​Banggood​ ​គេហទំព័រ​លក់​ទំនិញ​ធូរ​ថ្លៃ​ ​តែ​មិន​សូវ​មាន​​អ្នក​​ស្គាល់​

និយាយ​ពី​គេហទំព័រ​លក់​ទំនិញ​​​ ​ប្រិយមិត្ត​ប្រាកដ​ជា​ស្គាល់​ច្បាស់​គេហទំព័រ​ ​Amazon​​​ ឬ​ ​Alibaba​​​ ដែល​មាន​មុខ​ទំនិញ​​​រាប់​ពាន់​ប្រភេទ​។​ ​ដោយ​ឡែក​ប្រិយមិត្ត​ប្រហែល​មិន​ទាន់​ស្គាល់​នូវ​គេហទំព័រ​ ​Banggood​​ ​ដែល​ជា​គេហទំព័រ​លក់​ទំនិញ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ប្រចាំ​អាស៊ី​នោះ​ទេ​។​

 

​Banggood​ ​គេហទំព័រ​លក់​ទំនិញ​ធូរ​ថ្លៃ​ ​តែ​មិន​សូវ​មាន​​អ្នក​​ស្គាល់​

 

Banggood​ ​ជា​គេហទំព័រ​លក់​ទំនិញ​មួយ​របស់​ប្រទេស​ចិន​ ​​ដែល​អ្នក​លក់​នានា ​អាច​ដាក់​តាំង​លក់​ផលិត​ផល​របស់​ពួក​គេ​នៅ​លើ​គេហទំព័រ​​ ហើយ​ភាគ​ច្រើន​តម្លៃ​នៃ​ទំនិញ​នៅ​ទី​នោះ​ ​មាន​តម្លៃ​សមរម្យ​។​ ​លើស​ពី​នេះ​ ​Banggood​​​ ក៏​​ផ្ដល់​ឱកាស​ដល់​អតិជន​ក្នុង​ការ​សន្សំ​ពិន្ទុ​ពី​ការ​បញ្ជា​ទិញ​ទំនិញ​នានា​ ​ដោយ​ពិន្ទុ​ទាំង​នោះ​អតិថិជន​អាច​ទុក​ប្រើ​សម្រាប់​កម្មវិធី​នានា​របស់​គេហទំព័រ​ផង​ដែរ​។​

 

​Banggood​ ​គេហទំព័រ​លក់​ទំនិញ​ធូរ​ថ្លៃ​ ​តែ​មិន​សូវ​មាន​​អ្នក​​ស្គាល់​

 

ចំពោះ​ចំណុច​ពិសេស​ផ្សេង​ទៀត​របស់​ ​Banggood​​​ គឺ​សុវត្ថិភាព​នៃ​ការ​បញ្ជា​ទិញ​ ​ដោយ​អតិថិជន​អាច​ធ្វើ​ការ​ទូទាត់​សាច់​ប្រាក់​តាម​ ​Visa​ ​កាត​ ​ឬ​ Paypal​។​ ​លើស​ពី​នេះ​ ​ពេល​បញ្ជូន​ទំនិញ​ឲ្យ​អតិថិជន​ ​Banggood​​​ បាន​ផ្ដល់​នូវ​មុខងារ​ពិសេស​អាច​តាមដាន​ទំនិញ​យ៉ាង​មាន​សុវត្ថិភាព៕​

 

អាន​បន្ត​ ​៖​  ហាងឆេង​ថ្មី​កាមេរ៉ា​ សម្បូរ​បែប​សុទ្ធ​តែ​ម៉ាក​ពេញ​និយម

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ
​ប្រភព​ ​៖​ banggood