កីឡាករ​ដែល​មាន​រហស្សនាម​ថា​ Messi កូរ៉េ រូប​នេះ​ជិត​ចូល​លេង​ឲ្យ​លេង​ Barcelona B ហើយ​

ខ្សែ​ប្រយុទ្ធ​វ័យ​១៧​ឆ្នាំ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​មួយ​រូប​គឺ​កីឡាករ​ Lee Sung Woo ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​កម្រិត​យុវជន​របស់​ក្លឹប​ Barcelona និង​ត្រូវ​ដំឡើង​ទៅ​លេង​នៅ​ក្លឹប​ Barcelona B នៅ​ថ្ងៃ​ទី​៦​ខែ​មករា​ខាង​មុខ​នេះ​ ។

គួរ​រំលឹក​ថា​កីឡាករLee Sung Woo ត្រូវ​បាន​ក្លឹប​ Barcelona ចុះ​កុងត្រា​នាំ​យក​គេ​មក​លេង​តាំង​ពី​ឆ្នាំ​២០១១​គឺ​តាំង​ពី​គេ​ទើប​តែ​មាន​១៣​ឆ្នាំ​ប៉ុណ្ណោះ​ ដោយ​សារ​តែ​គេ​បាន​បង្ហាញ​សមត្ថភាព​ញាក់​បាល់​និង​អូស​ស៊ុត​បញ្ចូល​ទី​យ៉ាង​​អស្ចារ្យ​ ហើយ​គេ​ក៏​ត្រូវ​គេ​ដាក់​រហស្សនាម​ Messi កូរ៉េ ទៀត​ផង​ ។ ហើយ​ចំពោះ​រដូវ​កាល​ដំបូង​នៅ​កម្រិត​យុវជន​របស់​ក្លឹប​ Barceona គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៣៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៩​ប្រកួត​ ។

ដោយ​ឡែក​កីឡាករ​ Lee Sung Woo ក៏​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​អាយុ​ក្រោម​១៧​ឆ្នាំ​ផង​ដែរ​ ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៨​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​កន្លង​មក​គេ​ស៊ុត​បញ្ចូល​ទី​ចំនួន​១៣​គ្រាប់​ផង​ដែរ​ ។

តោះ​សូម​ទស្សនាវីដេអូ​នៃ​ការ​លេង​របស់​  Messi កូរ៉េ ទាំង​អស់​គ្នា ៖

 

ប្រភព ៖  & 
ប្រែសម្រួល ៖ វិចទ័រ


  • កីឡាករ​ដែល​មាន​រហស្សនាម​ថា​ Messi កូរ៉េ រូប​នេះ​ជិត​ចូល​លេង​ឲ្យ​លេង​ Barcelona B ហើយ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:បច្ចេកវិទ្យា
Tags: