កោះតូចៗ៥នៅមហាសមុទ្រប៉ាស៊ីហ្វិកបាត់ខ្លួន

កោះតូចៗ៥នៅមហាសមុទ្រប៉ាស៊ីហ្វិកបាត់ខ្លួន
ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលី បាននិយាយថា កោះតូចៗចំនួន ៥ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានលិចបាត់ក្នុងទឹកសមុទ្រ ដោយសារទឹកសមុទ្រឡើងខ្ពស់។

សារព័ត៌មាន BBC បានរាយការណ៍ថា កោះតូចៗដែលលិចបាត់ទាំងនោះ គឺជាបណ្ដាញនៃជួរកោះសូឡូម៉ុន និងពុំមានមនុស្សរស់នៅនោះឡើយ។

ចំណែកឯកោះតូចៗចំនួន ៦ទៀត ត្រូវបានគេរកឃើញថាកំពុងលិចក្នុងទឹកសមុទ្រជាបណ្ដើរៗផងដែរ ដោយបានបំផ្លិចបំផ្លាញភូមិដ្ឋានអ្នកស្រុកទាំងមូល។

ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា នេះគឺជាការបញ្ជាក់ផ្នែកវិទ្យាសាស្ត្រលើកដំបូង ស្ដីពីឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុនៅតាមឆ្នេរសមុទ្រប៉ាស៊ីហ្វិក។

ការសិក្សានេះ បានតាមដានទៅលើកោះចំនួន ៣៣ តាមរយៈការប្រើប្រាស់រូបភាពពីលើអាកាស និងរូបភាពពីផ្កាយរណបចាប់តាំងពីឆ្នាំ១៩៤៧ ដល់ឆ្នាំ២០១៤ រួមបញ្ចូលជាមួយការចងចាំរបស់ប្រជាជនក្នុងតំបន់។

ការសិក្សាដដែលនេះ បានរកឃើញថា កម្រិតទឹកសមុទ្របានកើនឡើង ១០មីលីម៉ែត្ររៀងរាល់ឆ្នាំនៅក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។

កោះតូចៗទាំង ៥ ដែលលិចបាត់ក្នុងទឹកសមុទ្រនោះ គឺជាប្រភេទកោះប៉ប្រះទឹកមានទំហំដល់ទៅ ៥ហិកតា ដែលមានអ្នកនេសាទចូលទៅសំចតម្ដងម្កាល ប៉ុន្តែ ពុំមានមនុស្សរស់នៅនោះឡើយ៕

កោះតូចៗ៥នៅមហាសមុទ្រប៉ាស៊ីហ្វិកបាត់ខ្លួន

កោះតូចៗ៥នៅមហាសមុទ្រប៉ាស៊ីហ្វិកបាត់ខ្លួន

កោះតូចៗ៥នៅមហាសមុទ្រប៉ាស៊ីហ្វិកបាត់ខ្លួន

ប្រែសម្រួលដោយនិងចុះផ្សាយដោយ៖ VOD
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត