ទទួលទានតៅហ៊ូច្រើនមិនល្អ

តៅហ៊ូ​ជា​អាហារ​ទូទៅ​សម្រាប់​គ្រួសារ​ជាច្រើន បរិមាណ​ប្រូតេអ៊ីន​របស់​តៅហ៊ូ និង​ផលិតផល​កែច្នៃ​ពីស​ណ្តែ​កមាន​៨​ប្រភេទ​អាស៊ីត​អាមីន​ចាំបាច់​សម្រាប់​សរីរាង្គ ។ ប៉ុន្តែ​ប្រសិន​ទទួលទាន​ច្រើនពេក នឹង​បង្ក​នូវ​ហានិភ័យ​៣​ខាងក្រោម​នេះ ៖

-​បង្កើន​ថែម​អំ​រែក​ឲ្យ​តម្រងនោម​​ក្នុងករណី​ធម្មតា ប្រូតេអ៊ីន​ដែល​បញ្ចូល​ទៅក្នុង​សរីរាង្គ​ឆ្លងកាត់​ការ​បំប្លែង ចុងក្រោយ​ភាគច្រើន​ក្លាយទៅជា​សារជាតិ​សំណល់​ផ្ទុក​នី​ត្រូ​ហ្សែ​ន​ត្រូវ​តម្រងនោម​កម្ចាត់​ចេញ​ក្រៅ ។​​ពេល​យើង​ចាស់ សមត្ថភាព​បញ្ចេញ​ចោល​របស់​តម្រងនោម​ត្រូវ​ថមថយ ប្រសិន​មិន​យកចិត្ត ទុកដាក់​ក្នុងការ​ទទួលទាន ទទួលទាន​តៅហ៊ូ​ច្រើន​ជំនួស​សាច់ ។ ការបញ្ចូល​ប្រូតេអ៊ីន​រុក្ខជាតិ​ច្រើន​នឹងធ្វើ​ឲ្យ​សរីរាង្គ​បង្កើត​ជាតិ​សំណល់​ផ្ទុក​នី​ត្រូ​ហ្សែ​ន​ច្រើន បន្ថែម​អ​ម្រែ​ក​ឲ្យ​តម្រងនោម ពុំមាន​ប្រយោជន៍​សម្រាប់​សុខភាព ។

​-​បង្ក​ការរំលាយ​អាហារ​មិនល្អ​​ក្នុង​តៅហ៊ូ​សម្បូរ​ប្រូតេអ៊ីន ការទទួល​ទាន​ម្តង​ច្រើនពេក​ពុំ​ត្រឹមតែ​រារាំង​សរីរាង្គ​ស្រូបយក​ជាតិ​ដែក​ប៉ុណ្ណោះ​ទេ តែ​នៅ​ងាយ​ធ្វើ​ឲ្យ​ការរំលាយ​ប្រូតេអ៊ីន​មិនល្អ លេចចេញ​រោគសញ្ញា​ពិបាក​ទ្រាម​ដូចជា​ហើមពោះ រាករូស ។

​-​ជំរុញ​បង្កើត​ឥទ្ធិពល​ជំងឺ Gout​តៅហ៊ូ​សម្បូរ Purine ច្រើន​គួរសម អ្នកជំងឺ Gout បំប្លែង Purine ខុស​ប្រក្រតី ហើយ​អ្នកជំងឺ​មាន​កម្រិត​អាស៊ីត​អ៊ុយ​រិច ក្នុង​ឈាម​ខ្ពស់ ទទួលទាន​តៅហ៊ូ​ច្រើន​ងាយ​ធ្វើ​ឲ្យ​ជំងឺ Gout បញ្ចេញ​ឥទ្ធិពល ។​​ដូច្នេះ​ការទទួល​ទាន​តៅហ៊ូ​ច្រើន​ជាប្រចាំ ពិសេស​គឺ​មនុស្ស​ចាស់ ពុំ​ប្រាកដជា​ល្អ​សម្រាប់​សុខភាព​ឡើយ ៕

ប្រភព៖ iknow

  • ទទួលទានតៅហ៊ូច្រើនមិនល្អ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:សុខភាព
Tags: