ក្បាល​ពោះ​រាប​ស្មើ​ដោយ​ភេសជ្ជៈ​១​នេះ

សព្វ​ថ្ងៃ​នេះ​ទាំង​ម្ហូប​និង​ភេសជ្ជៈ​ដែល​យើង​ទទួលទាន​គឺ​មាន​សារធាតុពុល​ឬ​គីមី​ច្រើន​ដែល​ជះ​ផល​អាក្រក់​ដល់​សុខភាព។តែ​ក៏​មាន​ភេសជ្ជៈ​ធម្មជាតិ​ដែល​អាច​រក​បាន​នៅ​ក្នុង​ផ្ទះ​បាយ​របស់​អ្នក​ដើម្បី​បញ្ចេញ​ជាតិ​ពុល​ពី​រាងកាយ​និង​ជួយ​សម្រក​ទំងន់​ធ្វើ​អោយ​ក្បាលពោះ​រាប​ស្មើ។ ដោយ​គ្រាន់​តែ​អនុវត្ត​ដូច​ខាង​ក្រោម​នេះ៖
គ្រឿងផ្សំ៖
ជី​អង្កាម ១២សន្លឹក
ក្រូចឆ្មារ ១ផ្លែ
ត្រសក់ ១ផ្លែ
ខ្ញី ១មើម
ទឹក​ដាំ​ពុះ(ទុក​អោយ​ត្រជាក់) ២លីត្រ

របៀប​ធ្វើ៖
១. លាង​ក្រូចឆ្មារ​និង​ត្រសក់​អោយ​ស្អាត​ដោយ​ទុក​ទាំង​សម្បក ចំណែក​ឯ​ខ្ញី​ចិត​ឬ​កោស​សម្បក​ចេញ​ហើយ​សឹម​លាង​ទឹក​អោយ​ស្អាត។ ជី​អង្កាម​បេះ​អោយ​ស្អាត​លាង​ទឹក​អោយ​ស្អាត​ទុក​មួយ​អន្លើ​សិន។
២. ចិត​ក្រូចឆ្មារ​ ត្រសក់ និង ខ្ញី​ស្តើងៗ​ហើយ​ដាក់​វា​ចូល​ទៅ​ក្នុង​ក្រឡ​ស្អាត​ដែល​យើង​គិត​ថា​អាច​ផ្ទុក​ចំណុះ​ទឹក​២​លីត្រ​នេះ​បាន​បន្ទាប់​មក​ដាក់​ជីអង្កាម​ចូល។
៣. ចាក់​ទឹក​ចំណុះ​២​លីត្រ​ចូល​ទៅ​ក្នុង​ល្បាយ​ទាំងអស់​ហើយ​បិទ​គំរប​អោយ​ជិត​យក​ទៅ​ក្លាស្សេ​ក្នុង​ទូ​ទឹកកក​៨​ម៉ោង។ ហើយ​កុំ​ភ្លេច​កូរ​វា​អោយ​សព្វ​ដើម្បី​អោយ​សារ​ធាតុ​ចិញ្ចឹម​ចេញ​ពី​ល្បាយ​ចូល​ទៅ​ក្នុង​ទឹក។ ទទួលទាន​ជំនួស​ទឹក​ធម្មតា​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់៕

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ healthdigezt


  • ក្បាល​ពោះ​រាប​ស្មើ​ដោយ​ភេសជ្ជៈ​១​នេះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:វីដេអូ
Tags: