ខាត់ សុ​ឃីម បង្ហាញ​ទឹកចិត្ត​ចំពោះ កែវ វាសនា​

6 Videos


បន្ទាប់តារាចម្រៀង កែវ វាសនា លះបង់ភាពនៅលីវចោល ដោយសាងជីវិតគូជាមួយអ្នកបន្ទាយមានជ័យនៅថ្ងៃនេះ គេកត់សម្គាល់ឃើញថាមានសាធារណៈជនបានចូលរួមជូនពរជាហូរហែឱ្យម្ចាស់បទ «លែងហ៊ានប្រាថ្នា» ជួបសុភមង្គល ។ ជាមួយគ្នានេះតារាសម្តែងចម្រុះទេពកោសល្យអ្នកនាង ខាត់ សុឃីម ក៏បានចូលរួមអបអរសាទរដល់គូស្នេហ៍ដែលកំពុងរៀបអាពាហ៍ពិពាហ៍នេះដែរ ។

ខាត់ សុ​ឃីម បង្ហាញ​ទឹកចិត្ត​ចំពោះ កែវ វាសនា​

អ្នកនាង ខាត់ សុឃីម បានរំលេចសារបង្ហោះលើបណ្តាញសង្គមក្នុងន័យអបអរសាទរដល់តារាចម្រៀងរួមអាជីព កែវ វាសនា ដែលបានរកឃើញម្ចាស់ចិត្តថា «ក្នុងនាមជាអ្នករួមអាជីព បងចូលរួមរីករាយសាទរចំពោះប្អូនប្រុស កែវ វាសនា បានរកឃើញមិត្ត ១០០ ឆ្នាំ ។ បងជូនពរ ស្រឡាញ់គ្នារហូតណាប្អូន» ។

ខាត់ សុ​ឃីម បង្ហាញ​ទឹកចិត្ត​ចំពោះ កែវ វាសនា​

នេះបញ្ជាក់ឱ្យឃើញពីការរាប់ និង មិត្តភាពមួយក្នុងនាមជាអ្នកសិល្បៈដូចគ្នា ទោះបីជាអ្នកនាង ខាត់ សុឃីម មិនបានទៅចូលរួមផ្ទាល់ ប៉ុន្តែយ៉ាងណាក៏តារារូបនេះបានចូលរួមជូនពរពីចម្ងាយផងដែរ ។

ខាត់ សុ​ឃីម បង្ហាញ​ទឹកចិត្ត​ចំពោះ កែវ វាសនា​

សូមបញ្ជាក់ថា តារាចម្រៀង កែវ វាសនា បានសម្រេចចិត្តលះបង់ភាពនៅលីវនាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៦ ដោយរៀបការជាមួយកូនក្រមុំឈ្មោះ លឹម លីសុគន្ធារី ហៅ ឈីឈី ដែលជាកូនស្រីអ្នកមានម្នាក់នៅខេត្តបន្ទាយមានជ័យ ៕ សាកល

ខាត់ សុ​ឃីម បង្ហាញ​ទឹកចិត្ត​ចំពោះ កែវ វាសនា​