សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្ដាល​ បាន​ឃាត់​ខ្លួន​ក្រុម​ញៀន​​​ល្បែង​ស៊ី​សង​ចំនួន​៧​នាក់

សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្ដាល​ បាន​ឃាត់​ខ្លួន​ក្រុម​ញៀន​​​ល្បែង​ស៊ី​សង​ចំនួន​៧​នាក់

កណ្ដាល ​៖​ លោក​វរសេនីយ៍ទោ​ម៉ែន​​ សុខ​ឃឿន​ ​​អធិការ​នគរបាល​ស្រុក​ខ្សាច់​កណ្ដាល ​ខេត្ត​កណ្ដាល ​​កាលពី​​ថ្ងៃ​ទី​១០ ​ខែ​ឧសភា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​ញៀន​លេងល្បែង​​ស៊ី​សង​(​អាប៉ោង​.​បៀរ​)​ បាន​ចំនួន​​៧​នាក់ ​ស្ថិតនៅ​ត្រង់​ចំណុច​ក្រោយ​ផ្ទះ​ ​ឈ្មោះ​ឡេង​.​សំអាត ​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ជ្រួក​. ​ឃុំ​បាក់​ដាវ​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល។

លោក​អធិការ​ស្រុក​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ខាង​លើ​នេះ ​កម្លាំង​អន្តរាគមន៍​ស្រុក​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចុះ​​បង្ក្រាប​ក្រុម​អ្នក​ញៀន​លេងល្បែង​ស៊ីសង​(​បៀរ​និង​អាប៉ោង​)​ត្រង់​ចំណុច​ខាងលើ​ និង​ដកហូត​បាន​វត្ថុ​តាង​រួមមាន​ ៖​ ទី​១.​មេអាប៉ោង​ចំនួន​០៤​គ្រាប់​។​ .​ទី​២.​ចាន​ចាញ់​អាប៉ោង​០១​។​ .​ទី​៣.​ផ្តិល​គម្រប​អាប៉ោង​០១​។​ .​ទី​៤.​កម្រាល​ហាន់​តោ​ចំនួន​០១.​ទី​៥.​បៀរ​នីឡុង​ចំនួន​០៩​ហ៊ូ​។​ .​ទី​៦.​ប្រាក់រៀល​ចំនួន​៩៥.០០០​រៀល​ និង​ម៉ូតូ​ចំនួន​០៩​គ្រឿង​។​

លោក​អធិការ​បាន​បន្តថា​ ជនសង្ស័យ​មាន​ចំនួន​០៧​នាក់​ ទី​១​.​​ឈ្មោះ​ឡេង​.​ សំអាត ​ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ​ ជា​ម្ចាស់ផ្ទះ​។ ទី​២. ​​​ឈ្មោះ​ញឹម​.​លី ​ភេទ​ប្រុស​ អាយុ​៦១​ឆ្នាំ។ ទី​៣. ​​​ឈ្មោះ​សំ​.​ផន ​ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ។ ទី​៤. ​មានឈ្មោះ​ហៀ​ង​.​ផល ​ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ។ ទី​៥​. ​​ឈ្មោះ​ម៉ូ​វ​.​ សឿន​ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ។ ទី​៦​. ​​ឈ្មោះ​ម៉ក់​.​តូ​ម៉ា​ ភេទ​ប្រុស ​អាយុ​៦៥​ឆ្នាំ។ អ្នក​ទាំង​៦​នាក់​នេះ​រស់នៅ​ស្រុក​ខ្សាច់កណ្តាល។ ទី​៧​.​ឈ្មោះ​សាំង​.​ សឿន​ ភេទ​ប្រុស​ អាយុ​៦០ឆ្នាំ ​រស់នៅ​ស្រុក​ល្វាឯម​ឆ្នាំ​។​

លោក​អធិការ​ស្រុក​បាន​បន្តទៀតថា ​ជនសង្ស័យ​ខាងលើនេះ​ សមត្ថកិច្ច​កសាង​សំណុំរឿង​​បញ្ជូន​ខ្លួន​ទៅ​ស្នងការ​ខេត្តកណ្តាល​ដើម្បី​បន្ត​នីតិ​វិធី៕