Liverpool ប៉ះ​ Chelsea ​ទាយ​ថា​មួយ​ណា​ឈ្នះ​យប់​នេះ?

ក្រុម​ហង្ស​ក្រហម​ Liverpool នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Anfield ​ស្វាគមន៍​ក្រុម​តោ​ខៀវ​ Chelsea ក្នុង​ការ​ប្រកួត​ Premier League បង្គ្រប់​សប្ដាហ៍​ទី​៣៧ នា​វេលា​ម៉ោង​០២:០០​​នាទី​យប់​នេះ។

Liverpool ប៉ះ​ Chelsea ​ទាយ​ថា​មួយ​ណា​ឈ្នះ​យប់​នេះ?

Liverpool ​បច្ចុប្បន្ន​ស្ថិត​នៅ​លេខ​៨ ចាញ់​ Southampton ​២​ពិន្ទុ ប៉ុន្តែ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ ​​ខណៈ​ដែល​ពួកគេ​ ក៏​ត្រូវ​ការ​៣​ពិន្ទុ​ដ៏​សំខាន់​ផង​ដែរ​នៅ​យប់​នេះ ដើម្បី​ធានា​បាន​កៅអី​លេង​នៅ​ UEFA Europa League ​រដូវ​កាល​ក្រោយ។ រីឯ​ Chelsea ​ស្ថិតិ​នៅ​លេខ​៨ ​នៅ​ក្រោម​ហង្ស​ក្រហម ដល់​ទៅ​១០​ពិន្ទុ ហើយ​នឹង​គ្មាន​កៅអី​ លេង​នៅ​អឺរ៉ុប​នឹង​គេ​ទេ​ ​សម្រាប់​រដូវ​កាល​ក្រោយ។
សម្ដី​អ្នកចាត់ការ៖

Liverpool ប៉ះ​ Chelsea ​ទាយ​ថា​មួយ​ណា​ឈ្នះ​យប់​នេះ?

Jurgen Klopp ​អ្នកចាត់ការ​ក្រុម​ Liverpool៖ “យើង​អាច​នឹង​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៦ ​​តែ​វា​មិន​មែន​ជា​ជោគជ័យ​របស់​ក្លឹប​នោះ​ទេ ប៉ុន្តែ​​គ្រប់​គ្នា​ចាប់​អារម្មណ៍ និង​ចង់​ឃើញ​ក្រុម​រីក​ចម្រើន។ យើង​នឹង​ខំ​លេង​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​បញ្ចប់​រដូវ​កាល​ឲ្យ​បាន​លទ្ធផល​​ប្រសើរ​បំផុត”។

Liverpool ប៉ះ​ Chelsea ​ទាយ​ថា​មួយ​ណា​ឈ្នះ​យប់​នេះ?

Guus Hiddink ​អ្នកចាត់ការ​ក្រុម​ Chelsea៖ “Liverpool បាន​ផ្លាស់​ប្ដូរ​ចូល​អ្នកចាត់ការ​ដ៏​ល្អ។ ពួកគេ​ជា​ក្លឹប​ ដែល​មាន​ប្រវត្តិ​អស្ចារ្យ ហើយ​​ជាមួយ​នឹង​ទម្រង់​លេង​របស់​ Klopp ពួកគេ​នឹង​កាន់​តែ​ខ្លាំង​ខុស​ប្លែក។ ពេល​នេះ ពួកគេ​ជា​ក្រុម​មាន​កម្លាំង​ចិត្ត​ស្មារតី​ក្រុម​ល្អ ហើយ​យើង​ពិត​ជា​រីករាយ​ណាស់ ដែល​បាន​ប៉ះ​ពួកគេ”។

ជើង​កីឡាករ៖

Liverpool ប៉ះ​ Chelsea ​ទាយ​ថា​មួយ​ណា​ឈ្នះ​យប់​នេះ?

ម្ចាស់​ផ្ទះ​ Liverpool ​នឹង​អវត្តមាន​ Divock Origi, Jordan Henderson, Danny Ings, Joe Gomez និង​ Danny Ward ដោយសារ​របួស ខណៈ​ដែល​ Mamadou Sakho ជាប់​ពិន័យ។ Klopp អាច​នឹង​ទុក​ជើង​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​ដូចជា Daniel Sturridge និង​ Philippe Coutinho…សម្រាប់​ប្រកួត​ផ្ដាច់ព្រ័ត្រ UEFA Europa League សប្ដាហ៍​ក្រោយ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ហង្ស​ក្រហម អាច​ជា៖ Mignolet; Flanagan, Skrtel, Toure, Randall; Allen, Stewart, Ojo, Firmino, Ibe; Benteke។

Liverpool ប៉ះ​ Chelsea ​ទាយ​ថា​មួយ​ណា​ឈ្នះ​យប់​នេះ?

រីឯ​ក្រុម​ភ្ញៀវ​ Chelsea នឹង​អវត្តមាន​ Loic Remy, Pedro និង​ Kurt Zouma ​ដោយសារ​របួស ខណៈ​ដែល​​ប្រធាន​ក្រុម​ John Terry ​ជាប់​ពិន័យ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​តោ​ខៀវ​ អាច​ជា៖ Courtois; Ivanovic, Cahill, Miazga, Azpilicueta; Mikel, Matic, Willian, Fabregas, Hazard; Costa។

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយចំនួន៖

Liverpool ប៉ះ​ Chelsea ​ទាយ​ថា​មួយ​ណា​ឈ្នះ​យប់​នេះ?

– Liverpool ឈ្នះ​ Chelsea តែ​១​ដង​គត់​ ក្នុង​៧​ប្រកួត​ចុង​ក្រោយ​នៅ​ Premier League (ស្មើ​៣, ចាញ់​៣)។

– ប៉ះ​គ្នា​ចុង​ក្រោយ​នៅ​ Stamford Bridge ​រដូវ​កាល​នេះ​ ​កាល​ខែ​តុលា​ ឆ្នាំ​មុន Liverpool ឈ្នះ​ ៣-១។

– Liverpool ​ខក​ខាន​ឈ្នះ​ Chelsea នៅ​ Anfield ​តាំង​ពី​​ឈ្នះ​​ ៤-១ ​កាល​ខែ​ឧសភា ឆ្នាំ​២០១២៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត