Kim Kardashian ព្រម​បើក​ទម្លាយ​វិធី​ធ្វើ​ឱ្យ​រាង​កាន់តែ​អែម ក្រោយ​សម្រាលកូន

6 Videos


នាង Kim Kardashian នៅរក្សារាងបានស្អាតបើទោះជាសម្រាលកូនរួចក្តី ។ នាងបានប្រាប់ឲ្យដឹងថាក្រោយកើតបានកូនប្រុស ៥ ខែមក នាងអាចសម្រកទម្ងន់បាន ២៧ គីឡូឯណោះនេះក៏ដោយសារនាងតែងជ្រើសរើសនិងពិសាអាហារដោយយកចិត្តទុកដាក់បំផុតដោយចៀសវាងមិនពិសាអាហារដែលមានជាតិស្ករច្រើន ។ នាងនិយាយថាវាបានធ្វើឲ្យអារម្មណ៍ស្រស់ស្រាយគឺដោយសារការជ្រើសរើសរបបអាហារដែលត្រឹមត្រូវនិងតមមិនពិសាគ្រឿងស្រវឹងដោយជ្រើស រើសពិសាភេសជ្ជៈប្រភេទផ្លែឈើជំនួសវិញ ។ នាងមិនមានការបារម្ភពីកម្រិតកាឡូរីនោះឡើយ ។

Kim Kardashian ព្រម​បើក​ទម្លាយ​វិធី​ធ្វើ​ឱ្យ​រាង​កាន់តែ​អែម ក្រោយ​សម្រាលកូន

ក្រៅពីនេះការគេងឲ្យបានគ្រប់គ្រាន់នៅពេលយប់គឺជាកត្តាសំខាន់ ។ នាងបានប្រាប់ទស្សនាវដ្តី Vogue ថា ក្តីបារម្ភខ្លាំងនិងគិតច្រើនគឺអាចប៉ះពាល់ដល់សុខភាពហើយបើគេងមិនគ្រប់គ្រាន់ទៀតនោះវារឹតតែប៉ះពាល់ខ្លាំង។ពិតហើយ ការស្រកទម្ងន់របស់នាងបានច្រើនដូច្នេះក៏ដោយសារនាងមានការគ្រប់គ្រងរបបអាហារ ដោយខ្លួនឯងនិងធ្វើម្ហូបដោយខ្លួនឯង ។

ដោយឡែកនាងបានដាក់បម្រាមមិនឲ្យអ្នកណាពិសាអាហារនៅមុខនាងនិយាយពីរឿងអាហារនិងសូម្បីតែក្មេងតូចៗបើពិសារនំអ្វីនៅនឹងមុខនាងក៏មិនបានដែរ ។ នាងបន្ថែមថា វិធីល្អបំផុតគឺត្រូវហាមខ្លួនឯងឲ្យបាន ៕ សុផល