ចំពោះមុខបន្តចែកទឹក ,រកទឹកផ្គត់ផ្គង់ និងទៅមុខស្តារទីស្តុកទឹកបម្រុងទុក

បន្ទាយមានជ័យ:

ចំពោះមុខមន្ត្រីក្រុមការងារនិងសប្បុរសជនបន្តចែកទឹក, រកទឹកផ្គត់ផ្គង់និងទៅមុខស្តារទីស្តុកទឹក បម្រុងទុកនៅពេលក្រោយៗទៀត។
   លោក សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ -ប្រធានក្រុមការងារចុះជួយក្រុងសិរីសោភ័ណ និងមន្ត្រីរដ្ឋបាលក្រុងសិរីសោភ័ណ ចុះបន្តចែកទឹកជូនពលរដ្ឋភូមិពង្ររ សង្កាត់កំពុងស្វាយក្បែរទីប្រជំជនក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ១០ ឧសភា ២០១៦។
   ក្រុមរថយន្តនៃកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ ,រថយន្តដឹកទឹករបស់នគរបាលខេត្ត រថយន្តរបស់ក្រុមហ៊ុន សប្បុរជននានានិងគោយន្តរបស់រពលរដ្ឋក៏កំពុងមមាញឹកដឹកទឹក ចែកជូនពលរដ្ឋតាមគោលដៅខ្វះខាតទឹកខ្លាំង ទាំង៩ក្រុងស្រុកក្នុងខេត្តនេះ។
  ពលរដ្ឋសាទរនិងថ្លែងអំណរគុណដល់ ក្រុមការងារ ដែលបានផ្ដល់ទឹកស្អាត សម្រាប់បរិភោគ និងប្រើប្រាស់ស្របពេលពួកគាត់កំពុងត្រូវការខ្លាំង ហើយនិងសំណូមពរដល់ក្រុមការងារបន្តជួយរហូតដល់ មានភ្លៀងធ្លាក់អាចអោយពលរដ្ឋបានបរិភាគ និងប្រើប្រាស់គ្រប់គ្រាន់។
   លោក សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ,លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីរដ្ឋបាលស្រុកមង្គលបូរី ក៏បន្តចុះពិនិត្យស្ថានភាពការជីកស្ដារឡើងវិញ និងសម្អាតបរិស្ថាន តាមដងស្ទឹងមង្គលបូរី ,កាយប្រឡាយនិងលើកផ្លូវលំ តភ្ជាប់ឃុំឬស្សីក្រោក ទៅឃុំ បន្ទាយនាង ប្រវែង១.៤០០ម៉ែត្រ និងពិនិត្យស្ថានភាពទឹកបូមពីអាងកំពីងពួយ ខេត្តបាត់ដំបងទម្លាក់ចូលស្ទឹងមង្គលបូរីដើម្បី ផ្ដល់ជូនពលរដ្ឋក្នុងស្រុកនេះផងដែរ៕ 