រន្ធត់ចិត្ត ៖ ពេល​ស្តាប់​សាស័ព្ទ​លោកយាយ​កម្សត់​អាយុ ៨៣ ឆ្នាំ ក្រោយ​ភ្លើង​ឆេះ​ផ្ទះ​ម៉ដ្ឋ (​មាន​វីដេអូ​)

6 Videos


លោកយាយ មាស យឹម មានទីលំនៅ នៅភូមិពោធិ ឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកំពត មានព្រះជម្មរហូតដល់ ៨៣ ឆ្នាំទៅហើយ បែរជាជួបទុក្ខជាទំងន់ដោយសារព្រះអគី្គលេបត្របាក់គេហដ្ឋានលោកយាយឆេះទាំងស្រុង នៅសល់តែផេះគួរឱ្យអាសូរ ។

រន្ធត់ចិត្ត ៖ ពេល​ស្តាប់​សាស័ព្ទ​លោកយាយ​កម្សត់​អាយុ ៨៣ ឆ្នាំ ក្រោយ​ភ្លើង​ឆេះ​ផ្ទះ​ម៉ដ្ឋ (​មាន​វីដេអូ​)

លោកយាយជរាជួបរឿងអកុសលគួរឱ្យស្រណោះនេះបានឱ្យដឹងថា ផ្ទះនេះលោកយាយរស់នៅជាង ៥០ ឆ្នាំទៅហើយ វាគឺជាផ្ទះដែលលោកយាយខិតខំពុះពារកាប់ស្ការព្រៃជើងភ្នំដើម្បីធ្វើវាដោយផ្ទាល់ដៃ តែពេលនេះវាត្រូវបានភ្លើងកំណាចឆេះ រហូតសល់តែផេះ គ្មានសល់អ្វីក្រៅខោអាវដែលជាប់នឹងខ្លួនលោកយាយមួយសម្រាប់នោះឡើយ ។ ចំពោះមូលហេតុ នៃការឆេះនេះគឺលោកយាយបានបញ្ជាក់ថា ដោយសារតែក្មេងៗបង្កាត់ភ្លើងហើយមិនបានពន្លត់ គាប់ជួនជាពេល នោះលោកយាយមិនបាននៅផ្ទះផង ទើបបណ្តាលឱ្យភ្លើងរាលដាលឆេះទាំងស្រុងតែម្ដង ។ ពេលកំពុងឆាបឆេះ នោះ ក៏មានបងប្អូនជិតខាងជួយពន្លត់យ៉ាងខ្នះខ្នែងផងដែរ ប៉ុន្តែដោយសារតែគ្មានទឹកគ្រប់គ្រាន់ ទើបមិនអាច គ្រប់គ្រងស្ថានការណ៍បានរហូតដល់ឆេះទាំងស្រុងតែម្ដង ។

រន្ធត់ចិត្ត ៖ ពេល​ស្តាប់​សាស័ព្ទ​លោកយាយ​កម្សត់​អាយុ ៨៣ ឆ្នាំ ក្រោយ​ភ្លើង​ឆេះ​ផ្ទះ​ម៉ដ្ឋ (​មាន​វីដេអូ​)

ហេតុការណ៍អកុសលដល់ដំណាក់កាលទៅនេះហើយ លោកយាយមានតែពឹងបងប្អូនសប្បុរសជនជិតឆ្ងាយនេះ ហើយដែលអាចស្ទួយជីវិតលោកយាយឱ្យមានទ្រនំសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់វិញបាន ព្រោះថា ពេលនេះលោកយាយនៅសល់តែខោអាវមួយកំផ្លេជាប់នឹងខ្លួនតែប៉ុណ្ណោះ ។ សូមបញ្ជាក់ថា លោកយាយមាន ទីលំនៅនៅភូមិពោធិ ឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកំពត នៅមិនឆ្ងាយប៉ុន្មានពីទីរួមស្រុកជុំគិរីនោះឡើយ ៕ ភូមិន្ទ (ប្រភពហ្វេសប៊ុក ៖ Siek Bunnary)

រន្ធត់ចិត្ត ៖ ពេល​ស្តាប់​សាស័ព្ទ​លោកយាយ​កម្សត់​អាយុ ៨៣ ឆ្នាំ ក្រោយ​ភ្លើង​ឆេះ​ផ្ទះ​ម៉ដ្ឋ (​មាន​វីដេអូ​)
រន្ធត់ចិត្ត ៖ ពេល​ស្តាប់​សាស័ព្ទ​លោកយាយ​កម្សត់​អាយុ ៨៣ ឆ្នាំ ក្រោយ​ភ្លើង​ឆេះ​ផ្ទះ​ម៉ដ្ឋ (​មាន​វីដេអូ​)
រន្ធត់ចិត្ត ៖ ពេល​ស្តាប់​សាស័ព្ទ​លោកយាយ​កម្សត់​អាយុ ៨៣ ឆ្នាំ ក្រោយ​ភ្លើង​ឆេះ​ផ្ទះ​ម៉ដ្ឋ (​មាន​វីដេអូ​)
រន្ធត់ចិត្ត ៖ ពេល​ស្តាប់​សាស័ព្ទ​លោកយាយ​កម្សត់​អាយុ ៨៣ ឆ្នាំ ក្រោយ​ភ្លើង​ឆេះ​ផ្ទះ​ម៉ដ្ឋ (​មាន​វីដេអូ​)
រន្ធត់ចិត្ត ៖ ពេល​ស្តាប់​សាស័ព្ទ​លោកយាយ​កម្សត់​អាយុ ៨៣ ឆ្នាំ ក្រោយ​ភ្លើង​ឆេះ​ផ្ទះ​ម៉ដ្ឋ (​មាន​វីដេអូ​)
រន្ធត់ចិត្ត ៖ ពេល​ស្តាប់​សាស័ព្ទ​លោកយាយ​កម្សត់​អាយុ ៨៣ ឆ្នាំ ក្រោយ​ភ្លើង​ឆេះ​ផ្ទះ​ម៉ដ្ឋ (​មាន​វីដេអូ​)

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត