រញ្ជួយ​ដី​នៅ​ទី​បេ​អាច​មាន​ជន​រង​គ្រោះ​ច្រើន​នាក់

យោង​តាម​ស៊ី​ន​ហួ​ថា ពួក​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​កម្លាំង​៥,៥​រី​ស្ទ័​រ​មួយ ដែល​កើត​មាននៅ CHANGDU តំបន់​ស្វយ័ត​ទី​បេ កាលពី​ថ្ងៃ​ទី​១១ ឧសភា វេលា​ម៉ោង​៩​និង​១៥​នាទី ។

អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ប្រហែលជា​មាន​ជន​រង​គ្រោះ​ច្រើន​នាក់ ។ ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​នេះ បើ​តាម​មជ្ឈមណ្ឌល​បណ្តាញ​រញ្ជួយ​ដី​ចិន​ថា ស្ថិត​ក្នុង​ជម្រៅ​៧​គីឡូម៉ែត្រ ។

លោក SOREN ប្រធាន​ការិយាល័យ​សិក្សា​ពី​ការ​រញ្ជួយ​ដី​តំបន់​គូសបញ្ជាក់​ថា ចំណុចកណ្តាល​របស់​វា​ស្ថិត​ក្នុង​សង្កាត់​កា​តា ដែល​មាន​ព្រះ​វិហារ​ពុទ្ធសាសនា​សំខាន់​២ ។ លោក​សាម​បា ចៅសង្កាត់​កា​តា​គូសបញ្ជាក់​តាម​ទូរស័ព្ទ​ប្រាប់​ស៊ី​ន​ហួ​ថា លោក​ដឹង​ថា មាន​ជន​រង​គ្រោះ​ច្រើន​នាក់​ក្នុងភូមិ GUODONG ចម្ងាយ​១០​គីឡូម៉ែត្រ ពី​មជ្ឈមណ្ឌល​រដ្ឋបាល​សង្កាត់ ។ លោក​ថា ពេល​លោក​ទៅ​កាន់​ភូមិ​នេះ ដើម្បី​ជួយ​សង្គ្រោះ​ប្រទះ​ឃើញ​អ្នក​របួស​មួយ​ចំនួន ។ ផ្លូវថ្នល់​ទាំងឡាយ​ភ្ជាប់​ភូមិ​ត្រូវ​បាក់ ។

តំបន់​ទី​បេ​តែង​រង​គ្រោះ​ដោយសារ​ការ​រញ្ជួយ​ដី​ជា​ញឹកញាប់ ។ ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៦,៩​រី​ស្ទ័​រ កាលពី​ថ្ងៃ​ទី​១៤ មេ​សា ឆ្នាំ​២០១០ សម្លាប់​មនុស្ស​ដល់​២.៦០០​នាក់ ៕