Zidane ស្នើ​ឲ្យ​អ្នក​គាំទ្រ​របស់​ Real Madrid លើក​ទឹក​ចិត្ត​ដល់​កីឡាករ​សម្រាប់​ជំនួប​ Madrid Derby នៅ​យប់​នេះ​

​យប់​នេះ​នៅ​ក្នុង​ក្រប​ខណ្ឌ​ La Liga នឹង​មាន​ជំនួប​ដ៏​គួរ​ឲ្យ​ជក់​ចិត្ត​មួយ​គឺ​ក្លឹប​ Real Madrid នឹង​បើក​ទ្វារ​ទឹក​ដី​ Santiago Bernabeu របស់​ខ្លួន​ស្វាគមន៍​ភ្ញៀវ​ក្លឹប​ At Madrid ។ ខណៈ​ដែល​ជំនួប​នេះ​គេ​អាច​ហៅ​ថា​ Madrid Derby ព្រោះ​ក្រុម​ទាំង​សុទ្ធ​តែ​ស្ថិត​ក្នុង​ក្រុង​ Madrid តែ​មួយ​ ។ ហើយ​ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​១០នឹង០០​នាទី​យប់​នេះ​ ។​

យ៉ាង​ណា​មុន​ជំនួប​នេះ​មក​ដល់​គ្រូ​បង្វឹក​របស់​ Real Madrid គឺ​លោក​ Zinedine Zidane បាន​និយាយ​ទៅ​កាន់​គេហទំព័រ​ផ្លូវ​ការ​របស់​ក្លឹប​ថា​ « ជំនួប​ Derby គឺ​ជា​ការ​ប្រកួត​ដ៏​ធំ​មួយ​សម្រាប់​ក្លឹប​ ហើយ​សម្រាប់​ការ​ប្រកួត​នេះ​ខ្ញុំ​សូម​ស្នើ​សម្រាប់​អ្នក​គាំទ្រ​ក្លឹប​ Real Madrid ទាំង​អស់​ឲ្យ​ជួយ​ជា​កម្លាំង​ចិត្ត​ដល់​កីឡាករ​ ព្រោះ​អ្នក​គាំទ្រ​គឺ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ដែល​តែង​ស្ថិត​នៅ​ពី​ក្រោយ​ហើយ​ជា​អ្នក​ជួយ​ជំរុញ​កីឡាករ​ឲ្យ​មាន​ភាព​ស្វាហាប់​កាន់​តែ​ខ្លាំង​ក្នុង​ពេល​ការ​ប្រកួត​ » ។

Zidane បន្ត​ថា​ « សម្រាប់​កីឡាករ​របស់​ពួក​យើង​បាន​ព្យាយាម​ហ្វឹក​ហាត់​ខ្លាំង​ណាស់​ដើម្បី​ត្រៀម​ក្នុង​ការ​ប្រកួត​នេះ​ ហើយ​ពេល​នេះ​ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​មួយ​នេះ​ ។ ខ្ញុំ​ដឹង​ថា​ការ​ប្រកួត​នេះ​វា​មិន​ងាយ​ស្រួល​នោះ​ទេ​ តែ​យ៉ាង​ខ្ញុំ​ជឿ​ថា​ក្រុម​របស់​ពួក​យើង​ពិត​ជា​អាច​ធ្វើ​បាន​ល្អ​ » ។

សូម​បញ្ជាក់​ផង​ដែរ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Zinedine Zidane ចំនួន​៨​ប្រកួត​កន្លង​មក​ក្លឹប​ Real Madrid មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ​ដោយ​ឈ្នះ​៦​ប្រកួត​នឹង​ស្មើ​ចំនួន​២​ប្រកួត​ប៉ុណ្ណោះ​ ។

តើ​ប្រិយមិត្ត​គិត​ថា​លទ្ធផល​យ៉ាង​ណា​ដែរ​សម្រាប់​ការ​ប្រកួត​នេះ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Zidane ស្នើ​ឲ្យ​អ្នក​គាំទ្រ​របស់​ Real Madrid លើក​ទឹក​ចិត្ត​ដល់​កីឡាករ​សម្រាប់​ជំនួប​ Madrid Derby នៅ​យប់​នេះ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ចំនេះដឹង
Tags: