តំណាងរាស្ត្រ​ដែល​រង​ការ​វាយដំ​ប្រកាស​មិន​ទទួល​យក​សាលក្រម​របស់​តុលាការ

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​ដែល​ត្រូវ​គេ​វាយ​ប្រកាស​ថា នឹង​មិន​ទទួល​យក​សាលក្រម​ដែល​តុលាការ​នឹង​ចេញ​នៅ​ចុង​ខែ​ឧសភា នេះ​ទេ។

លោក គង់ សភា តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ជន​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ ដែល​ត្រូវ​ជន​មួយ​ក្រុម​ព្រួត​គ្នា​វាយ​នៅ​ពេល​បើក​រថយន្ត​ចេញ​ពី​ប្រជុំ​នៅ​មន្ទីរ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ថា លោក​នឹង​មិន​ទទួល​យក​ការ​កាត់​ក្តី​ដែល​តុលាការ​នឹង​ចេញ​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា នោះ​ទេ ដោយ​ឈរ​នៅ​លើ​ហេតុផល​ថា ការ​កាត់​ក្តី​នោះ​ធ្វើ​តែ​ទៅ​លើ​មនុស្ស ៣​នាក់ ហើយ​ជាង ១០​នាក់​ទៀត​រួច​ខ្លួន។ លោក​នៅ​តែ​ទទូច​សុំ​អោយ​តុលាការ​ស្វែង​រក​ជន​ដៃដល់​ដទៃ​ទៀត​មក​កាត់​ទោស។

តុលាការ​រាជធានី​ភ្នំពេញ បាន​បញ្ចប់​សវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​វាយ​តំណាងរាស្ត្រ​ហើយ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា នេះ។ ជន​ជាប់​ចោទ​ទាំង​បី​រូប បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​វាយ​តំណាងរាស្ត្រ​មែន ប៉ុន្តែ​គេ​មិន​ស្គាល់​ថា ជន​រង​គ្រោះ​នោះ​ជា​តំណាងរាស្ត្រ​ទេ​ពេល​ប្រព្រឹត្ត​ហិង្សា។

សូម​រង់ចាំ​ស្ដាប់​បទសម្ភាសន៍​ពិស្ដារ​អំពី​រឿង​នេះ​នៅ​ពេល​បន្តិច​ទៀត...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។