វិធី​ក្នុងការ​បរិ​ភាគ​គ្រាប់​ជី​ឲ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​

វិធី​ក្នុងការ​បរិ​ភាគ​គ្រាប់​ជី​ឲ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​

​គ្រាប់​ជី គឺជា​ប្រភេទ​គ្រាប់​ធញ្ញជាតិ​មួយ​ដ៏​មាន​ប្រយោជន៍ និង​អាច​ហៅ​បាន​ថា​ជា អាហារ​មួយ​ប្រភេទ​ដ៏​អស្ចារ្យ​សម្រាប់​សុខភាព​មនុស្ស​។ វា​គឺជា​គ្រឿង​ផ្សំ​ដ៏​ល្អ​មួយ ដើម្បី​ទ្រទ្រង់​ដល់​របប​អាហារ​ផ្តល់​សុខភាព​ល្អ​។ ប៉ុន្តែ​វា​មិនមែន​ជា​ឱសថ​វេទមន្ត​ជួយ​ព្យាបាល​ជំងឺ ឬ​ជា​សារជាតិ​គីមី​ដ៏​អាថ៌កំបាំង​អ្វី​នោះទេ ។​

​អ្នក​បរិភោគ​វា នឹងមិន​ទទួលបាន​លទ្ធភាព​ភ្លាមៗ ត្រឹម​ការប្រើ​វា​ក្នុង​រយៈពេល​បី​ថ្ងៃ​នោះ​ឡើយ វា​ត្រូវ​បាន​ណែនាំ​ឲ្យ​អ្នក​បរិភោគ​វា យ៉ាងហោច​ណាស់​ឲ្យបាន​ពី ២ ទៅ​៣​ខែ​។​

តើ​អ្នក​គួរ​បរិភោគ​វា​យ៉ាងដូចម្តេច​ទើប​មាន​ប្រសិទ្ធភាព​ល្អ​?
ចំណុច​ទី​១
​អ្នក​ត្រូវ​ដាក់​វា​ចូល​ទៅក្នុង​ទឹក​ត្រជាក់ (​ឬ​ប្រភេទ​ភេសជ្ជៈ​ត្រជាក់​ដែល​អ្នក​ចូលចិត្ត​) ហើយ​ទុក​វា​ចោល​ឲ្យបាន​យូរ​ជាង ១០​នាទី​។ គ្រាប់​ជី​នឹង​រីក ហើយ​ស្រោប​ដោយ​ជាតិ​ចា​ហ៊ួយ ដែល​នេះ​គឺជា​ប្រភេទ​អាហារ​ស​សៃ ដែល​ត្រូវបាន​គេ​ហៅថា glucomannan ។ សារជាតិ​នេះ គឺ​អាច​ជួយ​សម្អាត​ក្រពះ​អ្នក​ចេញ​ពី​ខាងក្នុង​មក ។​

ចំណុច​ទី​២
​អ្នក​គួរ​បរិភោគ​វា​ជា​រៀងរាល់​ថ្ងៃ​ឲ្យបាន​ប្រហែល​ជា ១,២​ក្រាម​។ បើទោះជា​វា ជា​គ្រាប់​ធញ្ញជាតិ វា​គ្មាន​គ្រោះថ្នាក់​អ្វី​នោះទេ ប្រសិនបើ​អ្នកបង្កើន​វា​ដល់​ទៅ ១២​ក្រាម​ក្នុង​មួយថ្ងៃ ។ វា​មិន​ត្រឹមតែ សម្បូរ​ទៅ​ដោយ​សារជាតិ​ចិញ្ចឹម​សំខាន់ៗ​នោះទេ ប៉ុន្តែ​វា​ក៏មាន ៤,៦៣​គីឡូ​កាឡូរី ក្នុង​មួយ​ក្រាម​ផងដែរ ។ ប្រសិនបើ​អ្នក​បរិភោគ​កាឡូរី​ច្រើនជាង​អ្វី​ដែល​រាងកាយ​អាច​ដុតបំផ្លាញ​ជា​រៀងរាល់ថ្ងៃ នោះ​អ្នកនឹង​កើន​ទម្ងន់ ។​

ចំណុច​ទី​៣
អ្នក​ត្រូវ​បរិភោគ​វា ៣០​នាទី​មុន​ពេល​បរិភោគ​អាហារ​។ ឬ​អាច​បរិភោគ​វា​ជំនួស​អាហារ​ពេល​ល្ងាច ដោយ​បង្កើត​ជា​ទឹកក្រឡុក​ផ្លែឈើ​ដាក់​គ្រាប់​ជី​ឲ្យបាន ១​ដង​ក្នុង​មួយថ្ងៃ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។