ចាប់​ក្មេងស្រី​អាយុ ១១ ឆ្នាំ​ រំលោភ​ក្នុង​ចម្ការ​ល្មុត​បាន ៦ ម៉ោង ជាប់​ខ្នោះ​ប៉ូលីស​

យុវជនវ័យ ១៨ ឆ្នាំម្នាក់បានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ ១១ ឆ្នាំខ្ទប់មាត់រហូតសន្លប់បាត់បង់ស្មារតីរួចធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតសម្រេចបំណងរបស់ខ្លួនកាលពីវេលាម៉ោង១១ និង ១០ នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចចំការល្មុតរបស់ឈ្មោះតាម៉ាប់ ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ចាប់​ក្មេងស្រី​អាយុ ១១ ឆ្នាំ​ រំលោភ​ក្នុង​ចម្ការ​ល្មុត​បាន ៦ ម៉ោង ជាប់​ខ្នោះ​ប៉ូលីស​
ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលត្រើយស្លាចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពបានរយៈពេល៦ម៉ោង ។ ជនសង្ស័យឈ្មោះ ឡេង ជា អាយុ១៨ឆ្នាំ មុខ របរកសិករ មានទីលំនៅក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ។ចំណែក ឯក្មេងស្រីរង គ្រោះឈ្មោះ ធ.សហ អាយុ១១ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

តាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុនាងបានដើរទៅក្នុងចម្ការល្មុតរបស់ឈ្មោះតាម៉ាប់ក្នុងគោលបំណងទៅបេះផ្លែល្មុតយកមកហូប នៅពេលកំពុងឈរក្នុងចំការល្មុតតែម្នាក់ឯងស្រាប់តែលេចមុខជនសង្ស័យឈ្មោះ ឡេង ជា បានចូលមកចាប់នាងខ្ទប់មាត់រហូតសន្លប់បាត់បង់ស្មារតីដោយមិនដឹងថាមានរឿងអ្វីកើត ឡើងនោះទេ ។ ក្មេងស្រីរងគ្រោះបានបញ្ជាក់ថាពេលនាងដឹងខ្លួនវិញស្រាប់តែឃើញខោរបស់នាងស្រាតចេញពីខ្លួន ទើបនាងរត់ទៅប្រាប់ម្ដាយ ហើយម្ដាយបាននាំនាងទៅដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ ។

លោកអនុសេនីយ៍ទោ ពុយ ទ្រី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រើយស្លា បានឲ្យដឹងថាបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្ដាយក្មេងស្រីរងគ្រោះរួចមក លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនៅប៉ុស្ដិ៍រដ្ឋបាល ។

ជនសង្ស័យឈ្មោះ ឡេង ជា បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភក្មេងស្រីរងគ្រោះពិតប្រាកដមែនតែមិនបានចាប់បង្ខំដូចការចោទប្រកាន់នោះទេ ពោលគឺខ្លួនបានចរចារត្រូវរ៉ូវគ្នាជាមួយក្មេងស្រីរងគ្រោះក្នុងតម្លៃ៥០០០រៀល ។ជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ៕ សុថាត់

ប្រភព៖ pmhotnews

  • ចាប់​ក្មេងស្រី​អាយុ ១១ ឆ្នាំ​ រំលោភ​ក្នុង​ចម្ការ​ល្មុត​បាន ៦ ម៉ោង ជាប់​ខ្នោះ​ប៉ូលីស​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កំសាន្ត
Tags: