MSI GT80 Titan កុំព្យូទ័រ​ដែល​ល្អ​បំផុត​សំរាប់​អ្នក​ចូល​ចិត្ត​លេង​ហ្គេម

កាល​ពី​ពេល​ថ្មីៗ នេះ ក្រុមហ៊ុន MSI ដែល​ជា​ក្រុមហ៊ុន​ដែល​នាំ​មុខ​ក្នុង​ការ​ផលិត​កុំព្យូទ័រ​សំរាប់​លេង​ហ្គេម​ដែល​មាន​ក្រាហ្វិក​ធំៗ​ ទើប​តែ​ដាក់​បញ្ចូល​នូវ​រូបភាព​របស់ MSI GT80 Titan ។

ជាមួយ​ពាក្យ​ថា Cooming Soon អ្វី​ដែល​យើង​អាច​ដឹង​ គឺ​ត្រឹម​តែ​រូបភាព​តែ​ប៉ុណ្ណោះ ដោយ​ក្រុមហ៊ុន មិន​ទាន់​បាន​បញ្ចេញ នូវ​លក្ខណៈ​សម្បត្តិ​ ក៏​ដូចជា​បច្ចេកវិទ្យា ថ្មី អ្វី​ដែល​បំពាក់​​លើ​វា​នៅ​ឡើយ​ទេ​។ កុំ​និយាយ​ទៅ​ដល់​គុណសម្បត្តិ​របស់​វា​អី​ យើង​ក្រឡេក​ទៅ​មើល​រូបរាង​ខាង​ក្រៅ​តាម​រយះ​រូបភាព​វិញ​ បើ​សំឡឹង​កាន់​តែ​យូរ​អ្នក​នឹង​លង​ស្រលាញ់​វា​ជាក់​ជា​មិន​ខាន​ ​ជាមួយ​នឹង​ការ​រចនា​រូបរាង​ដ៏​ស្រស់​ស្អាត​ ជា​ពិសេស​ជាមួយ​ Keyboard ដែល​មាន​ពន្លឺ​ពណ៌​ក្រហម​ ចាំង​ចែង​ដូច​គ្រាប់​ពេជ្រ ដ៏ស្រស់ស្អាត់។

រង​ចាំ​មើល​ទាំង​អស់​គ្នា​ជាមួយ​ CAMBOMAG ថា​តើ MSI GT80 Titan​នឹង​បំពាក់​នូវ​បច្ចេកវិទ្យា​អ្វី​ខ្លះ​?

ប្រភព ៖​ MSI US
ប្រែ សំរួល ៖ Mr. Dee​


  • MSI GT80 Titan កុំព្យូទ័រ​ដែល​ល្អ​បំផុត​សំរាប់​អ្នក​ចូល​ចិត្ត​លេង​ហ្គេម已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កំសាន្ត
Tags: