​បំបាត់​អាការៈ​ហើមពោះ ដោយ​អនុវត្ត​ក្បួន​ហាត់ប្រាណ​បែប​បត់​ក្បាលជង្គង់​មក​ដើមទ្រូង​

​បំបាត់​អាការៈ​ហើមពោះ ដោយ​អនុវត្ត​ក្បួន​ហាត់ប្រាណ​បែប​បត់​ក្បាលជង្គង់​មក​ដើមទ្រូង​

​អាការៈ​ហើមពោះ ឬ​មាន​អារម្មណ៍​ថា​មាន​ការរំលាយ​អាហារ​មិនបាន​ល្អ បន្ទាប់​ពី​បរិភោគ​អាហារ​ច្រើន​ជ្រុល អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​មិនសុខ​ស្រួល និង​តឹង​ណែន​ក្នុង​ពោះ​។​

​ជាមួយនឹង​លំ​ហាត់ប្រាណ​ងាយៗ បែប​បត់​ក្បាលជង្គង់​មករក​ដើមទ្រួង គឺជា​ស្ថានភាព​ងាយស្រួល​មួយ​ក្នុង​ការអនុវត្ត ហើយ​វា​នឹង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ធ្វើឲ្យ​អាការៈ​ហើម​ពោះនេះ​បាត់​ទៅ​វិញ​ជាមិនខាន​។

​ជាដំបូង អ្នក​ត្រូវ​ដេក​ផ្ងារ​នៅលើ​កម្រាល​រាបស្មើរ ដោយ​ដាក់​ជើង និង​ដៃ​សណ្តូក​ឲ្យ​ត្រង់​។ ធ្វើ​ការដកដង្ហើម​ចូល​វែងៗ ហើយ​លើក​ជង្គង់​របស់​អ្នក​យឺតៗ​សម្តៅ​មក​រក​ដើមទ្រូង ដោយ​យក​ដៃ​ទាំង​ពីរ​ឱបក្បាលជង្គង់​។ ប្រសិនបើ​អាច ដាក់​ដៃ​នៅ​លើ​ស្មងជើង ហើយ​ទប់​លំនឹង​ដងខ្លួន​ដោយ​យក​ប្រអប់ដៃ​ទ្រ​នឹង​កែងដៃ ។ រក្សា​ខ្នង​របស់​អ្នក​ឲ្យ​រាប​ស្មើរនឹង​ផ្ទៃដី ដោយ​គួរ​ដាក់​ឆ្អឹងស្លាបប្រចៀវ​ឲ្យ​រាបស្មើរ ហើយ​ព្យាយាម​បន្ទុច​ឆ្អឹងកញ្ចូញគូថ​មករ​ក​កម្រាល​ឥដ្ឋ​។​រក្សា​ស្ថានភាព​នេះ ឲ្យបាន​មួយ​នាទី ដកដង្ហើម​ចេញ​និង​ចូល​យឺតៗ​រាល់ពេល​ដែល​អ្នក​អនុវត្ត ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។