ចោរ​ស្ទើរភ្លើង​២​នាក់​លួច​ម៉ា​ស៊ីន​កាត់​ឈើ ត្រូវ​ម្ចាស់​គេ​ប្តឹង​ជាប់​ខ្នោះ​សមត្ថកិច្ច

ចោរ​ស្ទើរភ្លើង​២​នាក់​លួច​ម៉ា​ស៊ីន​កាត់​ឈើ ត្រូវ​ម្ចាស់​គេ​ប្តឹង​ជាប់​ខ្នោះ​សមត្ថកិច្ច



ឧ​ត្ត​រ​មានជ័យ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ឃាត់ខ្លួន​បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ា​ស៊ីន​កាត់​ឈើ​(​ត្រង់​ស៊ី​ន័​រ​) ​ពីក្រោម​ផ្ទះ​របស់​ជនរ​ង​គ្រោះ​ក្នុង​ខណៈ​ពេល​មិន​នៅផ្ទះ។

ជនរងគ្រោះ​មាន​ឈ្មោះ ស៊ីម ប្រា​ង ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់បំបែក ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ជនសង្ស័យ​ទាំង​២​នាក់​ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦​។ ជនសង្ស័យ​ទី​១​ឈ្មោះ ក​យ វៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​កណ្តាល​ក្រោម ឃុំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ទី​២​ឈ្មោះ លន់ ឡេ​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ថ្នល់​បំបែក ឃុំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

ក្រោយ​ការសាកសួរ​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ា​ស៊ីន​កាត់​ឈើ​មែន​។ នៅ​ពេល​បច្ចុប្បន្ន កម្លាំង​នគរបាល​កំពុង​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ច្បាប់៕