មិន​គួរ​ឲ្យ​ជឿ ! បុរស​ម្នាក់​ប្រើ​ត្រឹម​ដំឡូង​​និង​ប៊ិច​អាច​រក​ប្រាក់​បាន​ 10000$ ក្នុង​មួយ​ខែ

គេហទំព័រ​អនឡាញ​មួយ​ដែល​មាន​ឈ្មោះ​ថា crackerdaily បាន​ចុះ​ផ្សាយ​ពី​រឿង​រ៉ាវ​ដែល​មិន​គួរ​ឲ្យ​ជឿ​មួយ​គឺ បុរស​ម្នាក់​អាច​រក​ប្រាក់​បាន​ 10000 $ ក្នុង​មួយ​ខែ​ដោយ​គាត់​មាន​ត្រឹម​តែ​ដំឡូង​និង​ប៊ិច​។

បើ​យើង​វិភាគ​មើល​ទៅ​វា​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ​ទាល់​តែ​សោះ​​។

Alex Craig គឺ​ជា​ឈ្មោះ​របស់​បុរស​ម្នាក់​នេះ ហើយ​សព្វ​ថ្ងៃ​នេះ​គាត់​មាន​អាយុ​ 24 ឆ្នាំ​ ។ គាត់​បាន​នឹក​ឃើញ​ពី​វិធី​ដ៏​ប្លែក​មួយ​សម្រាប់​រក​ប្រាក់​ចំណូល​ដែល​មនុស្ស​គ្រប់​គ្នា​គិត​ថា​វា​ជា​គំនិត​ដ៏​ឆ្កូត​បំផុត​។ វិធី​មួយ​នេះ​គឺ​ជា​សេវា​កម្ម​មួយ​ដែល​គាត់​បាន​​ដាក់​ឈ្មោះ​វា​ថា Potato Parcel ដែល​មាន​​ន័យ​ជា​ភាសា​ខ្មែរ​ថា​ កញ្ចប់​ប្រៃសណីយ៍​ដំឡូង។

Potato Parcel នេះ​គឺ​ជា​សេវា​កម្ម​មួយ​ដែល​លោក​អ្នក​អាច​ផ្ញើ​សារ​ទៅ​កាន់​នរណា​ម្នាក់​ ដោយ​សារ​របស់​អ្នក​ត្រូវ​បាន​សរសេរ​នៅ​លើ​ដំឡូងរួច​ផ្ញើ​ទៅ​កាន់​នរណា​ម្នាក់​​ដែល​លោក​អ្នក​ចង់​ផ្ញើ​ទៅ​​ហើយ​លោក​អ្នក​អាច​លាក់​មិន​ឲ្យ​​អ្នក​ទទួល​​ដឹង​ថា​នរណា​ជា​អ្នក​ផ្ញើ​​ទៅ​ក៏​បាន​។

ហើយ​ដើម្បី​ប្រើប្រាស់​សេវាកម្ម​ នេះ​លោក​អ្នក​​ត្រូវ​ចូល​ទៅ​កាន់​វេបសាយ​ រួច​ជ្រើស​រើស​ប្រភេទ​ដំឡូង​ដែល​អ្នក​ចង់​ឲ្យ​ Alex Craig សរសេរ​ពី​លើ ដែល​មាន​ពីរ​ប្រភេទ​គឺ MEDIUM POTATO តម្លៃ​ 7.99$ (អាច​សរសេរ​រហូត​ដល់​ទៅ 100 តួ​អក្សរ) និង​ប្រភេទ LARGE POTATO តម្លៃ 9.99$ (អាច​សរសេរ​រហូត​ដល់​ទៅ 140 តួ​អក្សរ)។

បន្ទាប់​ពី​ជ្រើស​រើស​ប្រភេទ​ដំឡូង​រួច ត្រូវ​​សរសេរ​អ្វី​ដែល​អ្នក​ចង់​ផ្ញើ​តាម​​រយៈ​ដំឡូង​ និង​អាសយដ្ឋាន​អ្នក​ដែល​ត្រូវ​ផ្ញើ​ទៅ​កាន់ ជា​ការ​ស្រេច។ Alex Craig នឹង​បើក​មើល​នូវ​សារ​ទាំង​នោះ​រួច​សរសេរ​វា​នៅ​លើ​ដំឡូង​​រួច​ប្រគល់​ទៅ​ឲ្យ​អ្នក​រត់​សំបុត្រ​ផ្ញើ​ទៅ​កាន់​គោល​ដៅ​នៃ​សារ​នីមួយ​ៗ។

គំនិត​អាជីវកម្ម​មួយ​នេះ​ស្ដាប់​មើល​ទៅ​ដូចជា​ឡប​ៗ​មែន​ ព្រោះ​បច្ចេកវិទ្យា​​កាន់​តែ​ទំនើប​ទៅ​ហើយ​នរណា​ដែល​ត្រូវ​ការ​ផ្ញើ​សារ​ដែល​ត្រូវ​ចំណាយ​ពេល​យូរ​និង​មាន​តម្លៃ​ថ្លៃ​បែប​នេះ​ ប៉ុន្តែ​វា​ពិត​ជា​ដំណើរ​ការ​បាន​យ៉ាង​រលូន​​មែន​ ហើយ​ទទួល​បាន​ការ​ពេញ​និយម​ទៀត​ផង៕​

ប្រែ​សម្រួល​ដោយ ៖ Mr DEE
ប្រភព ៖ crackerdaily​​​


  • មិន​គួរ​ឲ្យ​ជឿ ! បុរស​ម្នាក់​ប្រើ​ត្រឹម​ដំឡូង​​និង​ប៊ិច​អាច​រក​ប្រាក់​បាន​ 10000$ ក្នុង​មួយ​ខែ已关闭评论
  • 42 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ចំនេះដឹង
Tags: