បទ​ចម្រៀង​ថ្មី​របស់ ម៉ៅ ហា​ជី ស្ដាប់​ហើយ​នឹក​អាណិត​អ្នក​ម្ដាយ (​មាន​ចម្រៀង​)

6 Videos


បើទោះបីជា ម៉ៅ ហាជី មិនទាន់មានឱកាសចូលជ្រកក្នុងផលិតកម្មណាមួយដែលខ្លួនចង់ចូលក៏ពិតមែន ប៉ុន្តែពេលនេះ តារាចម្រៀងឯករាជ្យស្រស់សង្ហារូបនេះ ក៏បានចេញបទផ្ទាល់ខ្លួនទៅហើយដែរ មានចំណង ជើងថា «ចាំទូរស័ព្ទកូន» ។

«ចាំទូរស័ព្ទកូន» ជាចម្រៀងមួយបទរៀបរាប់ពីទំហំទឹកចិត្តអ្នកម្ដាយដែលទន្ទឹងរង់ចាំទូរស័ព្ទរបស់កូន ដែលបាត់ដំណឹងយូរខែថ្ងៃមិនឃើញទាក់ទងទៅអ្នកម្ដាយរបស់ខ្លួន ។ បទនេះបានចាត់ដោតដល់បេះដូងកូនៗដែលឃ្លាតឆាកឆ្ងាយពីអ្នកម្ដាយថ្លៃ ហើយមិនសូវមានឱកាសទំនាក់ទំនងទៅគាត់ ស្ដាប់ហើយបង្កើតបានជាអារម្មណ៍ក្ដុកក្ដួល លន្លោងលន្លោចទៅតាមទំនុកនៃបទចម្រៀង ដែលជាស្នាដៃនិពន្ធរបស់ លោក ងួន សុបិន ដែលជាអ្នកនិពន្ធមានកេរ្តិ៍ឈ្មោះបោះសំឡេងនាពេលកន្លងមក ។

បទ​ចម្រៀង​ថ្មី​របស់ ម៉ៅ ហា​ជី ស្ដាប់​ហើយ​នឹក​អាណិត​អ្នក​ម្ដាយ (​មាន​ចម្រៀង​)

ជាមួយនឹងសំឡេងថ្នមបែបបំពេរ ដាក់មនោសញ្ចេតនាដល់កម្រិត ក្នុងទំនុកច្រៀងប្រកបដោយអត្ថន័យកម្សត់នេះ លោក ម៉ៅ ហាជី បានទទួលការចាប់អារម្មណ៍ និង គាំទ្រយ៉ាងខ្លាំងពីមហាជនក្នុងបទចម្រៀងនេះ ដែលជាសញ្ញាពញ្ញាក់ឱ្យដឹងថា ម៉ៅ ហាជី នៅតែមានប្រជាប្រិយភាពមិនធម្មតា បើទោះបីជាលោកមិនទាន់ចូលច្រៀងក្នុងផលិតកម្មក៏ដោយ ។

ចង់ដឹងថា បទថ្មីរបស់លោក ម៉ៅ ហាជី មានភាពពីរោះក៏ដូចជាកម្សត់ចាត់ដោតបេះដូងកម្រិតណានោះ សូមស្តាប់ចម្រៀងខាងក្រោមទាំងអស់គ្នា ៕ ភូមិន្ទ

បទ​ចម្រៀង​ថ្មី​របស់ ម៉ៅ ហា​ជី ស្ដាប់​ហើយ​នឹក​អាណិត​អ្នក​ម្ដាយ (​មាន​ចម្រៀង​)
បទ​ចម្រៀង​ថ្មី​របស់ ម៉ៅ ហា​ជី ស្ដាប់​ហើយ​នឹក​អាណិត​អ្នក​ម្ដាយ (​មាន​ចម្រៀង​)
បទ​ចម្រៀង​ថ្មី​របស់ ម៉ៅ ហា​ជី ស្ដាប់​ហើយ​នឹក​អាណិត​អ្នក​ម្ដាយ (​មាន​ចម្រៀង​)
បទ​ចម្រៀង​ថ្មី​របស់ ម៉ៅ ហា​ជី ស្ដាប់​ហើយ​នឹក​អាណិត​អ្នក​ម្ដាយ (​មាន​ចម្រៀង​)

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត