ទើប​ទិញ​រ៉ឺម៉ក​កង់៣​ដឹក​គ្រួសារ​ទៅ​ស្រុក​ ត្រូវ​ឡាន​កុងតឺន័រ​កៀរ​ជ្រុល​ទៅ​បុក​ឡាន​គូថ​ឡាន​រួច​ក្រញង់​សំណាង​មិនមាន​អ្នក​រងរបួស

ទើប​ទិញ​រ៉ឺម៉ក​កង់៣​ដឹក​គ្រួសារ​ទៅ​ស្រុក​ ត្រូវ​ឡាន​កុងតឺន័រ​កៀរ​ជ្រុល​ទៅ​បុក​ឡាន​គូថ​ឡាន​រួច​ក្រញង់​សំណាង​មិនមាន​អ្នក​រងរបួស



កណ្តាល ៖ សំណាង​មួយ​ក្នុង​១០០​គ្រោះថ្នាក់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើ​ត​ឡើង​ដោយ​រថយន្ត កុងតឺន័រ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បាន​បើក​កៀរ​រ៉ឺម៉ក​កង់​បី​ហើ​យ​ម៉ូតូ​គេច​ក៏បាន​ទៅ​បុក​រថយន្ត​កាមរី​ហើ​ម​ចត​នៅ​ចិញ្ចើម​ថ្នល់​បណ្តាល​ឲ្យ​ខ្ទេច​ម៉ូតូ​រ៉ឺម៉ក​រួញ​ចូលគ្នា​តែ​សំណាង​ណាស់​គ្មាន​អ្នក​បាត់​បង់ជីវិត​។

ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរ​ខាង​លើ​បាន​កើ​ត​ឡើ​ង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១៦​និង​៤៥​នាទី​រសៀល​ ស្ថិត​ក្នុង​ភូមិ​ពោធិ​មា​វ​ ឃុំ​គគី​ធំ​ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល​។

សាក្សី​បាន​ឃើញ​ហេតុការណ៍​បាន​ប្រាប់ អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើ​ត​ហេតុ​គេ​ឃើញ​ម៉ូតូ​រ៉ឺម៉ក​កង​បី​មួយ​ម៉ាក​ឌ្រី​ម​សង់​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1Y-2370​ មាន​រ៉ឺម៉ក ពណ៌​ក្រហម​និង​មាន​មនុស្ស​អង្គុយ​ពីក្រោយ​៥​នាក់​ធ្វើ​ដំណើរ​ពី​ទិស​ខាងលិច​ទៅ​កើត​(​ពី​ភ្នំពេញ​ទៅ​ស្វាយរៀង​)​ ពេល​ដែល​មកដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​មកពី​ខាងក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ពេលនោះ​អ្នក​បើក​រ៉ឺម៉ក​កង​បី​បាន​គេច​មក​ខាង​ស្តាំ ​ហើយ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ហើ​ម​ ព​ណ៌ស ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​2A-9220 ​ដែល​ចត​ស្ងៀម​នៅ​ចិញ្ចើម​ថ្នល់​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​រ៉ឺម៉ក​ខ្ទេច​រួញ​ចូលគ្នា​តែ​សំណាង​ណាស់​អ្នក​ជិះ​លើ​រ៉ឺម៉ក​គ្មាន​គ្រោះថ្នាក់​ហើ​យ​ចំណែក​ឯ​អ្នក​បើ​ក​រ៉ឺម៉ក​គ្រានតែ​រង​របួស​មធ្យម​តែប៉ុណ្ណោះ​។

ហើយ​អ្នក​បើក​ម៉ូតូ​កង់​បី​ខាង​លើ​មានឈ្មោះ​មុំ សំអាត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ​រស់នៅ​ភូមិ​សំដី​ឃុំ​ពោធិ​រាជ​ ស្រុក​ស្វាយជ្រំ​ ខេត្តស្វាយរៀង​ ហើយ​រូប​គាត់​ទើប​តែ​ទិញ​ម៉ូតូ​កង់​បី​នេះ​កាលពី​ព្រឹក​រួច​បាន​ដឹក​ប្អូន,ប្រពន្ធ ​និង​កូន​ទៅ​ការ​ប្អូន​នៅ​ឯ​ស្រុក លុះ​ពេល​ដែល​មកដល់​ចំណុច​កើ​ត​ហេតុ​ក៏​ជួប​គ្រោះថ្នាក់​ខាង​លើ​តែ​ម្តង​។

ចំណែក​ឯ​ម្ចាស់​ឡាន​ត្រូវបាន​គេ​ស្គាល់​ថា​ គឺជា​ថៅកែ​កាប់​គោ​នៅ​ផ្សា​អ្នក​លឿង​ត្រើយ​ខាងលិច​ហើ​យ​ម្ចាស់​ឡាន​បាន​ទារ​សំណង​២០០ដុល្លារ​ដោយ​ឡាន​ខូចខាត​គូទ​ខាងក្រោយ​គួរ​សមដែរ តែ​ភាគី​ខាង​ម៉ូតូ​កង់​បី​សូម​សង​ត្រឹមតែ​៥០​ដុល្លារ​ព្រោះ​គ្នា​ក៏​រង​គ្រោះ​ខូចខាត​ម៉ូតូ​ទាំងស្រុង​ផងដែរ​៕