ភ្លេច​ៗ​​ខ្លួន​ជិត​ដល់​ថ្ងៃ​ប្រកាស​Samsung Galaxy S7 បាត់​មាន​ដឹង​លក្ខណៈ​ពិសេស​ទាំង​នេះ​ឬ​នៅ? ​​​

បើ​គិត​ពី​ពេល​នេះ​ទៅ​នៅ​សល់​មិន​ដល់​មួយ​ខែ​ទៀត​ទេ​ដែល​ជា​ពេល​វេលា​នៃ​ការ​បង្ហាញ​ខ្លួន​ជំនាន់​ចុង​ក្រោយ​នៃ​ត្រកូល​S របស់​Samsung។​សម្រាប់​ជំនាន់​ទី​៧​នេះ​​ហាក់​ដូច​ជា​ស្ងប់​ស្ងាត់​ព័ត៌មាន​បន្តិច​ដោយ​សារ​តែ​គ្រប់​គ្នា​គិត​ថា​វា​មាន​រូប​រាង​ដូច​ទៅ​នឹង​បង​របស់​ខ្លួន​ពោល​គឺ​S6នោះ​ឯង​។​ទោះ​ជា​យ៉ាង​ណា​បើ​ទោះ​ជា​ដូច​គ្នា​រូប​​រាង​ក៏​ពិត​មែន​តែ​លក្ខណៈ​សម្បត្តិ​មិន​បាន​ដូច​គ្នា​ទាំង​ស្រុង​នោះ​ទេ​។ខាងក្រោម​ជា​លក្ខណៈ​សម្បត្តិ​ពិសេស​ៗ​មួយ​ចំនួន​ដែល​ត្រូវ​បាន​អះ​អាង​ថា​វា​ពិត​ជា​បំពាក់​លើ​S7 ពិត​ប្រាកដ​មែន:

១.បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក

បើ​និយាយ​ពី​បច្ចេកវិទ្យា​នេះ​Samsung បាន​បំពាក់​រួច​មក​ហើយ​នៅ​លើ​S5 ប៉ុន្តែ​វា​ត្រូវ​បាន​បោះ​ចោល​នៅ​ក្នុង​​ជំនាន់​S6។​ពេល​នេះ​បច្ចេកវិទ្យា​នេះ​បាន​ត្រលប់​មក​វិញ​ហើយ​ដែល​អាច​​ធ្វើ​អោយ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើ​ប្រាស់​បាន​ច្រើន​ជាង​មុន​ផង​ដែរ។

​​​​​​​​​​២.​ថាមពល​ថ្ម​ធំជាង​មុន​

ថាមពល​ថ្ម​ជា​រឿង​សំខាន់​សម្រាប់​ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​ច្រើន​​គ្មាន​ពេល​សាក​ថ្ម​ដូច្នេះ​ទូរស័ព្ទ​ណា​ដែល​មាន​ថាមពល​ថ្ម​ធំ​ពិត​ជា​គួរ​អោយ​ចាប់​អារម្មណ៍​ណាស់។​S7 នឹង​បំពាក់​មក​ជា​មួយ​ថាមពល​ថ្ម​ 3000 mAh ធំជាង​s6 ដែល​មាន​ត្រឹម​2550 mAh ប៉ុណ្ណោះ​។​

៣.អាច​បន្ថែម​Memory បាន

មិន​ខុស​ពី​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​ប៉ុន្មាន​ Sa​msung ស្រាប់​តែ​លប់​បំបាត់​ចោល​រន្ធ​បន្ថែម​Memory នៅ​ជំនាន់​S6 ដែល​ធ្វើ​អោយ​អ្នក​គាំទ្រ​​រិះ​គន់​មិន​តិច​នោះ​ទេ។​ នា​ពេល​នេះ​វា​ក៏​ត្រលប់​មក​វិញ​ដើម្បី បំពេញ​ចិត្ត​អតិថិជន​របស់​ខ្លួន​។

​៤.កាមេរ៉ា

ដែល​ហ៊ាន​និយាយ​ត្រឹម​កាមេរ៉ា​នេះ​ព្រោះ​មិន​ដឹង​ថា​វា​ជា​គុណ​សម្បត្តិ​ឬ​ក៏​គុណ​វិបត្តិ​ទេ​។​ធ្លាប់​តែ​មាន​កាមេរ៉ា​ទំហំ​16 MP នៅ​ជំនាន់​មុន​បែរ​​ជា​Samsung ទម្លាក់​មក​ត្រឹម​12 MP ប៉ុណ្ណោះ​ដែល​ហាក់​ដូច​ជា​ដើរ​បញ្ច្រាស​ពី​iPhone បន្តិច​ដោយ​សារ​តែ​វា​បាន​បោះ​បង់​កាមេរ៉ា​8 MP​ប្រចាំ​ត្រកូល​ហើយ​ឈាន​ទៅ​12 MP នៅ​លើ​6s ។​នេះ​មាន​ន័យ​ថា​ពេល​នេះ​S7 និង​6s មាន​កាមេរ៉ា​ទំហំ​ប៉ុន​គ្នា​ហើយ​។យ៉ាង​ណា​តាម​ការ​វិភាគ​បាន​អោយ​ដឹង​ថា​Samsung ទម្លាក់​តែ​ទំហំ​កាមេរ៉ា​ប៉ុណ្ណោះ​តែ​វា​បែរ​ជា​ផ្ដោត​សំខាន់​លើ​គុណ​ភាព​ទៅ​វិញ​ដែល​ធ្វើ​អោយ​ការ​ថត​រូប​ភាព​បាន​ល្អ​ប្រសើរ​ជាង​មុន។

៥​. RAM 4GB

Samsung បាន​បន្ថែម​RAM រហូត​ទៅ​ដល់​4GB ដែល​នេះ​មាន​ន័យ​ថា​វា​ពិត​ជា​មាន​ដំណើរ​ការ​រលូន​ជាង​ជំនាន់​មុន​របស់​វា​ទៅ​ទៀត​។​

យ៉ាង​ម៉េច​ដែរ​ជា​មួយ​លក្ខណៈ​សម្បត្តិ​ប៉ុណ្ណេះ​វា​​ពិត​ជា​ធ្វើ​អោយ​យើង​គ្រប់​គ្នា​ចង់​ឃើញ​​វា​កាន់​តែ​ច្បស់​ថែម​ទៀត​ ហើយ​សម្រាប់​អ្នក​ដែល​គាំ​​ទ្រ​ផលិត​ផល​របស់​Samsung វិញ​ប្រាកដ​ជា​រីក​រាយ​និង​រឹត​តែ​ចង់​ឃើញ​វា​ខ្លាំង​ណាស់​ហើយ៕
​​​​

ប្រភព៖

ប្រែសម្រួលដោយ៖ Leng Kim


  • ភ្លេច​ៗ​​ខ្លួន​ជិត​ដល់​ថ្ងៃ​ប្រកាស​Samsung Galaxy S7 បាត់​មាន​ដឹង​លក្ខណៈ​ពិសេស​ទាំង​នេះ​ឬ​នៅ? ​​​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ចំនេះដឹង
Tags: