អគារ​ខ្ពស់​ជាងគេ​នៅ​ប្រទេស​ចិន បង្ក​ឧ​ប​ទេវ​ហេតុ​ដល់​អ្នកធ្វើដំណើរ​

6 Videos


អគារខ្ពស់ជាងគេនៅប្រទេសចិនត្រៀមរំលេចខ្លួននាពេលឆាប់ៗខាងមុខ ស្របពេលដែលជាន់ផ្ទាល់ដី និង ជាន់មួយចំនួនទៀត បានដាក់ដំណើរការរួចស្រេចទៅហើយ តែស្រាប់តែមានរឿងមួយបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

អគារ​ខ្ពស់​ជាងគេ​នៅ​ប្រទេស​ចិន បង្ក​ឧ​ប​ទេវ​ហេតុ​ដល់​អ្នកធ្វើដំណើរ​

កាលពីពេលថ្មីៗនេះ ស្របពេលដែលបុរសម្នាក់ត្រៀមដើរចេញពីរថយន្តម៉ាក Tesla ស្រាប់តែមានកញ្ចក់ដ៏ធំមួយធ្លាក់ចេញពីអគារនេះចំជើងលោក បណ្តាលឲ្យលោករងរបួសស្រាល ។ យ៉ាងណាក្តី បុរសរូបនេះក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយស្នាមរបួសដែលលោកមានក៏ត្រូវបានបង្ហោះចូលដល់ប្រព័ន្ធអនឡាញ ។ យោងតាមសារព័ត៌មាន គេបានដឹងថា ឧបទេវហេតុនេះបានកើតឡើង ស្របពេលដែលក្រុមជាងដាក់កញ្ចក់មួយក្រុម កំពុងដាក់កញ្ចក់នៅជាន់ទី ៧៦ នៃអគារនេះ តែគេនឹងធ្វើការស៊ើបអង្កេតបន្ថែមលើរឿងនេះ ដើម្បីចៀសវាងកុំឲ្យមានគ្រោះថ្នាក់ទៀតនាពេលខាងមុខ ព្រោះអគារនេះមិនបានបើកដំណើរការជាផ្លូវការនៅឡើយទេ ។

អគារ​ខ្ពស់​ជាងគេ​នៅ​ប្រទេស​ចិន បង្ក​ឧ​ប​ទេវ​ហេតុ​ដល់​អ្នកធ្វើដំណើរ​

អគារខ្ពស់ជាងគេនៅប្រទេសចិននេះមានកម្ពស់ប្រមាណ ៦៣២ ម៉ែត្រ និង មាន ១២៦ ជាន់ ហើយវាក៏ជាអគារខ្ពស់ជាងគេទី ២ លើលោកផងដែរ ៕ ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)

អគារ​ខ្ពស់​ជាងគេ​នៅ​ប្រទេស​ចិន បង្ក​ឧ​ប​ទេវ​ហេតុ​ដល់​អ្នកធ្វើដំណើរ​
អគារ​ខ្ពស់​ជាងគេ​នៅ​ប្រទេស​ចិន បង្ក​ឧ​ប​ទេវ​ហេតុ​ដល់​អ្នកធ្វើដំណើរ​