ចាត់ទុក​ថា សំណាង​ហើយណាស់!!!

ខេត្តស្ទឹងត្រែង ៖ ​រថយន្ត​សាំង​យ៉ុ​ង​ចំណុះ​១៥​កៅអី​ បែក​កង់​ក្រឡាប់​ក្បែ​រគល់​ស្ពាន​សេ​កុង ​តែ​​សំណាងល្អដែល​មិន​មាន​​អ្នក​ណា​ម្នាក់​​រងគ្រោះថ្នាក់​​ដល់​​ជីវិតនោះ​ឡើយ​ ដែល​​ហេតុ​ការណ៍​​​នេះ​ ​កើតឡើង​កាលពី​​វេលា​ម៉ោងជាង​៩​ព្រឹក​​ថ្ងៃ​ទី​១១ ​ឧសភា​ ២០១៦​ ស្ថិត​​​ក្បែរ​គល់​ស្ពាន​សេ​កុង​​ត្រើយ​ខាងកើត ​ក្នុងភូមិ​ហាង​ខូ​សួន សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង​ ។

​​ប្រភពឱ្យ​ដឹងថា នៅ​មុន​ពេល​​​កើតហេតុ​ រថយន្ត​សាំង​យ៉ុ​ង​នោះ ​បាន​ធ្វើ​ដំណើរ​ពី​ត្បូង​​បត់​ផ្លូវ​កោង​ មកពី​​ទិស​ខាងកើត​​ក្នុង​គោល​បំណង​​សំដៅ​​ចូល​ទី​រួម​ខេត្តស្ទឹងត្រែង​ តែ​មក​ដល់​ចំណុច​កើតហេតុ​ក៏បា​ន​​បែក​កង់ខាងស្តាំ​ផ្នែក​ខាងក្រោយ​ ទើប​បណ្តាល​ឱ្យ​​ក្រឡាប់​​​ធ្លាក់​ចូល​ស្នាមភ្លោះ​ខាងស្តាំ​រង​ការ​ខូចខាត​យ៉ាងដំណំ ​។

​ប្រ​ភ​​ពបន្តថា ​រថយន្ត​សាំង​យ៉ុ​ង​មួយ​គ្រឿង​នោះ ​បាន​ដឹកឈើ​ប្រណីត​មក​ពី​ភូមិសាស្ត្រ​ស្រុក​សៀម​ចូល​មក​ខេត្ត តែ​មក​ដល់​ចំណុច​កើតហេតុ​ ជា​ចំណុច​ផ្លូវ​កោង​ និង​ក្រួស​​ក្រហម​ផង​នោះ បូក​រួម​អ្នកបើកបរ​ប្រើប្រាស​ល្បឿន​លឿន​ ទើប​ធ្វើ​ឱ្យ​​រថយន្ត​បែក​កង់​ក្រឡាប់​​ចេញ​ សុទ្ធតែ​ឈើ​ប្រណីត​ ។