រថយន្ត​សាំង​យ៉ុង​ក្រឡាប់​ក្អួត​ចេញ​សុទ្ធ​តែ​ឈើ​ប្រណិត, មនុស្ស​៣​នាក់​របួសស្រាល​

រថយន្ត​សាំង​យ៉ុង​ក្រឡាប់​ក្អួត​ចេញ​សុទ្ធ​តែ​ឈើ​ប្រណិត, មនុស្ស​៣​នាក់​របួសស្រាល​

ស្ទឹងត្រែង ៖ រថយន្ត​សាំង​យ៉ុង​ដឹក​អ្នកដំណើរ​ពី​ស្រុក​សៀម​ប៉ាង​ ចូល​មក​ទី​រួម​ខេត្តស្ទឹងត្រែង ដែល​តែងតែ​បង្កប់​ឈើ​ប្រណិត​រត់ការ​ជាមួយ​សមត្ថកិច្ច​តាម​ដង​ផ្លូវ​នោះ បាន​ផ្ទុះ​កង់​ក្រោយ​ បណ្តាល​ឱ្យ​ក្រឡាប់ ក្អួត​ចេញ​សុទ្ធតែ​ឈើ បង្ក​ឱ្យ​អ្នក​ជិះ​៣​នាក់​របួសស្រាល កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១០​ ខែឧសភា ​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្លូវ​កោង​ជិត​គល់ស្ពាន​សេកុង ស្ថិត​ក្នុង​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ខេត្ត​ស្ទឹងត្រែង។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា រថយន្ត​ដែល​ក្រឡាប់​ជា​របស់​ឈ្មោះ​ ណាក់ រស់នៅ​ភូមិ​កញ្ចាញ​គោក​ ស្រុក​សៀម​ប៉ាង និង​មាន​មនុស្ស​រួម​ដំណើរ​ចំនួន​៣​នាក់ ព្រូឡាន​ម្នាក់​ និង​ស្ត្រី​ម្នាក់​ ក្មេងស្រី​ម្នាក់​អ្នក​ទាំង​៣​នាក់​រង​របួស​ស្រាល​។ ចំណែក​តៃកុង​រថយន្ត​មិន​មាន​រង​របួស​នោះទេ។ ប្រភព​បាន​បន្ត​ទៀត​ថា នៅ​យប់​កើតហេតុ​ ត្រូវ​បាន​គេ​រាយការណ៍​ថា ​មាន​រថយន្ត​ដឹក​អ្នកដំណើរ មួយ​គ្រឿង ម៉ាក​សាំង​យ៉ុង ពណ៌​ទឹកប្រាក់​គ្មាន​ស្លាក​លេខ បាន​ចេញពី​ស្រុក​សៀម​ប៉ាង​មកកាន់​ទី​រួម​ខេត្ត រថយន្ត​នោះ​តែងតែ​ដឹក​ឈើ​ប្រណិត រត់ការ​ជាមួយ​សមត្ថកិច្ច​ នៅ​តាម​ដង​ផ្លូវ ហើយ​ពេល​ដែល​កំពុង​ធ្វើដំណើរ​មកដល់​ចំណុច​ផ្លូវ​កោង ស្រាប់តែ​ផ្ទុះ​កង់​ខាងក្រោយ ផ្នែក​ខាង​ស្តាំ​ បាន​រេ​ចង្កូត​បណ្តាល​ឱ្យ​ក្រឡាប់​ចេញ​សុទ្ធតែ​ឈើប្រណិត​(​បេង​)​ជា​ប្រភេទ​មេ​ទ្វា​ប្រមាណ​៥០​សន្លឹក​។ ចំណែក រថយន្ត​រង​ការ​ខូចខាត​ស្ទើរ​តែ​ទាំងស្រុង តែ​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​នោះ​ទេ​ គ្រាន់តែ​រង​របួស​ស្រាលរលាត់​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ។

ប្រភព​បន្ត​ថា​ នៅ​ក្រោយ​កើតហេតុ​គេ​មិន​បាន​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​​ ចុះ​មក​ធ្វើការ​រឹបអូស​ឈើ​នោះ​ទេ ឈើ​ត្រូវ​បាន​បក្ខពួក​គេ យក​រថយន្ត​មក​ដឹក​សាង​ចេញ អស់​មួយ​ចំនួន​ និង​នៅសល់​មួយ​ចំនួន​។ នៅ​ព្រឹក​ថ្ងៃទី​១១​គេ​ឃើញ​មាន​ប៉ូលិស​ចរាចរណ៍​ ចុះ​មក​ពិនិត្យមើល​ដែរ តែ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​រឹបអូស​នោះ​ទេ ដោយសារ​មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ហើយ ត្រូវ​បាន​ម្ចាស់​ស្ទូច​យក​រថយន្ត ទៅ​ធ្វើ​ការ​ជួសជុល​ដោយ​ខ្លួនឯង​៕