ឱសថ​កែ​រោគ​ឈឺ​សន្លាក់​ដែល​អ្នក​គួរ​សាក​ល្បង​ធ្វើ​ប្រើ ព្រោះ​មិន​ចំណាយ​ទុន​ច្រើន​តែ​មាន​ប្រសិទ្ធ​ភាព

បញ្ហាឈឺសន្លាក់​តែង​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​គ្នា​ក្នុង​ដំណាក់​កាល​ណា​មួយ​នៃ​ជីវិត​រស់​នៅ ជា​ពិសេស​បញ្ហា​នេះ​តែង​កើត​មាន​ចំពោះ​មនុស្ស​ឈាន​ចូល​ដល់​វ័យ​ចំណាស់​បន្តិច​។ ឈឺ​សន្លាក់​បណ្តាល​មក​ពី​ការ​រលាក​សាច់​ដុំ​ និង​សន្លាក់​ដែល​បណ្តាល​មក​ពី​មូល​ហេតុ​ជា​ច្រើន​ដូចជា របួស ធាត់​លើស​ទម្ងន់ របប​អាហារ​គ្មាន​ប្រយោជន៍​ដល់​សុខ​ភាព មិន​ហាត់​ប្រាណ និង​ការ​ខ្វះ​ជាតិ​កាល់ស្យូម​ជា​ដើម​។ ខាង​ក្រោម​នេះ​ជា​រូបមន្ត​ដើម្បី​កែខៃ​បញ្ហា​សន្លាក់​ដែល​អ្នក​អាច​រៀប​ចំ​ធ្វើ​វា​ដោយ​ខ្លួន​ឯង​បាន​៖
ឱសថ​កែ​រោគ​ឈឺ​សន្លាក់​ដែល​អ្នក​គួរ​សាក​ល្បង​ធ្វើ​ប្រើ ព្រោះ​មិន​ចំណាយ​ទុន​ច្រើន​តែ​មាន​ប្រសិទ្ធ​ភាព
គ្រឿងផ្សំ៖

សម្បក​ក្រូចឆ្មារចិតចេញពីក្រូច ១ ផ្លែ
ប្រេងអូលីវ ២ ស្លាបព្រាបាយ

របៀបធ្វើ៖

ដាក់សម្បក​​ក្រូច​ក្រឡុក​ឱ្យ​ទៅ​ជា​ខាប់​ដូច​ម្សៅ
ចាក់ម្សៅសម្បក​​ក្រូច​នោះ​ដាក់​ក្នុង​ចាន រួច​ចាក់​ប្រេង​អូលីវ ២ ស្លាប​ព្រាបាយ​​ចូល
កូរវា​ឱ្យ​ចូល​គ្នា​សព្វ​ជា​ការ​ស្រេច
របៀបប្រើ៖

យកវាមក​លាប​លើ​បរិវេណ​ដែល​ឈឺ​ដោយ​លញ់​ឈ្លី​ថ្នមៗ​រយៈ​ពេល​ប្រហែល​ជា ២ ឬ ៣ នាទី​។ បន្ទាប់​មក យក​ថង់​ប្លាស្ទិក ឬ​ក្រណាត់​មក​រុំ​គ្រប​ទុក​ចោល​មួយ​យប់។ ស្អែក​ឡើង​ពេល​អ្នក​ក្រោក​ពី​ដំណេក ​ស្រាយ​ប្លាស្ទិក ឬ​ក្រណាត់​រុំ រួច​លាង​ជម្រះ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ​ពី​អាការ​ឈឺ​សន្លាក់​នេះ​ជា​មិន​ខាន​៕

ប្រែសម្រួលដោយនិងចុះផ្សាយដោយ៖ mohameas
ប្រភព៖ boldsky

អ្នកនឹងចូលចិត្ត

  • ឱសថ​កែ​រោគ​ឈឺ​សន្លាក់​ដែល​អ្នក​គួរ​សាក​ល្បង​ធ្វើ​ប្រើ ព្រោះ​មិន​ចំណាយ​ទុន​ច្រើន​តែ​មាន​ប្រសិទ្ធ​ភាព已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:សុខភាព
Tags: