ក្រសួង​មុខងារ​សាធារណៈ ​ជំរុញ​ការគ្រប់គ្រង​វត្តមាន​មន្ត្រីរាជការ​ និង​មន្ត្រី​ជាប់កិច្ចសន្យា​ឲ្យ​បាន​ត្រឹមត្រូវ​

ក្រសួង​មុខងារ​សាធារណៈ ​ជំរុញ​ការគ្រប់គ្រង​វត្តមាន​មន្ត្រីរាជការ​ និង​មន្ត្រី​ជាប់កិច្ចសន្យា​ឲ្យ​បាន​ត្រឹមត្រូវ​ភ្នំពេញ ​៖ ក្រសួង​មុខងារ​សាធារណៈ ជំរុញ​ឲ្យ​ប្រធាន​អង្គភាព​គ្រប់គ្រង​ផ្ទាល់ អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា នៅ​តាម​អង្គភាព​នីមួយៗ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ អនុ​លោម​តាម​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​»។

ក្នុង​សេចក្ដីជូនដំណឹង​របស់​ក្រសួង​មុខងារ​សាធារណៈ ចុះ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គ្រប់​ស្ថាប័ន​ទាំងអស់​ ត្រូវ​ចូលរួម​គ្រប់គ្រង​វត្តមាន​ការងារ​ពិតប្រាកដ​របស់​មន្ត្រី​រាជការ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា និង​ជំរុញ​ឲ្យ​ប្រធាន​អង្គភាព​គ្រប់គ្រង​ផ្ទាល់​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា នៅ​តាម​អង្គភាព​នីមួយៗ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ អនុលោម​តាម​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​»​។​

ក្រសួង​មុខងារ​សាធារណៈ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់ ត្រូវ​ចាត់ចែង និង​ណែនាំ​ដល់​គ្រប់​នាយកដ្ឋាន​បុគ្គលិក ឬ​អង្គភាព​គ្រប់គ្រង​ធនធានមនុស្ស ក្រោម​ឱវាទ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ហើយ​ត្រូវ​ផ្តល់​របាយការណ៍​អំពី​ការ​ដាក់​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង វត្តមាន​ផ្អែកលើ​បទបញ្ញត្តិ ​នៃ​អនុក្រឹត្យ​លេខ ៥៦ អ​ន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦ ស្ដីពី​ការគ្រប់គ្រង​វត្ត​មាន​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា មក​អគ្គនាយកដ្ឋាន គ្រប់គ្រង​មុខងារ​សាធារណៈ នៃ​ក្រសួង​មុខងារ​សាធារណៈ ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៦​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦ រដ្ឋាភិបាល​កម្ពុជា ក៏បាន​បង្កើត​យន្តការ ​នៃ​ការ​គ្របគ្រង ដើម្បី​ត្រួតពិនិត្យ​វត្តមាន​មន្ត្រីរាជការ ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា និង​លក្ខខ័ណ្ឌ​មួយ​ចំនួន​ក្នុង​ការ​បំពេញ​ការងារ​របស់​មន្ត្រីរាជការ ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា​ផង​ដែរ៕ក្រសួង​មុខងារ​សាធារណៈ ​ជំរុញ​ការគ្រប់គ្រង​វត្តមាន​មន្ត្រីរាជការ​ និង​មន្ត្រី​ជាប់កិច្ចសន្យា​ឲ្យ​បាន​ត្រឹមត្រូវ​

ក្រសួង​មុខងារ​សាធារណៈ ​ជំរុញ​ការគ្រប់គ្រង​វត្តមាន​មន្ត្រីរាជការ​ និង​មន្ត្រី​ជាប់កិច្ចសន្យា​ឲ្យ​បាន​ត្រឹមត្រូវ​