ប៉ូលិស​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៨​នាក់​នៅ​ហាង​កាហ្វេ​ជិត​ផ្សារ​ដើម​គរ

ប៉ូលិស​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៨​នាក់​នៅ​ហាង​កាហ្វេ​ជិត​ផ្សារ​ដើម​គរ



ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ចំនួន​១៨​នាក់ ក្នុង​នោះ​មាន​ប្រុស​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​ក្រសួងមហាផ្ទៃ​ចាត់ការ​បន្ត ក្រោយពី​ស្រាវជ្រាវ​រក​ឃើញ​ថា ពួកគាត់​ស្នាក់នៅ​ និង​ ប្រកបមុខរបរ​រក​ស៊ី​នៅ​ក្នុង​រាជធានី​ភ្នំពេញ មិន​ស្របច្បាប់។

ប្រតិបត្តិការ​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦ នៅ​លើ​ទីតាំង​ហាង​កាហ្វេ​ចំនួន​២​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​៣៣៦ និង​២២៣ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុក ហៃ​សីលា ប្រធាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ។

មន្ត្រី​ប៉ូលិស​ដែល​ចុះ​អនុវត្ត​លើ​ការងារ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ស្រាវជ្រាវ​ដឹង​ថា ទីតាំង​ខាងលើ​មាន​បងប្អូន​ជនជាតិ​វៀតណាម​រស់នៅ​មិន​ស្របច្បាប់​នោះ​ទើប​កម្លាំង​មាន​សមត្ថកិច្ច​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជាក់​ស្តែង​តែ​ម្តង ដោយ​រកឃើញ​ជន​ជាតិ​វៀតណាម​ចំនួន​១៨​នាក់ ក្នុងនោះ​មាន​ប្រុស​៦​នាក់​រស់នៅ​មិន​ស្របច្បាប់ ទើប​សមត្ថកិច្ច​សម្រេច​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​ក្រសួងមហាផ្ទៃ​តែ​ម្តង ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​បន្តទៀត​៕

ប៉ូលិស​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៨​នាក់​នៅ​ហាង​កាហ្វេ​ជិត​ផ្សារ​ដើម​គរ ប៉ូលិស​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៨​នាក់​នៅ​ហាង​កាហ្វេ​ជិត​ផ្សារ​ដើម​គរ