Van Persie យល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួននឹងក្លិប Fenerbahce

ខ្សែប្រយុទ្ធ Robin Van Persie របស់​ក្លិប Manchester United កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​ក្លិប Fenerbahce ក្រោយ​ពី​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​គ្នា​មួយ​ ជាមួយ​នឹង​ក្របខ័ណ្ឌ Super Lig មួយ​នេះ។ វា​ត្រូវ​បាន​គេ​យល់​ឃើញ​ថា លោក Kees Vos ភ្នាក់​ងារ​តំណាង​ឲ្យ Van Persie បាន​ស្ថិត​ក្នុង​ទីក្រុង Istanbul ក្នុង​រយៈពេល​២​ថ្ងៃ​ចុងក្រោយ​នេះ​ ដើម្បី​ធ្វើ​ការ​ចរចា​ជាមួយ​នឹង​ក្លិប​ Fenerbahce របស់​តួកគី​ ទៅ​លើ​ការ​បំពេញ​ការ​ផ្ទេរ​មួយ​។

បច្ចុប្បន្ន​ ក្លិប​ទាំង​ពីរ​កំពុង​តែ​ធ្វើ​ការ​ចរចា​ទៅ​លើ​តម្លៃ​ខ្លួន​សម្រាប់​ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​រូប​នេះ ​ដែល​បាន​យល់​ព្រម​ទៅ​លើ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ផ្សេងៗ​ជាមួយនឹង​ក្លិប​នេះ និង​កំពុង​តែ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចុះហត្ថលេខា​រយៈពេល​៤​ឆ្នាំ។ ដំបូង​ឡើយ ភរិយា​របស់​ខ្សែប្រយុទ្ធ​អន្តរជាតិ​ហូឡង់​រូប​នេះ ហាក់​ដូចជា​មាន​ការ​ស្ទាក់ស្ទើរ​អំពី​ការ​ផ្ទេរ​មួយ​ទៅ​កាន់​ប្រទេស​តួកគី​ ប៉ុន្តែ​ បាន​ជួប​ភាព​កក់​ក្តៅ ក្រោយ​ពី​បាន​ចំណាយ​ពេល​កាល​ពី​សប្ដាហ៍​មុន​ក្នុង​ប្រទេស​តួកគី​។

យោង​តាម​រយះ​កាសែត The Guardian យល់​ឃើញ​ថា Dirk Kuyt អតីត​ខ្សែ​បម្រើ​ស្លាប​របស់​ក្លិប​ Fenerbahce ​បាន​ក្លាយ​ជា​មនុស្ស​ដ៏​សំខាន់​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​ Van Persie ធ្វើ​ការ​ផ្ទេរ​មួយ​នេះ។ Kuyt ​អតីត​កីឡាករ​របស់​ក្លិប Liverpool បាន​ចំណាយពេល​៣​រដូវ​កាល​ក្នុង​ទីក្រុង​ Istanbul និង​បាន​ឈ្នះ​ពាន Super Lig ​ពាន​ Turkish Cup និង​ពាន​ Turkish Super Cup អំឡុង​ពេល​វេលា​របស់​គេ​ក្នុង​ប្រទេស​តួកគី​។ ចាប់​តាំង​ពី​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​របស់​លោក​ Louis van Gaal ​នៅពេល​ដែល​លោក​គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់​រូប​នេះ បាន​ដឹក​នាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហូឡង់​ក្នុង​ព្រឹត្តិការណ៍ World Cup កាល​ពី​ឆ្នាំ​មុន​ក្នុង​ប្រទេស​ប្រេស៊ីល ទម្រង់​លេង​របស់ Van Persie បាន​ធ្លាក់​ចុះ​ក្នុង​ក្លិប​ Man United។ នៅ​ពេល​ដែល​លោក​ Van Gaal បាន​ចូល​កាន់​តំណែង​ក្នុង​ក្លិប​ម្ចាស់​ជើង​ឯក​២០​សម័យ​កាល​របស់​អង់គ្លេស​មួយ​នេះ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​យុទ្ធនាការ​ World Cup បាន​បញ្ចប់ Van Persie ត្រូវ​បាន​ចាត់​ទុក​ថា នឹង​ក្លាយជា​ប្រធាន​ក្រុម​ក្លឹប​ Man United ក្រោយ​ពី​ការ​ចាកចេញ​របស់​ខ្សែ​ការពារ​ Nemanja Vidic៕

ប្រសម្រួលដោយៈ 188bet
ប្រភព៖


  • Van Persie យល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួននឹងក្លិប Fenerbahce已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កីឡា
Tags: