​អគ្គ​មេបញ្ជាការ​​យោធា​កូរ៉េ​ខាង​ជើង​​ដែល​ត្រូវ​​​​ប្រហារ​ជីវិត ​ការ​ពិត​នៅ​រស់​​នៅ​ឡើយ

​​​​​​អតីត​​​​អគ្គ​មេបញ្ជាការ​យោធា​កូរ៉េ​ខាង​​ជើង​លោក Ri Yong-gil ​​ដែល​​​​​​​កាសែត​ល្បី​ៗ​​នៅ​ជុំវិញ​ពិភពលោក​ ធ្លាប់​រាយការណ៍​ថា ​​​ត្រូវ​​បាន​គេ​កាត់​ប្រហារជីវិត​​កាល​ពី​ខែ​​កុម្ភៈ​​​​​កន្លង​ទៅ​ ​​​​​​តាម​ពិត​​នៅ​រស់​នៅ​ឡើយ​។ ​នេះ​​បើ​តាម​​​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ​​រដ្ឋ​កូរ៉េ​ខាង​​ជើង​ទើប​​ប្រកាស​ឲ្យដឹង។

​អគ្គ​មេបញ្ជាការ​​យោធា​កូរ៉េ​ខាង​ជើង​​ដែល​ត្រូវ​​​​ប្រហារ​ជីវិត ​ការ​ពិត​នៅ​រស់​​នៅ​ឡើយ

លោក​ Ri Yong-gil ​មិន​ត្រឹម​​តែ​​​​​​នៅ​រស់​​​​ប៉ុណ្ណោះ​ទេ ​​ថែម​ទាំង​​​​កំពុង​កាន់​កិច្ច​ការ​​​​​​ជាន់ខ្ពស់​​​ថ្មីៗ​​ជា​ច្រើន​ទៀត​​ ដែល​ផ្ទុយ​​ពី​ព័ត៌មាន​​​​ប្រមូល​បាន​​​​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ធ្លាប់​អះអាង។

​​​​​​​​​​​​​​​លោក​ Ri ​​​ត្រូវ​គេ​​ស្គាល់​ថា​​ជា​​​មនុស្ស​​​​ដែល​​មេ​ដឹក​នាំ​គីម​ ជុង​អ៊ុន​ ​ទុក​ចិត្ត​បំផុត​​ តែ​បាន​​​ខក​ខាន​​ពុំ​បាន​​ចូល​​រួម​ព្រឹត្តិការណ៍​​ធំៗ​​របស់​ជាតិ​​កាល​ពី​ខែ​កុម្ភៈ។ អវត្តមាន​​បែប​នេះ​ហើយ​​ ទើប​​​​​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់​​ក្រុង​សេអ៊ូល​ ​​​សន្និដ្ឋាន​ថា​​​​​​លោក​​ត្រូវ​​បាន​ គីម ជុង​អ៊ុន ​​កាត់​ទោស​ប្រហារ​ជីវិត​​​​​ពី​បទ​ពុក​រលួយ​ និង​​​​បទ​ចោទ​ជា​ច្រើន​ទៀត។​

​​​​​​​​កាល​ពី​ដើម​ខែ​កុម្ភៈ ​​​​​មន្ត្រី​កូរ៉េខាងត្បូង​​​​ ​ធ្លាប់​​ថ្លែង​ថា​​​​ការ​ប្រហារជីវិត​របស់​លោក Ri ​គឺ​ជា​ផ្នែក​មួយ​​​​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​របស់​មេដឹកនាំ​វ័យ​​ក្មេង​ខាង​លើ ​ដើម្បី​​​បន្ត​រក្សា​អំណាច។ ​ក្រុង​សេអ៊ូល​ ​​​​បាន​អះអាង​ថា​​​​​មនុស្ស​​​​​​​​ប្រមាណ​ ៧០​នាក់ ​​ត្រូវ​បាន​ប្រហារជីវិត​ចាប់​តាំង​​ពី ​​​​​គីម ជុង​អ៊ុន​ ឡើង​កាន់​អំណាច​​​នៅ​ចុង​ឆ្នាំ​ ២០១១​​​​មក​៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ​អគ្គ​មេបញ្ជាការ​​យោធា​កូរ៉េ​ខាង​ជើង​​ដែល​ត្រូវ​​​​ប្រហារ​ជីវិត ​ការ​ពិត​នៅ​រស់​​នៅ​ឡើយ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ជីវិតនិងសង្គម
Tags: