សាខា​កាំកុងត្រូល​ចុះ​ពន្យល់​អាជីវករ​លក់ដូរ​ឲ្យ​ប្រុង​ប្រ​យ័ត្ន​ទំនិញ​ខូចគុណភាព

សាខា​កាំកុងត្រូល​ចុះ​ពន្យល់​អាជីវករ​លក់ដូរ​ឲ្យ​ប្រុង​ប្រ​យ័ត្ន​ទំនិញ​ខូចគុណភាព



ស្ទឹងត្រែង ៖ ក្នុង​សកម្មភាព​ចុះ​ពិនិត្យ​ទំនិញ​នៅ​ផ្សារ​គីឡូ​២​ស្ទឹងត្រែង​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦ សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង បាន​ចុះទៅ​ពន្យល់​ដល់​អាជីវករ​លក់ទំនិញ នៅ​ក្នុង​ផ្សារ​គីឡូ​២ ឲ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុង​ការ​ត្រួត​ពិនិត្យ​បាន​មាត់​ចត់​លើ​ទំនិញ​របស់​ខ្លួន​ឲ្យ ជៀសវាង​កុំ​ឲ្យ​ខាតបង់​ថវិកា​នៅ​ពេល​នាំ​យក​ទំនិញ​ខូចគុណភាព​មក​លក់។

លោក យូរ​ចំរើន មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បាន​បញ្ជាក់​ថា សកម្មភាព​ចុះ​ពិនិត្យ ទំនិញ​នេះ​គឺ​ចង់​លើក​កម្ពស់​សុខភាព​ដល់​អ្នក​ប្រើប្រាស់​និង​ជៀសវាង​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មកពី​ទី​ជន​បទ​ទិញ​ផលិតផល​យក​ទៅ​បរិភោគ ប៉ះចំ​លើ​ទំនិញ​ខូចគុណភាព​នាំ​ឲ្យ​ខាតបង់​ថវិកា។

លោក​បញ្ជាក់​ពន្យល់​ថា ចំពោះ​អ្នកលក់ និង​អ្នកទិញ ត្រូវ​ពិនិត្យមើល ស្លាក​សញ្ញា ដោយ​ខ្លួនឯង​ផង កុំ​ទុកចិត្ត​ឈ្មួញ​ជា​អ្នក​នាំចូល​ពីព្រោះ ទំនិញ​ខ្លះ​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​រួច​ទៅ​ហើយ​។ ចំណែក​អ្នកលក់​ចង់​ចំណេញ យក​មក​ដាក់​លក់ បងប្អូន​ប្រជាពលរដ្ឋ ទិញ​យក​ទៅ​បរិភោគ​ធ្វើ​ឲ្យ​កើត​ជំងឺ​រាករូស ឬ​ឈឺពោះ​ជាដើម។

លោក ស្រី វា​សា​មាន អាយុ​៤៧​ឆ្នាំ អាជីវករ​លក់ទំនិញ​នៅ​ផ្សា​នេះ បាន​សំដែង​ការ​គាំទ្រ​ដល់​សកម្មភាព​ចុះ​ពិនិត្យ​នេះ​ពីព្រោះ​មាន​ប្រយោជន៍​ដល់​អ្នកប្រើប្រាស់​ទូទៅ​ក្នុង​ការ​លើក​កម្ពស់ ផ្នែក​សុខ​បាន​គ្រប់​បែប​យ៉ាង​ទាំងអស់ និង​មិន ខាតបង់​ថវិកា។

ជា​មួយ​នេះ​ដែរ ​លោកស្រី​បាន​ស្នើ​ឲ្យ​មន្ត្រី​កាំកុងត្រូល​បាន​ដាក់​ពិន័យ​ទៅលើ​អាជីវករ​ណា​ដែល​នៅ​មាន​លួច​លក់ទំនិញ​ខូចគុណភាព​ទៅ​តាប​ច្បាប់។

ចំណែក​លោកស្រី​យ៉ង់​វុទ្ធី ក៏បាន​អំពាវនាវ​ដល់​អ្នកទិញ​ទំនិញ​ទាំងអស់ មុន​ពេល​ទិញ​ត្រូវ​ពិនិត្យ​នូវ​ស្លាក​សញ្ញា និង​កាលបរិច្ឆេទ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ ដើម្បី​លើក​កម្ពស់​ការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ទិញ​យក ទៅ​បរិភោគ ឲ្យ​មាន​អនាម័យ និង​ជ្រើសរើស​យក​ចំណីអាហារ​ណា​ដែល​មាន​គុណភាព​ល្អ កុំ​ឲ្យ​ខាតបង់​ថវិកា​ទាំងអស់​គ្នា​៕

សាខា​កាំកុងត្រូល​ចុះ​ពន្យល់​អាជីវករ​លក់ដូរ​ឲ្យ​ប្រុង​ប្រ​យ័ត្ន​ទំនិញ​ខូចគុណភាព សាខា​កាំកុងត្រូល​ចុះ​ពន្យល់​អាជីវករ​លក់ដូរ​ឲ្យ​ប្រុង​ប្រ​យ័ត្ន​ទំនិញ​ខូចគុណភាព