យុវតី​ម្នាក់​ត្រូវ “​ទំពែក​ក្បាល​” ១​ដុំ​យ៉ាង​អាម៉ាស ខណៈ​ព្យាយាម​ស៊ី​ពោត​បង្វិល​ដោយ​ម៉ូ​ទ័​រ​ស្វាន​ (Video Inside)

នារីវ័យក្មេងម្នាក់នៅក្នុងប្រទេសចិន បានបន្យល់ទុកនូវភាពអាម៉ាស់ជាខ្លាំង ក្រោយត្រូវ “ទំពែកក្បាល” អស់១ដុំធំ ដោយសារតែធ្វេសប្រហែស នៅក្នុងកម្មវិធីប្រកួតស៊ីពោតស្ងោរដោយប្រើម៉ូទ័រស្វាន «Corn Drill Challenge» ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា យុវតីរងគ្រោះខាងលើនេះ បានចូលរួមនៅក្នុងកម្មវិធីប្រកួតមួយមានឈ្មោះថា «corn drill challenge» និងខណៈពេលនោះ នាងបានព្យាយាមស៊ីពោតស្ងោរ ដោយប្រើម៉ូទ័រស្វានបង្វិលពោត ដើម្បីស៊ីវាសល់តែស្នូលបានលឿនបំផុត ។ ទោះជាយ៉ាងណា នាងបានរងរបួសដោយខ្លួនឯង នៅក្នុងពេលបញ្ចេញសមត្ថភាពប្រកួត ។

តាមរយៈវីដេអូបានបង្ហាញឲ្យឃើញ គ្រាដំបូង នារីរូបនេះបានលើកកាន់ផ្លែពោត ដែលត្រូវបានដោតភ្ជាប់នឹងផ្លែម៉ូទ័រ ។ បន្ទាប់មក នាងក៏ចាប់ផ្តើមហារមាត់ និងព្យាយាមខាំគ្រាប់ពោត ខណៈម៉ូទ័រវិលខ្ញាល់ ។ ប៉ុន្តែ សំណាងអាក្រក់ ខណៈពេលកំពុងព្យាយាមស៊ី, ស្រាប់តែសក់របស់នាងធ្លាក់ចុះគ្របពីលើម៉ូទ័រ បណ្តាលឲ្យផ្លែស្វានស្រូបយកសក់របស់នាងអស់១ដុំធំតែម្តង នៅផ្នែកខាងមុខនៃក្បាល ។ ទោះយ៉ាងណា គ្រូពេទ្យបានប្រាប់ថា សក់របស់នាងនឹងដុះត្រឡប់ឡើងវិញ ក្នុងពេលខាងមុខ ។

យ៉ាងណាមិញ កម្មវិធីឆ្កួតៗប្រឈមនឹងគ្រោះថ្នាក់ ដែលក៏មានឈ្មោះថា “corn on the cob challenge” នេះ ត្រូវបានបង្កើតឡើងដោយម្ចាស់ប្លុកអាហារឈ្មោះ Eater Yang ដែលទទួលបានល្បីល្បាញ គឺនៅពេលដែលវីដេអូរបស់គាត់ស៊ីពោតប្រើម៉ូទ័រក្នុងរូបភាពខាងលើនេះ បានរីករាលពាសពេញបណ្តាញសង្គម ៕

យុវតី​ម្នាក់​ត្រូវ “​ទំពែក​ក្បាល​” ១​ដុំ​យ៉ាង​អាម៉ាស ខណៈ​ព្យាយាម​ស៊ី​ពោត​បង្វិល​ដោយ​ម៉ូ​ទ័​រ​ស្វាន​ (Video Inside)