​មូលហេតុ​១០​យ៉ាង​ដែល​ស្ត្រី​មិនគួរ​ធ្វើការ​សម្រាល​ដោយ​ការ​ដេក​ផ្ងារ​

​មូលហេតុ​១០​យ៉ាង​ដែល​ស្ត្រី​មិនគួរ​ធ្វើការ​សម្រាល​ដោយ​ការ​ដេក​ផ្ងារ​

​នៅពេល​ដែល​និយាយ ពី​ការ​ឈឺពោះ​សម្រាល​សម្រាប់​ស្ត្រី​ភាគច្រើន តែង​គិតដល់​ស្ថានភាព​នៃ​ការ​ដេក​លើ​គ្រែ​ដើម្បី​ប្រឹង​បញ្ចេញ​ទារ​កមក​ក្រៅ ។ តែ​ជា​ការពិត ស្ថានភាព​នេះ​គឺ​មិន​បាន  ផ្តល់​ផល​ល្អ សម្រាប់​ការផ្តល់​កំណើត​ដល់​ទារក​ឡើយ ។ ស្ថានភាព​នេះ ត្រូវបាន​រក្សា​ពី​បុរាណ​មក គឺ​វា​បាន​ចាប់ផ្តើម​កើតឡើង​ក្នុងសម័យ​ស្តេច Louis XIV ដែល​រីករាយ​នឹង​ការមើលឃើញ​នូវ ព្រះ​មហេសី ឬ​ស្នំ​ព្រះអង្គ​សម្រាល​បុត្រ ហើយ​វា​ត្រូវ​បាន​បន្ត​អនុវត្ត​ក្នុង​ការរក្សា​ស្ថានភាព​បែប​នេះ​រហូត​មក ដោយសារ​តែ​ពេទ្យឆ្មប យល់ថា​វា​មាន​ភាពងាយស្រួល​ក្នុង​ការមើលឃើញ​ទារក និង​បង្ការ​គ្រោះថ្នាក់​ផ្សេងៗ​ពេល​ទារក​សម្រាល​ចេញមកក្រៅ ជាជាង​ការ​ដែល​ឲ្យ​ស្ត្រី​ឈរ ឬ​អង្គុយ​លើ​កៅអី ។  តែ​ជា​ការពិត ការ​សម្រាល​ក្នុង​ស្ថានភាព​ដេក​បែបនេះ គឺ​ហាក់​បង្កើន​នូវ​គ្រោះថ្នាក់​ដល់​ម្តាយ និង​ទារក​ដោយសារតែ​មូលហេតុ​ទាំង ១០​ខាងក្រោម​នេះ ៖

  1. ការ​ដេក​ផ្ងារ គឺ​អាច​ធ្វើឲ្យ​ច្រក​ចេញ​របស់​ឆ្អឹង​អាង​ត្រគាក​បិទ​ជិត ដល់​ទៅ ២០ ទៅ ៣០% នេះ​បើ​ធ្វើ​ការប្រៀបធៀប​ទៅ​នឹង​ស្ថានភាព​នៃ​ការ​អង្គុយ​ចោងហោង ។​
  2. ការ​ខំប្រឹង​បញ្ចេញ​ទារក នៅក្នុង​ស្ថានភាព​ផ្ងារ​គឺ​ធ្វើឲ្យ​ផ្លូវ​សម្រាល កោង​ឡើង ដែល​វា​ពិបាក​ជាង​ការ​ប្រឹង​នៅពេលដែល​មាន​ទំនាញ​ធ្លាក់​ចុះ​មកក្រោម​។​
  3. ការ​សម្រាល​ដោយ​ដេក​ផ្ងារ គឺ​មាន​ការ​ប្រឈម​ខ្ពស់​នឹង​ការ​សម្រាល​ដោយ​ប្រើ​ជំនួយ​ដូចជា ការប្រើ​ដង្កៀប ឬ​ម៉ាស៊ីន​បូម​។​
  4. ​ការ​ដេក​ផ្ងារ គឺ​ធ្វើឲ្យ​ស​សៃឈា​មរួមតូច​តឹង​ណែន ដែល​អាច​ធ្វើឲ្យ​ទារ​ក​និង​ម្តាយមិន​បាន​ទទួល​បាន​នូវ​កម្រិត​ឈាម និង​អុកស៊ីសែន​គ្រប់គ្រាន់ ហើយ​វា​ក៏​អាច​ធ្វើឲ្យ​ទា​រកមាន​ចង្វាក់បេះដូង​ខ្សោយ​បាន​ផង​ដែរ ។​
  5. ​ការ​សម្រាល​ដោយ​ការ​ដេក​ផ្ងារ គឺ​អាច​ពន្យា​ពេល​នៃ​ការ​ឈឺពោះ​សម្រាល ពីព្រោះ​រាងកាយ​របស់​ស្ត្រី​ត្រូវ​ធ្វើការ​ខ្លាំង ក្នុងការ​ប្រឹង​បញ្ចេញ​ទារក​ចេញមកក្រៅ ។​
  6. វា​អាច​ធ្វើឲ្យ​ស្ត្រី​ឈឺចាប់​កាន់តែខ្លាំង ។​
  7. ប្រសិនបើ​ទារក​ស្ថិតក្នុង​ស្ថានភាព​មិន​សូវ​ល្អ នោះ​ការ​សម្រាល​ដោយ​ដេក នឹង​មិន​អាច​ជួយ​ឲ្យ​ទារក​ធ្វើ​ចលនា​បង្វិល​ចេញ​ម​ក្រៅ​បានល្អ​នោះទេ​។​
  8. ការ​សម្រាល​របៀបនេះ នឹង​បង្កើន​គ្រោះថ្នាក់​នៃ​ការប៉ះទង្គិច​ទៅដល់ ឆ្អឹង​អាង​ត្រគាក​, ឆ្អឹង​កង​ខ្នង និង​របួស​សសៃប្រសាទ ឬ​ពន្យា​ពេល​ឈឺចាប់​នៃ​ការ​ឈឺពោះ​សម្រាល​។​
  9. ​ការ​សម្រាល​ក្នុង​ស្ថានភាព​ដេក​ផ្ងារ គឺ​អាច​ពន្យា​ពេល​នៃ​ការ​សម្រាល ដែល​ធ្វើឲ្យ​គ្រូពេទ្យ​ចាំបាច់​ចាត់វិធានការ​ណ៍​បន្ថែម​ក្នុងការ ការពារ​ស្ត្រី​និង​ទារក​។​
  10. ស្ត្រី​ហាក់​ស្ថិត​ក្នុង​អារម្មណ៍​នៃ​ការរង​សម្ពាធ​ក្រោម​ការគ្រប់គ្រង​របស់​គ្រូពេទ្យ ឬ​ឆ្មប និង​មិន​អាច​ធ្វើ​ចលនា​បាន​តាម​ការចង់បានរ​បស់​នាង ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។