ស្កាត់​សម្រាប់​ការ​កើន​ឡើង​កូលេស្តេរ៉ូល​ក្នុង​ឈាម
-សម្បូរ​ដោយ​Carotenoids​សម្រាប់​ការ​ថែទាំ​រក្សា​ប្រព័ន្ធ​ភាព​សុំា​ឲ្យ​រឹងមាំ

-សម្រាប់​គ្រាប់​ល្ពៅ​បាន​ជួយ​ការពារ​កាត់​បន្ថយ​ការ​កើត​ក្រួស​ក្នុង​តម្រង​នោម
-ជួយ​ថែទាំ​ក្រពេញ​ប្រូស្តាត​ឲ្យ​មាន​ដំណើរ​ការ​បាន​ល្អ
-ជួយ​ប្រឆាំង​និង​ជំងឺ​ពុក​ឆ្អឹង​ពី​ធម្មជាតិ

អត្ថបទ ៖ Samrach


  • អត្ថ​ប្រយោជន៍​នៃ​ផ្លែ​ល្ពៅ​ដែល​អ្នក​គួរ​តែ​ដឹង!!!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កំសាន្ត
Tags: