ហេតុផល​ដែល​យុវជន​ជាង ៣ម៉ឺន​នាក់​ដាក់​ពាក្យ​ប្រលង​ទៅ​កូរ៉េ

ហេតុផល​ដែល​យុវជន​ជាង ៣ម៉ឺន​នាក់​ដាក់​ពាក្យ​ប្រលង​ទៅ​កូរ៉េ
 

នៅ​មុខ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈខេត្ត​កំពង់ចាម​ រយៈពេល ៤ថ្ងៃ​នេះ មាន​យុវជន​ជាង​បី​ម៉ឺន​នាក់​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ពាក្យ សុំ​សិទ្ធិ​ប្រឡង​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ។

 

ហេតុផល​ដែល​យុវជន​ជាង ៣ម៉ឺន​នាក់​ដាក់​ពាក្យ​ប្រលង​ទៅ​កូរ៉េ

 

ជា​រៀងរាល់​ឆ្នាំ​មាន​យុវជន​ជាច្រើន​បាន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ តាម​រយៈ​ការ​ប្រឡង​យ៉ាង​ស្វិតស្វាញ។ ឆ្នាំ២០១៦ នេះ នៅ​ក្នុង​ខេត្ត​កំពង់ចាម មាន​បេក្ខជន​ជាង​បី​ម៉ឺន​នាក់​បាន​មក​ដាក់​ពាក្យ គិត​ចាប់​ពី​ថ្ងៃ​ទី៩ ខែ​ឧសភា ដល់ថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៦ វេលា​ម៉ោង ៩ព្រឹក ដែល​សម័យ​ប្រឡង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍​ទី​២៥ និង​អាទិត្យ​ទី២៦ ខែ​មិថុនា ឆ្នាំ២០១៦ ។

 

ថ្ងៃ​នេះ​ភ្នាក់ងារ Sabayបាន​ទៅ​ជួប​បេក្ខជន​ដែល​មក​ទិញ​ពាក្យ​ប្រឡង ប្អូន​ប្រុស ថេង ស៊ីណេង បាន​ប្រាប់​ថា ហេតុផល​មាន​ច្រើន​ណាស់​ដែល​ធ្វើ​ឱ្យ​ពួកគាត់​បាន​ទៅ​រៀន​ភាសា​កូរ៉េ និង​មក​ទិញ​ពាក្យ​ប្រឡង​យ៉ាង​ច្រើន​កុះករ​នេះ តែ​មាន​ហេតុផល​ពីរ​សំខាន់​ជាងគេ​គឺ ប្រាក់​ខែ​ច្រើន និង​កត្តា​ជីវភាព​គ្រួសារ​ក្រីក្រ​នា​ពេល​បច្ចុប្បន្ន ។

 

ចំណែក​បង​ប្រុស ឈុំ ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ​វិញ បាន​ប្រាប់ Sabayថា ខ្ញុំ​ក៏​មិន​ខុស​ពី​គេ​ដែរ ហេតុផល​ពីរ​សំខាន់​ជាង​គេ​នោះ​គឺ៖

 

១. ប្រាក់​ខែ​ច្រើន
ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ មាន​លក្ខខណ្ឌ​ការងារ​ល្អ និង​មាន​ប្រាក់ខែ​ច្រើន ទៅ​ចាប់​ពី​​មួយ​អាណត្តិ(៣ឆ្នាំ) ឡើង​ទៅ យ៉ាង​ហោច​ណាស់​នៅ​សល់​ចាប់​ពី ៣ម៉ឺន​ដុល្លារ​ដែរ ។

 

២. ជីវភាព​គ្រួសារ​នៅ​មាន​កម្រិត
ដោយសារ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ លំបាក គ្មាន​ប្រាក់​ចំណូល​គ្រប់គ្រាន់ ធ្វើ​តែ​ការងារ​ស្រែ​ចំការ ដំណាំ​កសិកម្ម​មាន​តម្លៃ​ថោក គ្មាន​ទីផ្សារ​ច្បាស់លាស់ គ្មាន​ប្រាក់​ចិញ្ចឹម​គ្រួសារ៕

 

ហេតុផល​ដែល​យុវជន​ជាង ៣ម៉ឺន​នាក់​ដាក់​ពាក្យ​ប្រលង​ទៅ​កូរ៉េ

 

ហេតុផល​ដែល​យុវជន​ជាង ៣ម៉ឺន​នាក់​ដាក់​ពាក្យ​ប្រលង​ទៅ​កូរ៉េ

 

ហេតុផល​ដែល​យុវជន​ជាង ៣ម៉ឺន​នាក់​ដាក់​ពាក្យ​ប្រលង​ទៅ​កូរ៉េ

 

ហេតុផល​ដែល​យុវជន​ជាង ៣ម៉ឺន​នាក់​ដាក់​ពាក្យ​ប្រលង​ទៅ​កូរ៉េ

អត្ថបទ & រូបភាព៖ ព្រំ ដែន ​