សក់១សរសៃជួយរកឃើញអ្នកមានជំងឺបេះដូងដែរឬអត់?

​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ រកឃើញ​លក្ខណៈពិសេស​របស់​សរសៃសក់​១​អាច​ទម្លាយ​ហានិភ័យ​កើត​ជំងឺ​បេះដូង ។​ ពួក​អ្នកស្រាវជ្រាវ​បាន​ពិសោធន៍​វាស់​បរិមាណ​អ័រម៉ូន Cartisol របស់​មនុស្ស ២៨៣​នាក់ មាន​អាយុ​ពី​៦៥​ដល់ ៨៥​ឆ្នាំ ។ គេ​បាន​ដំណើរការ​ វិភាគ​គំរូ​សក់​ប្រវែង​ប្រមាណ​៣cm របស់​អ្នក​ទាំងនេះ និង​បានកំណត់​បាន​បរិមាណ​អ័រម៉ូន​របស់​អ្នក​ទាំងនេះ​ក្នុង​រយៈពេល​៣​ខែ ។​​

លទ្ធផល​វិភាគ​បង្ហាញថា អ្នកមាន​បរិមាណ Cartisol ខ្ពស់​ជា​អ្នក មាន​ប្រវត្តិ​ជំងឺ​បេះដូង ស្ត្រូ​ក ជំងឺ​សរសៃឈាម និង​ទឹកនោមផ្អែម ។ បណ្តា​សរសៃសក់​ស្តែងចេញ​ព័ត៌មាន​ច្បាស់លាស់​អំពី​កម្រិត​តានតឹង​របស់​មនុស្សម្នា​ក់ ។ រឿងនេះ​នឹង​ជួយ​ពួក​អ្នកស្រាវជ្រាវ​កំណត់​បាន​ពិតប្រាកដ​គ្រោះថ្នាក់​បង្កប់​ដែល​អាច​វិវត្តន៍​រីកចម្រើន​ជា​ជំងឺ​បេះដូង​របស់​មនុស្ស​នោះ ។ ​​ប្រសិន​លទ្ធ ផល​ពិនិត្យ​ឈាម​ស្តែងចេញ​បានតែ​កម្រិត​អ័រម៉ូន​តានតឹង​នៅពេល​វេលា​តែ​១​គត់ នោះ​លទ្ធផល​វិភាគ​សរសៃសក់​អាច​ចង្អុលបង្ហាញ​និន្នាការ​របស់​កម្រិត​អ័រម៉ូន​តានតឹង​ក្នុង​ពេញ​អំ​ឡូង​ពេលវេលា​១ ។ ​​

ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា លទ្ធផល​វិភាគ​ពី​សរសៃសក់​១​អនុញ្ញាត​ឲ្យ​អាច​ងាយស្រួល​មើល​ដឹង​ការប្រែ ប្រួល​របស់​បរិមាណ​អ័រម៉ូន Cortisol ក្នុង​ឈាម ។​​ក្រៅពីនេះ ការស្រាវជ្រាវ​នេះ នៅ​រកឃើញថា មនុស្ស​ចាស់​មាន​បរិមាណ​អ័រម៉ូន Cortisol ខ្ពស់ជាង ។ ប្រការនេះ​នឹង​បណ្តាល​ឲ្យ​ពួកគេ​ងាយ​ត្រូវ​កើត​ជំងឺ​បេះដូង​ជាង​មនុស្ស​ក្មេងៗ ។​ Laura Manenschijin អ្នក​រៀបរៀង​សំខាន់​របស់​ការស្រាវជ្រាវ​ឲ្យ​ដឹងថា បរិមាណ​អ័រម៉ូន Cortisol ក្នុង​ឈាម​ក៏ដូចជា​សម្ពាធ​ឈាម​ខ្ពស់ និង​ខ្លាញ់​ពោះ​សុទ្ធតែជា​សញ្ញា​សំខាន់​ព្រមាន​ហានិភ័យ​កើត​ជំងឺ​បេះដូង ៕​

ប្រភព៖ iknow

  • សក់១សរសៃជួយរកឃើញអ្នកមានជំងឺបេះដូងដែរឬអត់?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:សុខភាព
Tags: