ធ្វើយ៉ាងណា​ទើប​កូន​ចេះ​យល់ចិត្ត​អ្នកដទៃ​?

ការចេះ​ យល់ចិត្ត​អ្នកដទៃ​នាំមក​នូវ សេចក្តីសុខ​ទាំង​ខ្លួនឯង និង​អ្នក​ស្ថិតនៅ​ជុំវិញកាយ​ព្រោះថា ទាំងអស់នេះ គឺជា​ការ​សាង​មិត្ត​ដ៏ ប្រសើរ ។ សម្រាប់​បញ្ហា​កុមារ មាតាបិតា​ខ្លះ អាច​គិត​ឃើញថាវា​ដូចជា​លឿន​បន្តិចសម្រាប់ ការ​ប្រៀនប្រដៅ​ឱ្យ​កុមា​រវ័យ​ដើរ​តេះតះ ចេះ យល់ចិត្ត​មិត្ត​ភ័ក្តិ​នៅ​ចំពោះមុខ​នោះ ។​​ជាការ​ពិត​គំនិត​ខាងលើនេះ មិនមែនជា ការដើរ​លឿន​ពេក​នោះទេព្រោះ​ការបណ្តុះ បណ្តាល​និស្ស័យ​ពី​កុមារភាពដោយ​វិធី​ប្រៀន ប្រដៅ​គេ​ឱ្យ​យល់ថា អ្នកដទៃ​គេ​ក៏​ចេះ​ខឹង និង អន់ចិត្ត​ក្នុង​រឿង​អ្វីមួយ ប្រសិនបើ​កូន​បានធ្វើមិន​គប្បី​ចំពោះ​អ្នកដទៃ​នោះ ។

នៅពេល​កុមារ លេង​ជាមួយនឹង​ក្រុម​មិត្ត​ភ័ក្តិ បើ​ឃើញ​គេ​ទៅដណ្តើម​របស់​អ្នកដទៃ មាតាបិតា​មិនគួរ​ប្រាប់កូន​ថា ឱ្យទៅ​គេ​វិញ មិនមែនជា​របស់​កូន​នោះ ទេ ព្រោះ​ការពិត​កុមារ​មិនបាន​គិត​យ៉ាង​ដូច្នោះ ទេតែ​គេ​គិតថា អ្វីៗ​ទាំងអស់​វា​ជា​ទ្រព្យសម្បត្តិរបស់​ខ្លួនគេ​ទៅវិញ​ទេ ។ មាតាបិតា គួរ​អ​ធិប្បាយ​ប្រាប់​កូន​ថា កូន​យក​របស់គេ​បែបនេះ អាចធ្វើឱ្យ​មិត្ត​ភ័ក្តិ​គេ​អន់ចិត្តព្រោះ​ពេលមុន មាន​អ្នកដទៃ​យក​របស់​កូន ក៏​កូន​អន់ចិត្ត​ដូចគ្នា ។ ​​ចំណែក​ការ​វាយតប់​ទៅលើ​មិត្ត​ភ័ក្តិ មាតាបិតា​មិនគួរ​ប្រាប់ថា កុំ​វាយ​គេ​នោះ ទេក៏ប៉ុន្តែ គួរ​បន្ថែមថា ការ​វាយ​គេ​អាច​បង្ក​ការឈឺចាប់ ចំពោះ​គេ​បាន ។

ក្រៅពីនេះ រាល់ពេល​កូន​ស្តាប់តាម​ការ​ប្រៀនប្រដៅ និង​ធ្វើ​បានល្អ​នោះអ្នក ចាំ បាច់​ត្រូវតែ​ពោល​ពាក្យ​សរសើរ ថា គេ​ជាម​នុស្ស​ឆ្លាត​កុំ​ខាន​ឱ្យសោះ ។ ការ​ប្រៀនប្រដៅ​កុមារ​តាំងពី តូច​ទៅ ចាត់ទុកថា​ជាការ​សាង គ្រឹះ​មូលដ្ឋាន​មួយ​យ៉ាង​ល្អ​ជួយ រុញច្រាន​ឱ្យ​កូន​ក្លាយជា​ពលរដ្ឋ​ដ៏​ល្អ​ម្នា​ក់នៅក្នុងសង្គម ៕​

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ធ្វើយ៉ាងណា​ទើប​កូន​ចេះ​យល់ចិត្ត​អ្នកដទៃ​?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ចំនេះដឹង
Tags: