សាហាវ​ណាស់ គ្រាន់តែ​ម៉ូតូ​កញ្ចាស់​ក៏​ប្លន់​កាប់​ដាច់​-​ក​ក្មេង​ដែរ​

នគរបាលខេត្តត្បូងឃ្មុំចាប់បានជនសង្ស័យម្នាក់បន្ទាប់ពីប្លន់សម្លាប់ដោយកាប់ដាច់ក្បាលក្មេងប្រុសជំទង់ម្នាក់ឈ្មោះ វី សុខា អាយុ ១៣ ឆ្នាំ ដើម្បីប្លន់យកម៉ូតូកញ្ចាស់ ។

នគរបាលស្រុកមេមត់ សហការជាមួយនគរបាលខេត្តត្បូងឃ្មុំ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវឈានទៅចាប់ខ្លួនជនសង្ស័យជាឃាតកដែលមានឈ្នោះ ណា នួន ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅទល់មុខផ្ទះជនរងគ្រោះបន្ទាប់ពីធ្វើសកម្មភាពរួចជនល្មើសបានព្យាយាមរត់គេចខ្លួន ប៉ុន្តែមួយថ្ងៃក្រោយមកសមត្ថកិច្ចកំណត់បានមុខសញ្ញានិងឈានទៅចាប់ខ្លួនបានតែម្តង ។

គួររំឭកថាក្មេងប្រុសម្នាក់ដែលត្រូវឃាតកសម្លាប់ដោយកាប់ដាច់-ក ហើយយកម៉ូតូទៅបាត់នៅល្ងាចថ្ងៃទី៩ ខែឧសភា ។ ក្មេងប្រុសរងគ្រោះត្រូវបានប្រទះឃើញនៅម៉ោង ៥និង ៣០ នាទីល្ងាច ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ត្រូវគេកាប់ហ្នឹងកាំបិតដាច់-ក រួចយកម៉ូតូទៅបាត់ ។

ក្មេងប្រុសរងគ្រោះមាន ឈ្មោះ វី សុខា អាយុ ១៣ ឆ្នាំ រស់នៅភូមិស្ពានចង្គុំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាមួយឃាតកដៃដល់ ៕ សុថាត់